អាមេរិក នឹងផ្តល់ជំនួយ៤៥លានដុល្លារដល់កម្ពុជា-ថៃ ដើម្បីដោះស្រាយជម្លោះព្រំដែន

សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយសរុបចំនួន ៤៥លានដុល្លារដល់ប្រទេសកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ។ ក្នុងចំណោមថវិកាទាំង៤៥លានដុល្លារនេះ គឺថវិកាចំនួន ១៥លានដុល្លារ នឹងត្រូវប្រើប្រាស់លើការធ្វើឱ្យមានស្ថិរភាពនៅតំបន់ព្រំដែន និងជួយដល់ជនភៀសសឹក ។ ចំពោះថវិកាចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន ។ ចំណែកថវិកាចំនួន ២០លានដុល្លារ អត្ថបទពេញ

សេតវិមាន៖ កោះហ្គ្រីនលែន គឺជាអទិភាពសន្តិសុខជាតិអាម៉េរិក ដើម្បីទប់ទល់ឥទ្ធិពលសត្រូវ

សេតវិមានបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិភាក្សាគ្នាពីវិធីសាស្ត្រផ្សេងៗដើម្បីចូលគ្រប់គ្រងកោះហ្គ្រីនលែន (Greenland) ដោយចាត់ទុកថា វាជាកិច្ចការសំខាន់បំផុតសម្រាប់សន្តិសុខជាតិអាម៉េរិក ក្នុងការទប់ស្កាត់ឥទ្ធិពលរបស់សត្រូវ នៅលើតំបន់អាក់ទិក។ សេចក្ដីថ្លែងការណ៍របស់សេតវិមាន នៅថ្ងៃអង្គារ បញ្ជាក់យ៉ាងច្បាស់ថា ការប្រើប្រាស់កម្លាំងយោធាអាម៉េរិក អាចជាជម្រើសមួយដែលលោកប្រធានាធិបតីអាចប្រើប្រាស់បានគ្រប់ពេល ។ បំណងចង់បានកោះហ្គ្រីនឡែននេះ អត្ថបទពេញ

លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីប្រេង ស្បថចូលកាន់តំណែងជាប្រធានាធិបតីស្ដីទីរបស់វ៉េណេស៊ុយអេឡា

លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា និងជារដ្ឋមន្ត្រីប្រេងផងដែរនោះ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្ដីទីរបស់វ៉េណេស៊ុយអេឡាជាផ្លូវការហើយ ខណៈប្រធានាធិបតីដែលត្រូវបានសហរដ្ឋអាម៉េរិកបានចាប់ឃុំខ្លួន លោក នីកូឡាស់ ម៉ាឌូរ៉ូ នឹងត្រូវបង្ហាញខ្លួនក្នុងសវនាការនៅឯទីក្រុងញូវយ៉ក ជុំវិញបទចោទប្រកាន់គ្រឿងញៀន និងអាវុធ ក្នុងប្រតិបត្តិការយោធាដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។  លោកស្រី អត្ថបទពេញ

លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស អនុប្រធានាធិបតី ៖ លោក Maduroគឺជាប្រធានាធិបតី តែម្នាក់គត់ របស់ ប្រទេសវេណេស៊ុយអេឡា

លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស អនុប្រធានាធិបតីវេណេស៊ុយអេឡា បាននិយាយថា លោក នីកូឡាស់ ម៉ាឌូរ៉ូ គឺជា “ប្រធានាធិបតីតែម្នាក់គត់” របស់ប្រទេសវេណេស៊ុយអេឡា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។  លោកស្រីអនុប្រធានាធិបតីបានធ្វើសេចក្តីថ្លែងការណ៍នេះក្នុងអំឡុងពេលថ្លែងសុន្ទរកថាផ្ទាល់នៅលើស្ថានីយ៍ទូរទស្សន៍រដ្ឋដោយបន្ថែមថា ប្រទេសវេណេស៊ុយអេឡានឹងមិនអាចក្លាយជាអាណានិគមរបស់ប្រទេសណាមួយឡើយ។ អមដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងការបរទេស អត្ថបទពេញ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ សន្យារៀបចំរចនាសម្ព័ន្ធគ្រប់គ្រងនៅវេណេហ្ស៊ូអ៊ីឡាឱ្យបានត្រឹមត្រូវ ក្រោមកិច្ចសហការជាមួយមេដឹកនាំថ្មី

តាមរយៈសន្ទរកថាថ្មីៗនេះពាក់ព័ន្ធនឹងការផ្លាស់ប្តូរនយោបាយនៅប្រទេសវេណេហ្ស៊ូអ៊ីឡា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដាក់ចេញនូវយុទ្ធសាស្ត្រដោះស្រាយដោយផ្ទាល់ ដោយមានការចូលរួមពីសមាជិកសំខាន់ៗនៃគណៈរដ្ឋមន្ត្រីរបស់លោក រួមមានលោក ហេកសេត (Hegseth) និងលោកម៉ាកូរ៉ូបីយ៉ូ (Marco Rubio)។ លោកត្រាំ បានសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិកមិនមែនដកមេដឹកនាំបច្ចុប្បន្នចេញ ហើយទុកប្រទេសនេះឱ្យធ្លាក់ចូលទៅក្នុងភាពវឹកវរនោះទេ។ អត្ថបទពេញ

សហរដ្ឋអាម៉េរិក បើកការវាយប្រហារប្រទេសវេណេហ្ស៊ួអ៊ីឡា ចំនួន៧ទីតាំងឃាត់ខ្លួនមេដឹកនំា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា លោកស្រី Cilia Flores

យោងតាមប្រព័ន្ធផ្សព្វផ្សាយនានាបានលើកឡើងថា សហរដ្ឋអាម៉េរិក បានបើកការវាយប្រហារតាមផ្លូវគោកទៅលើប្រទេសវេណេហ្ស៊ួអ៊ីឡា យ៉ាងហោចណាស់មានការផ្ទុះចំនួន៧ទីតំាង ខណៈដែលរដ្ឋាភិបាលវេណេហ្ស៊ូអ៊ីឡា បាននិយាយថា នៅក្នុងចំណោមទីតំាងដែលវាយប្រហារនោះមាន ក្រុងមីរ៉ាន់ដា ក្រុងអារំាងហ្គ័រ និងក្រុងឡាហ្គៃរ៉ាជាដើម..។ ពុំទាន់ឃើញមានរបាយការណ៍និយាយអំពីទំហំខូចខាត និងតួលេខជនរងគ្រោះចេញពីការវាយប្រហាររបស់កងយោធាសហរដ្ឋអាម៉េរិកនៅឡើយទេ នៅក្នុងប្រទេសវេណេហ្ស៊ួអ៊ីឡា។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អត្ថបទពេញ

ជនភៀសខ្លួនថៃស្ថិតនៅក្រោមសម្ពាធ ខណៈក្រុមហ៊ុនហិរញ្ញវត្ថុអំពាវនាវឱ្យមានការបង់ទាន់ពេលវេលា

ជនភៀសខ្លួនដែលបានភៀសចេញពីសង្គ្រាមកម្ពុជា-ថៃ កំពុងស្ថិតនៅក្រោមភាពតានតឹងយ៉ាងខ្លាំង ហើយក្រុមហ៊ុនហិរញ្ញវត្ថុអំពាវនាវឱ្យមានការបង់រំលស់ឱ្យទាន់ពេលវេលា ខណៈការប្រយុទ្ធគ្នាបានអូសបន្លាយអស់មួយរយៈ ដែលធ្វើឱ្យពួកគេមិនអាចធ្វើការ និងគ្មានប្រាក់ចំណូល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod។ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ អ្នកយកព័ត៌មានបានរាយការណ៍ថា អ្នកភូមិរាប់ពាន់នាក់មកពីតំបន់ព្រំដែន ដែលបានជម្លៀសទៅកាន់ទីជម្រកនៅក្នុងខេត្តបុរីរម្យ កំពុងជួបប្រទះភាពតានតឹងកាន់តែខ្លាំងឡើង ព្រោះពួកគេមិនអាចធ្វើការ និងគ្មានប្រាក់ចំណូលអស់រយៈពេលជិតពីរសប្តាហ៍មកហើយ។  អត្ថបទពេញ

ប្រមុខការទូតអាមេរិក ជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាឡើងវិញ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ជាមួយការជំរុញឱ្យថៃត្រឡប់ទៅ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឡើងវិញ។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ។ នៅក្នុងកិច្ចសន្ទនានោះ លោក Rubio អត្ថបទពេញ

រដ្ឋមន្ត្រីការបរទេសចិន ជជែកតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ដើម្បីដោះស្រាយជម្លោះព្រំដែន

យោងតាមការចេញផ្សាយរបស់សារព័ត៌មានចិន CGTN កាលពីយប់ថ្ងៃព្រហស្បតិ៍ ឱ្យដឹងថា លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន បានធ្វើការជជែកតាមទូរសព្ទដាច់ដោយឡែកពីគ្នា ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក សីហសាក់ អត្ថបទពេញ

លោកប្រធានាធិបតី ដូណាល់ ត្រាំ៖ សង្គ្រាមកម្ពុជា-ថៃ កំពុងបណ្តាលឱ្យមានមនុស្សស្លាប់ រឿងបែបនេះមិនគួរកើតឡើងទេ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងនៅក្នុងកម្មវិធីមួយនៅក្នុងសេតវិមាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅអាមេរិក) ថា “លោកសូមអរគុណជាខ្លាំង។ យើងមានកិច្ចសន្ទនាដ៏ល្អកាលពី ១ម៉ោងមុនជាមួយបណ្ដាមេដឹកនាំអឺរ៉ុប។ ភាគច្រើនក្នុងចំណោមពួកគេមានជាប់ពាក់ព័ន្ធជាមួយនឹងសង្រ្គាមរុស្ស៉ី និងអ៊ុយក្រែន។ យើងបានពិភាក្សាគ្នាយ៉ាងយូរ ហើយមានរឿងជាច្រើនមើលទៅហាក់ដូចជាដំណើរការល្អ ប៉ុន្តែយើងបាននិយាយតាំងពីយូរមកហើយថា វាក៏ជារឿងដ៏ពិបាក។ អត្ថបទពេញ