Home

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស សមត្ថកិច្ច បានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបានកសាង និងបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសអនឡាញសរុបចំនួន ២៦៨ សំណុំរឿង ទៅកាន់តុលាការ ក្នុងរយៈពេលគិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ។ នេះបើយោងតាមរបាយការណ៍ស្តីពី«លទ្ធផលនៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស រយៈពេល១ឆ្នាំ» ដែលរាយការណ៍ដោយ ឯកឧត្តមសន្តិបណ្ឌិត អត្ថបទពេញ

២៤ កក្កដា ២០២៦៖ ខួប ១ ឆ្នាំ នៃការចងចាំអំពីការចាប់ផ្តើមជម្លោះប្រដាប់អាវុធ និងការប្តេជ្ញាចិត្តរក្សាសន្តិភាព

ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ គឺជាខួបគម្រប់ ១ ឆ្នាំ នៃការចាប់ផ្តើមជម្លោះប្រដាប់អាវុធ ដែលបានបន្សល់ទុកនូវស្លាកស្នាមនៃការឈឺចាប់ ការបាត់បង់ និងការសោកស្តាយយ៉ាងជ្រាលជ្រៅសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។ ព្រឹត្តិការណ៍នេះបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិត ការរងរបួស ការខូចខាតទ្រព្យសម្បត្តិ និងការបែកបាក់គ្រួសារជាច្រើន។ ជម្លោះបានចាប់ផ្តើមបន្ទាប់ពីមានសកម្មភាពប្រដាប់អាវុធពីសំណាក់យោធាថៃ និងការបង្កភាពតានតឹងជាបន្តបន្ទាប់នៅតាមតំបន់ព្រំដែន។ សកម្មភាពទាំងនោះ អត្ថបទពេញ

កម្ពុជា និង FBI ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ក្រើនរម្លឹក និងបំផុសស្មារតីដល់យុវជន មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាថែរក្សាសមាជិកគ្រួសាររបស់ខ្លួនកុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។ សារនេះ មានគោលដៅរួមចំណែក ទប់ស្កាត់បទល្មើស ជួយសង្គ្រោះពិសេសយុវជន និងជំរុញឱ្យយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទទួលបានជោគជ័យ ចាប់ពីកម្រិតគ្រួសារ អត្ថបទពេញ

ចិន ចេញការពារ កម្ពុជា ជុំវិញជំហរគាំទ្រគោលការណ៍ «ចិនតែមួយ» ក្រោយតៃវ៉ាន់រឹតបន្តឹងទិដ្ឋាការលើពលរដ្ឋកម្ពុជា

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងគាំទ្រជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តប្រកាន់ខ្ជាប់គោលការណ៍ «ចិនតែមួយ» បន្ទាប់ពីអាជ្ញាធរតៃវ៉ាន់ប្រកាសរឹតបន្តឹងការផ្តល់ភាពងាយស្រួលផ្នែកទិដ្ឋាការសម្រាប់ពលរដ្ឋកម្ពុជា។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក លីន ជៀន អត្ថបទពេញ

ប្រមុខក្រសួងមហាផ្ទៃ ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រសិក្សា ជូនដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារជ័យលាភី នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការខិតខំបង្កើនចំនួនក្របខណ្ឌមន្រ្តីនគរបាលជាតិឱ្យថ្នាក់មូលដ្ឋាន ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។ បើតាមប្រមុខក្រសួងមហាផ្ទៃ អត្ថបទពេញ

អេស្ប៉ាញ ឈ្នះអាហ្សង់ទីន ១-០ លើកពាន FIFA World Cup ២០២៦ ជាលើកទី២ ក្នុងប្រវត្តិសាស្ត្រ

ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ FIFA World Cup 2026 បន្ទាប់ពីយកឈ្នះក្រុមការពារតំណែងជើងឯក អាហ្សង់ទីន ក្នុងលទ្ធផល ១-០ បន្ទាប់ពីការប្រកួតឈានដល់ម៉ោងបន្ថែម (Extra Time) នាវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅកីឡដ្ឋាន New York អត្ថបទពេញ

ជប៉ុនផ្តល់ជំនួយ OSA តម្លៃ ៥០០លានយ៉េន ដល់កម្ពុជា ដើម្បីគាំទ្រឧបករណ៍បញ្ជូនសារ និងនាវាល្បាតសម្រាប់កងយោធពលខេមរភូមិន្ទ

រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយសន្តិសុខផ្លូវការ (Official Security Assistance៖ OSA) ដែលមានទឹកប្រាក់ចំនួន ៥០០លានយ៉េន (ប្រមាណ ៣លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្គត់ផ្គង់ឧបករណ៍បញ្ជូនសារសម្រាប់កងទ័ពជើងគោក និងនាវាល្បាតសម្រាប់កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ។ ការចុះហត្ថលេខា និងផ្លាស់ប្តូរលិខិតប្ដូរសារ ស្តីពីជំនួយនេះ អត្ថបទពេញ

សម្ដេចធិបតី ស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា សូមស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង។ នេះយោងតាមការបណ្ដាញសង្គមផ្លូវការរបស់សម្ដេចធិបតី នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ សម្ដេចធិបតីមានប្រសាសន៍ថា សហគ្រាសធុនតូច និងមធ្យម (SME) អត្ថបទពេញ

រយៈពេល៥ថ្ងៃ នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ ១៦នាក់ ពាក់ព័ន្ធករណីធាក់យកម៉ូតូ និងគ្រឿងញៀន

ក្នុងរយៈពេល ៥ថ្ងៃ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៦នាក់ ពាក់ព័ន្ធករណីធាក់យកម៉ូតូ និងករណីគ្រឿងញៀន ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ និងប្រជាពលរដ្ឋ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញរបស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំដោយលោកវរសេនីយ៍ទោ អត្ថបទពេញ