សម្តេចធិបតី៖ កិច្ចការចរចាព្រំដែនរវាងប្រទេស និងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងប្រជាជន

សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈហ្វេសប៊ុក «កិច្ចការចរចាព្រំដែនរវាងប្រទេស និងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងប្រជាជន ដែលទាមទាឱ្យមានមូលដ្ឋានច្បាស់លាស់ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិរបស់យើង។ មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមប្រភពយកជាការមិនបាន ដូចជាតាមទូរទស្សន៍ឬបណ្តាញសង្គម អត្ថបទពេញ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរលេងកម្សាន្ត ក្នុងឱកាសភ្ជុំបិណ្ឌ មានជាង២លានដងនាក់ កើនឡើង០,៨% ធៀបនឹងភ្ជុំបិណ្ឌឆ្នាំមុន

ក្រសួងទេសចរណ៍បានឱ្យដឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា ក្រោយពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ទៅ មានភ្ញៀវទេសចរ ដើរលេងកម្សាន្ត ប្រមាណជាង២លានដងនាក់ កើនឡើង ០,៨% ធៀបនឹងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ ។ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅតាមបណ្តារាជធានី-ខេត្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ អត្ថបទពេញ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះពិនិត្យស្ថានភាពនៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ ខណៈភាគីថៃនៅតែបន្តរំលោភបំពានទឹកដី

នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:២៤នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ អត្ថបទពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋជាសត្រូវឡើយ និងប្តេជ្ញាអភិវឌ្ឍតំបន់អន្ទង់អាំង (បុប្ផាលាក់ខ្លួន) ទៅជាតំបន់ទេសចរណ៍ធម្មជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអរគុណចំពោះប្អូនស្រី សែម សុខគា ដែលបានឆ្លើយតបនឹងការអំពាវនាវរបស់សម្តេច កាលពីថ្ងៃទី១ ខែតុលាកន្លងទៅ ដោយបានចូលជួបក្រុមការងារខេត្តពោធិ៍សាត់ ដើម្បីស្វែងរកដំណោះស្រាយសមស្របជុំវិញបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) ស្ថិតនៅភ្នំ១៥០០ ខេត្តពោធិ៍សាត់។ តាមរយៈការបង្ហោះលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី៦ អត្ថបទពេញ

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា៖ រថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍នៅមុន និងក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន៣ថ្ងៃ

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញនូវគោលការណ៍ណែនាំសំខាន់ៗ ដើម្បីធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាថ្ងៃឈប់សម្រាករយៈពេល ៣ថ្ងៃ ខាងមុខនេះ។ យោងតាមការបញ្ជាក់របស់ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក អត្ថបទពេញ

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើស Online Scam នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់

កម្លាំងនគរបាលជាតិនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) មួយកន្លែង នៅអគារកញ្ចក់កម្ពស់ ៣០ជាន់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនបរទេស និងជនជាតិខ្មែរ សរុបចំនួន ៥៨៧នាក់។ អត្ថបទពេញ

គិតត្រឹមថ្ងៃទី១ខែតុលាខេត្តបន្ទាយមានជ័យទឹកជំនន់ប៉ះពាល់ប្រជាពលរដ្ឋជាង ៣,២០០គ្រួសារ និងដំណាំស្រូវរាប់ពាន់ហិកតា

តាមរបាយការណ៍ដែលបានផ្សព្វផ្សាយ ផលប៉ះពាល់ និងខូចខាតដោយសារគ្រោះទឹកជំនន់របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ គិតត្រឹមម៉ោង ៤៖០០នាទីរសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋសរុប ៣,២៤២គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ តាមបណ្តាក្រុង-ស្រុកដែលរងផលប៉ះពាល់ មានដូចជា៖ ១. ក្រុងប៉ោយប៉ែត៖ ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពចំនួន ១,៥៦៤គ្រួសារ។ អត្ថបទពេញ

សមត្ថកិច្ចក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ ១១នាក់ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្មម៉ូតូ ដកហូតបាន ២៥គ្រឿង

សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវបង្ក្រាបករណីលួចម៉ូតូ និងទទួលផលចោរកម្មមួយករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១១នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងដកហូតម៉ូតូបានសរុបចំនួន ២៥គ្រឿង។ ប្រតិបត្តិការនេះបានចាប់ផ្តើម បន្ទាប់ពីនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋចំនួន ២នាក់ ពាក់ព័ន្ធនឹងករណីបាត់ម៉ូតូចំនួន ២គ្រឿង អត្ថបទពេញ

ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាង៊ាំ

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ។ អត្ថបទពេញ

សម្តេចមហាបវរធិបតី ចុះពិនិត្យស្ថានភាពទឹកជាក់ស្តែង និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ជាង៣ពាន់គ្រួសារ នៅខេត្តបន្ទាយមានជ័យ

នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់នៅតំបន់ភាគពាយ័ព្យប្រទេស ដោយផ្តោតលើការតាមដានស្ថានភាពជាក់ស្តែង សួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងត្រៀមវិធានការស្តារឡើងវិញ បន្ទាប់ពីទឹកស្រក។ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា ការសង្គ្រោះជីវិតប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ហើយបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត អត្ថបទពេញ