ជើងហោះហើរ Flydubai ត្រូវបង្វែរទៅអារ៉ាប៊ីសាអូឌីត បន្ទាប់ពីមានហេតុការណ៍នៅក្នុងបន្ទប់បើកយន្តហោះ ចុះចតដោយសុវត្ថិភាព

ជើងហោះហើររបស់ក្រុមហ៊ុន Flydubai ដែលធ្វើដំណើរពីទីក្រុងឌូបៃទៅកាន់ទីក្រុង តែលអាវីវ ប្រទេសអ៊ីស្រាអែល ត្រូវបានបង្វែរទៅចុះចតនៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធ បន្ទាប់ពីមានហេតុការណ៍ធ្ងន់ធ្ងរមួយកើតឡើងនៅក្នុងបន្ទប់បើកយន្តហោះ។ ជើងហោះហើរ FZ1073 បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិឌូបៃ ដោយមានមនុស្សសរុបប្រមាណ ១៧៤នាក់។ នៅពេលយន្តហោះកំពុងហោះលើដែនអាកាសអារ៉ាប៊ីសាអូឌីត មានការប្រឈមមុខគ្នារវាងអ្នកបើកយន្តហោះពីរនាក់ ហើយអ្នកបើកយន្តហោះម្នាក់ត្រូវបានរាយការណ៍ថា បានចាក់អ្នកបើកយន្តហោះម្នាក់ទៀត។ អត្ថបទពេញ

អាម៉េរិក អនុម័តការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ៤៨គ្រឿងគិតជាទឹកប្រាក់ ២៤,៣ ពាន់លានដុល្លារ ទៅឱ្យអារ៉ាប៊ីសាអូឌីត

ក្រសួងការបរទេសអាម៉េរិកបានប្រកាសឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានអនុម័តការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៤៨ គ្រឿង គិតជាទឹកប្រាក់ ២៤,៣ ពាន់លានដុល្លារ ទៅឱ្យអារ៉ាប៊ីសាអូឌីត។ ការលក់នេះជាការទិញអាវុធដ៏ធំចុងក្រោយបំផុតមួយរបស់ទីក្រុងរីយ៉ាដ ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់បានផ្ទុះឡើងកាលពីចុងខែកុម្ភៈមក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ អារ៉ាប៊ីសាអូឌីតបានស្វះស្វែងព្យាយាមទិញយន្តហោះចម្បាំង F-35 ពីសហរដ្ឋអាម៉េរិកជាយូរណាស់មកហើយ។ អត្ថបទពេញ

លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យកាត់បន្ថយសមយុទ្ធយោធារួមគ្នាអាមេរិកជាមួយកូរ៉េខាងត្បូងបានលើកឡើងពីទំនាក់ទំនងល្អ របស់លោក ជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានចេញបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង ដោយរូបលោកលើកឡើងពីការបដិសេធរបស់ទីក្រុងសេអ៊ូល ក្នុងការចូលរួមក្នុងសកម្មភាពប្រឆាំងនឹងអ៊ីរ៉ង់ និងទំនាក់ទំនងល្អរបស់លោកជាមួយលោក គីម ជុងអ៊ុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។ សមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី១៧ ខែសីហានេះ លោក អត្ថបទពេញ

លោក ហ្សេលេនស្គី អះអាងថា រុស្ស៊ីគ្រោងនាំទាហានកូរ៉េខាងជើង ៣០,០០០នាក់បន្ថែម មកចូលរួមក្នុងសង្គ្រាម

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា រុស្ស៊ីគ្រោងនាំទាហានកូរ៉េខាងជើងប្រមាណ ៣០,០០០នាក់បន្ថែម មកចូលរួមក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានអូសបន្លាយជាង ៤ឆ្នាំ។ ការលើកឡើងនេះ ត្រូវបានសារព័ត៌មាន Reuters ចេញផ្សាយ។ នៅក្នុងសុន្ទរកថាមួយ លោក អត្ថបទពេញ

ចិន ចេញការពារ កម្ពុជា ជុំវិញជំហរគាំទ្រគោលការណ៍ «ចិនតែមួយ» ក្រោយតៃវ៉ាន់រឹតបន្តឹងទិដ្ឋាការលើពលរដ្ឋកម្ពុជា

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងគាំទ្រជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តប្រកាន់ខ្ជាប់គោលការណ៍ «ចិនតែមួយ» បន្ទាប់ពីអាជ្ញាធរតៃវ៉ាន់ប្រកាសរឹតបន្តឹងការផ្តល់ភាពងាយស្រួលផ្នែកទិដ្ឋាការសម្រាប់ពលរដ្ឋកម្ពុជា។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក លីន ជៀន អត្ថបទពេញ

អ៊ីស្រាអ៊ែល ចេញមុខប្រឆាំងអាម៉េរិក ដែលបើកផ្លូវលក់យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 ទៅឱ្យតួកគីយេ ឡើងវិញ

 រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអ៊ែល លោក ហ្គីឌឿន សា (Gideon Sa’ar) កាលពីថ្ងៃអង្គារ បានចេញមុខប្រឆាំងរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ចំពោះការបើកផ្លូវលក់យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 ទៅឱ្យប្រទេសតួកគីយេ ឡើងវិញ ។ ការចេញមុខប្រតិកម្មយ៉ាងខ្លាំងពីសំណាក់អ៊ីស្រាអ៊ែលនាពេលនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អត្ថបទពេញ

វ៉េណេស៊ុយអេឡា បង្កើនប្រតិបត្តិការជួយសង្រ្គោះ ខណៈអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកើនដល់ ២៣៥នាក់

ក្រុមអ្នកជួយសង្រ្គោះ រួមទាំងប្រជាជនវ៉េណេស៊ុយអេឡា បានពន្លឿនការស្វែងរក និងជួយសង្រ្គោះទៅលើមនុស្សដែលកំពុងតែជាប់នៅក្រោមគំនរអគារ ដោយបានបាក់រលំ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ចំនួន ២ បានសម្លាប់មនុស្សយ៉ាងហោច ២៣៥នាក់។ នេះបើយោងតាមការចេញផ្សាយនៅលើគេហទំព័រ Reuters។  អគារជាច្រើនបានរងការខូចខាត និងមានខ្លះបាក់រលំទាំងស្រុង បន្ទាប់ពីគ្រោះរញ្ជួយដីចំនួន២ ដែលទីភ្នាក់ងារភូមិវិទ្យាអាម៉េរិក USGS រាយការណ៍ថា អត្ថបទពេញ

ក្នុងកិច្ចប្រជុំកំពូល G7 លោក ដូណាល់ ត្រាំ បាន និយាយថា លោកគឺជាមេគេ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា “លោកជាមេគេ” ខណៈរូបលោក និងមេដឹកនាំ G7 ផ្សេងទៀតទទួលស្គាល់ថា អ៊ុយក្រែនកំពុងមានភាពរីកចម្រើនក្នុងសង្រ្គាមជាមួយរុស្ស៉ី ខណៈសន្យាថានឹងដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុងមូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក វ៉ូឡូឌីមៀ អត្ថបទពេញ

វត្តមានរបស់កងកម្លាំងរក្សាសន្តិភាព UN នៅលីបង់ គឺពិតជាមានសារៈសំខាន់ណាស់ ខណៈខ្លួនជិតផុតអាណត្តិនៅលីបង់

ប្រមុខ UN បាននិយាយថា ក្នុងការបន្តវត្តមានរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅលីបង់ គឺពិតជាមានសារៈសំខាន់ណាស់ ពោលគឺបន្ទាប់ពីក្រុមរបស់ UN បច្ចុប្បន្ន ត្រូវចាកចេញពីប្រទេសនេះ ព្រោះផុតអាណត្តិនៅចុងឆ្នាំ២០២៦ ខាងមុខ។ នេះជាការលើកឡើង ចំពេលដែលលីបង់ កំពុងប្រឈមជម្លោះប្រដាប់អាវុធជាមួយអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។  ការបញ្ជាក់ពីតួនាទីដ៏ចាំបាច់នេះបានធ្វើឡើង អត្ថបទពេញ

រុស្ស៊ី ប្រកាសត្រៀមខ្លួនជាស្រេចក្នុងការកែប្រែទំនាក់ទំនងឡើងវិញ ជាមួយសហរដ្ឋអាម៉េរិក

បើតាមការបញ្ជាក់ ពីសំណាក់មន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសរុស្ស៊ីបានឱ្យដឹងថា ទីក្រុងមូស្គូ បានប្រកាសត្រៀមខ្លួនជាស្រេចសម្រាប់ធ្វើការកែប្រែទំនាក់ទំនងឡើងវិញជាមួយសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោក អាឡិចសាន់ឌឺ ហ្គូសារ៉ូវ ប្រធាននាយកដ្ឋានអាត្លង់ទិកខាងជើងនៃក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនជាស្រេច ដើម្បីឆ្ពោះទៅរកការធ្វើឱ្យទំនាក់ទំនងវិលមករកសភាពធម្មតាវិញ ជាមួយទីក្រុងវ៉ាស៊ីនតោន ប្រសិនបើផលប្រយោជន៍របស់ខ្លួនត្រូវបានគោរព ហើយកិច្ចការផ្ទៃក្នុងរបស់ខ្លួនមិនត្រូវបានជ្រៀតជ្រែកពីខាងក្រៅ។ ក្នុងពេលផ្តល់បទសម្ភាសន៍ លោក អត្ថបទពេញ