សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាល និងអាជ្ញាធរ នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន ១០.៧០០ គ្រួសារ ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦។ មានប្រសាសន៍នាឱកាសនោះ, អត្ថបទពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០២៦ ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពរបស់ប្រទេសជាតិ

នាព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសំណេះសំណាលជាមួយសិស្សដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣។ ក្នុងឱកាសនោះ សម្តេចធិបតីបានគូសបញ្ជាក់ថា ធនធានមនុស្សគឺជាអាទិភាពរបស់ប្រទេសជាតិ និងជាគន្លឹះសំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ អត្ថបទពេញ

កម្ពុជា ប្រារព្ធខួប ២០ឆ្នាំនៃការបញ្ជូនកងកម្លាំង កងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

នាព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២០ ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ព្រមានចាត់វិធានការតាមច្បាប់ចំពោះជនក្លែងបន្លំជាសមត្ថកិច្ច និងមន្ត្រីប្រើអំណាចខុសច្បាប់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់តាមរយៈបណ្តាញសង្គម នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ថា ការក្លែងបន្លំខ្លួនជាសមត្ថកិច្ច និងការប្រើប្រាស់អំណាចខុសច្បាប់ ដើម្បីគំរាមកំហែង ឃាត់ខ្លួន ឬទាមទារផលប្រយោជន៍ពីប្រជាពលរដ្ឋ គឺជាសកម្មភាពដែលត្រូវចាត់ការតាមច្បាប់យ៉ាងម៉ឺងម៉ាត់។ ឯកឧត្តមបានបញ្ជាក់ថា អត្ថបទពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន

នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:៥៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន អត្ថបទពេញ

អាជ្ញាធរជាតិព្រះវិហារ ចាប់ផ្តើមគម្រោងសង្គ្រោះបន្ទាន់ ដំណាក់កាលទី២ លើ ២៩ ទីតាំង ដើម្បីការពាររចនា សម្ព័ន្ធប្រាសាទ

អាជ្ញាធរជាតិព្រះវិហារ តាមរយៈអ្នកជំនាញនៃ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានបើកការដ្ឋាន អនុវត្ត «គម្រោងអន្តរាគមន៍​ទល់ទ្រ​សង្គ្រោះ​បន្ទាន់ ប្រាសាទព្រះវិហារ ដំណាក់កាលទី២» ជាផ្លូវការលើ ទីតាំងសរុបចំនួន ២៩ កន្លែង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ។គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ អត្ថបទពេញ

បេក្ខជន៥២៩នាក់ ទទួលបានពាក្យក្នុងដំណើរការរើសរើសពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

នៅរសៀលថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំមេបញ្ជាការរងទទួលការងារកសាងកម្លាំង ប្រធានមន្ទីរ និងនាយការិយាល័យចំណុះ ចូលរួមកិច្ចប្រជុំជាមួយក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរងនៃស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ អត្ថបទពេញ

កម្ពុជា-ថៃ ឯកភាពគ្នាជាថ្មីលើការកសាងទំនុកចិត្តក្រោម UNCLOS ខណៈប្រជុំលើកទី៣ នឹងធ្វើនៅខែវិច្ឆិកា ក្នុងប្រទេសម៉ាឡេស៊ី

ប្រទេសកម្ពុជានិងប្រទេសថៃ បានឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ដើម្បីជំរុញទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក និងសម្រួលដល់ដំណោះស្រាយដោយសន្តិវិធី។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៦ គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ បានរៀបចំកិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ នៅទីក្រុងឡាអេ អត្ថបទពេញ

បារាំងផ្ទុះកុបកម្មហិង្សាទ្រង់ទ្រាយធំ បាតុករស្លាប់ម្នាក់ ប៉ូលិសជាង ៦០០នាក់រងរបួស និងមនុស្សជាង ២,០០០នាក់ត្រូវចាប់ខ្លួន

ប្រទេសបារាំង កំពុងប្រឈមទៅលើផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីអំពើចលាចល និងកុបកម្មដ៏ហិង្សាធំបំផុតមួយក្នុងរយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីការតវ៉ាប្រឆាំងនឹងការឡើងថ្លៃទំនិញ និងសេវាសាធារណៈធ្លាក់ចុះ បានបណ្តាលឱ្យបាតុករម្នាក់ស្លាប់ ប៉ូលិសជាង ៦០០នាក់រងរបួស និងមនុស្សជាង ២,០០០នាក់ត្រូវចាប់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ បាតុកម្មទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ដែលមានមនុស្សជាងកន្លះលាននាក់ចូលរួមក្នុងទីក្រុងជាច្រើន បានផ្ទុះទៅជាកុបកម្មហិង្សា ដោយក្រុមជ្រុលនិយមបានដុតបំផ្លាញអគារសាលាក្រុង ប្លន់ហាងទំនិញ អត្ថបទពេញ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!

កាលពីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ មានករណីគាស់សោរទ្វារបន្ទប់ជួលមួយកន្លែងនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដោយលួចយកកាបូប ម្ចាស់បន្ទប់ដែលជាមន្ត្រីបម្រើការនៅអង្គភាពធ្វើស្លាកលេខបណ្តាលឲ្យបាត់ ស្លាកលេខរថយន្តនិងឯកសារពាក់ព័ន្ធមួយចំនួន។ បន្ទាប់ពីទទួលបានបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការស្រាវជ្រាវរហូតមកដល់វេលាម៉ោង ០៦:៣០នាទី ថ្ងៃទី១៥ ខែតុលា អត្ថបទពេញ