ឯកឧត្តម ខៀវ កាញារីទ្ធ៖ បាឋកថា «កេរដំណែលរស់» ជាវេទិកាផ្ទេរបទពិសោធ និងគុណតម្លៃពីជំនាន់មុនទៅជំនាន់ក្រោយ

បាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» មិនមែនរៀបចំឡើងគ្រាន់តែដើម្បីរំឭកពីជីវប្រវត្តិរបស់ថ្នាក់ដឹកនាំជំនាន់មុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសម្រាប់ផ្ទេរបទពិសោធ មេរៀនប្រវត្តិសាស្ត្រ និងគុណតម្លៃនៃការដឹកនាំទៅកាន់អ្នកជំនាន់ក្រោយផងដែរ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។ ការគូសបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ខៀវ អត្ថបទពេញ

រដ្ឋមន្ត្រីមហាផ្ទៃ៖ គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងអំពើចោរកម្ម នៅតែមានអត្រាខ្ពស់ក្នុងមូលដ្ឋាន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងអំពើចោរកម្មនានា នៅតែមានអត្រាខ្ពស់នៅតាមមូលដ្ឋាន។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៥ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ អត្ថបទពេញ

ប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ» ដើម្បីពង្រឹងកិច្ចសហការ និងប្រសិទ្ធភាពរដ្ឋបាលកណ្តាល

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បានរៀបចំពិធីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ «បណ្តាញអគ្គលេខាធិការ» ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការ អត្ថបទពេញ

អគារថ្មី មន្ទីរពេទ្យមិត្តនគរបាលកម្ពស់៣ជាន់ចាប់តើមសាងសង់នៅបន្ទាយមានជ័យ ដើម្បីបម្រើសុខភាពកងកម្លាំង និងប្រជាពលរដ្ឋ

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យមិត្តនគរបាល (POLICE FRIENDSHIP HOSPITAL) កម្ពស់ ៣ជាន់ ដែលជាសមិទ្ធផលថ្មីមួយមានសារៈសំខាន់ក្នុងការលើកកម្ពស់សេវាសុខាភិបាល និងសុខុមាលភាពរបស់កងកម្លាំងនគរបាល ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ អគារមន្ទីរពេទ្យមិត្តនគរបាលនេះ ត្រូវបានផ្តួចផ្តើមឡើងដោយ លោកឧត្តមសេនីយ៍ត្រី សឿម អត្ថបទពេញ

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគារ១ខ្នង និងសមិទ្ធផលនានានៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគារ១ខ្នង ធ្វើអំពីបេតុងប្រក់ក្បឿង មានក្រឡាផ្ទៃសរុប ១៩៤៤ម៉ែត្រការ៉េ មានបណ្តោយ៣៦ អត្ថបទពេញ

សម្ដេចតេជោ៖ សណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ត្រូវបានគេជាន់ឈ្លីឱ្យក្លាយទៅជាឧបករណ៍នយោបាយរបស់មហាអំណាចធំៗ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសរំលេចថា អ្វីដែលយើងធ្លាប់ជឿជាក់ថាជាសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ត្រូវបានគេជាន់ឈ្លី ឲ្យក្លាយជាឧបករណ៍នយោបាយដ៏សាមញ្ញមួយ ដែលត្រូវបានគេបង្វែរស្រេចតែចិត្ត ដើម្បីបម្រើដល់ផលប្រយោជន៍យុទ្ធសាស្រ្ត ដែលកំពុងប្រែប្រួលរបស់មហាអំណាចធំៗ។ ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលរៀបចំឡើងនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ អត្ថបទពេញ

ព្រះមហាក្សត្រកម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំ និងប្រតិភូអន្តរជាតិ ក្នុងឱកាសបើកសន្និសីទ ISC-2

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារលិខិតអបអរសាទរ និងសម្តែងព្រះរាជហឫទ័យរីករាយជាអនេក ព្រមទាំងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះថ្នាក់ដឹកនាំ ប្រធានសភា គណៈប្រតិភូ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុង «សន្និសីទប្រធានសភានៃអន្តរសភាលើកទី២» ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែសីហា អត្ថបទពេញ

ប្រធានស្ថាបនិក ISC ៖ សភាមិនមែនជាអ្នកឈរនៅពីក្រៅទេ គឺត្រូវតែអនុវត្តបន្តរួមគ្នានៅក្នុងស្មារតីកុងសង់ស៊ីស

ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ប្រធានស្ថាបនិកISC និងជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានថ្លែងថា សភាមិនមែនជាអ្នកឈរនៅពីក្រៅទេ អ្វីដែលយើងត្រូវធ្វើ គឺត្រូវតែអនុវត្តបន្តរួមគ្នានៅក្នុងស្មារតីកុងសង់ស៊ីស និងភាពស្រុះស្រួលគ្នា។ ការថ្លែងធ្វើឡើង ក្នុងឱកាសចូលរួមសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី២៦ អត្ថបទពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាទទួលគម្រោងជាង៧២ មានទុន២៧០០លានដុល្លារ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦កន្លងមកនេះ កម្ពុជាបានទទួលគម្រោងប្រមាណជា៧២គម្រោង ដែលមានទុនសរុបចំនួន ២៧០០លានដុល្លារ ។ ក្នុងឱកាសអញ្ជើញជាធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្ត​លេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧Aនាខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ អត្ថបទពេញ

ព្រះករុណាព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានសាមគ្គីភាពយ៉ាងស្កឹមស្កៃដ៏ល្អវិចិត្រ នៃព្រឹទ្ធសភា

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ បានសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានសាមគ្គីភាពយ៉ាងស្កឹមស្កៃដ៏ល្អវិចិត្រ នៃព្រឹទ្ធសភា។ ព្រះរាជពិធីសម្ពោធ ដែលប្រព្រឹត្តទៅយ៉ាងមហោឡារិក និងប្រកបដោយអំណររីករាយនេះ អត្ថបទពេញ