យ៉ាងហោចណាស់មានមនុស្ស ៥៣៨នាក់ស្លាប់ និងជាង១ម៉ឺននាក់ត្រូវចាប់ខ្លួន អំឡុងភាពចលាចលក្នុងប្រទេសអ៊ីរ៉ង់

យ៉ាងហោចណាស់មនុស្ស ៥៣៨នាក់ស្លាប់ អំឡុងការបង្ក្រាបដោយហិង្សាលើការតវ៉ានៅទូទាំងប្រទេសអ៊ីរ៉ង់ ហើយគេបារម្ភថាចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះ ខណៈរដ្ឋធានីតេហ៍រ៉ង់ ព្រមានថា ទីតាំងកងទ័ពសហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល នៅក្នុងតំបន់ នឹងក្លាយជា «គោលដៅស្របច្បាប់» របស់អ៊ីរ៉ង់ ប្រសិនបើអាម៉េរិកប្រើប្រាស់កម្លាំងបាយ ដើម្បីការពារក្រុមបាតុករ ។ ទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្ស (HRANA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានឱ្យដឹងថា មនុស្សជាង អត្ថបទពេញ

អាមេរិក នឹងផ្តល់ជំនួយ៤៥លានដុល្លារដល់កម្ពុជា-ថៃ ដើម្បីដោះស្រាយជម្លោះព្រំដែន

សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយសរុបចំនួន ៤៥លានដុល្លារដល់ប្រទេសកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ។ ក្នុងចំណោមថវិកាទាំង៤៥លានដុល្លារនេះ គឺថវិកាចំនួន ១៥លានដុល្លារ នឹងត្រូវប្រើប្រាស់លើការធ្វើឱ្យមានស្ថិរភាពនៅតំបន់ព្រំដែន និងជួយដល់ជនភៀសសឹក ។ ចំពោះថវិកាចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន ។ ចំណែកថវិកាចំនួន ២០លានដុល្លារ សម្រាប់ការការងារប្រឆាំងនឹងការឆបោកតាមអនឡាញ ជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត អត្ថបទពេញ

សេតវិមាន៖ កោះហ្គ្រីនលែន គឺជាអទិភាពសន្តិសុខជាតិអាម៉េរិក ដើម្បីទប់ទល់ឥទ្ធិពលសត្រូវ

សេតវិមានបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិភាក្សាគ្នាពីវិធីសាស្ត្រផ្សេងៗដើម្បីចូលគ្រប់គ្រងកោះហ្គ្រីនលែន (Greenland) ដោយចាត់ទុកថា វាជាកិច្ចការសំខាន់បំផុតសម្រាប់សន្តិសុខជាតិអាម៉េរិក ក្នុងការទប់ស្កាត់ឥទ្ធិពលរបស់សត្រូវ នៅលើតំបន់អាក់ទិក។ សេចក្ដីថ្លែងការណ៍របស់សេតវិមាន នៅថ្ងៃអង្គារ បញ្ជាក់យ៉ាងច្បាស់ថា ការប្រើប្រាស់កម្លាំងយោធាអាម៉េរិក អាចជាជម្រើសមួយដែលលោកប្រធានាធិបតីអាចប្រើប្រាស់បានគ្រប់ពេល ។ បំណងចង់បានកោះហ្គ្រីនឡែននេះ បានផ្ទុះឡើងជាថ្មីបន្ទាប់ពីកងទ័ពអាម៉េរិកទើបតែបានចាប់ខ្លួនប្រធានាធិបតីវេណេហ្ស៊ូអ៊ីឡា លោក នីកូឡាស អត្ថបទពេញ

លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីប្រេង ស្បថចូលកាន់តំណែងជាប្រធានាធិបតីស្ដីទីរបស់វ៉េណេស៊ុយអេឡា

លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា និងជារដ្ឋមន្ត្រីប្រេងផងដែរនោះ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្ដីទីរបស់វ៉េណេស៊ុយអេឡាជាផ្លូវការហើយ ខណៈប្រធានាធិបតីដែលត្រូវបានសហរដ្ឋអាម៉េរិកបានចាប់ឃុំខ្លួន លោក នីកូឡាស់ ម៉ាឌូរ៉ូ នឹងត្រូវបង្ហាញខ្លួនក្នុងសវនាការនៅឯទីក្រុងញូវយ៉ក ជុំវិញបទចោទប្រកាន់គ្រឿងញៀន និងអាវុធ ក្នុងប្រតិបត្តិការយោធាដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។  លោកស្រី រ៉ូឌ្រីហ្គេស មានអាយុ ៥៦ឆ្នាំបានស្បថចូលកាន់តំណែងក្នុងពិធីមួយក្នុងដំណើរការដោយបងប្រុសរបស់លោកស្រី អត្ថបទពេញ

លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស អនុប្រធានាធិបតី ៖ លោក Maduroគឺជាប្រធានាធិបតី តែម្នាក់គត់ របស់ ប្រទេសវេណេស៊ុយអេឡា

លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស អនុប្រធានាធិបតីវេណេស៊ុយអេឡា បាននិយាយថា លោក នីកូឡាស់ ម៉ាឌូរ៉ូ គឺជា “ប្រធានាធិបតីតែម្នាក់គត់” របស់ប្រទេសវេណេស៊ុយអេឡា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។  លោកស្រីអនុប្រធានាធិបតីបានធ្វើសេចក្តីថ្លែងការណ៍នេះក្នុងអំឡុងពេលថ្លែងសុន្ទរកថាផ្ទាល់នៅលើស្ថានីយ៍ទូរទស្សន៍រដ្ឋដោយបន្ថែមថា ប្រទេសវេណេស៊ុយអេឡានឹងមិនអាចក្លាយជាអាណានិគមរបស់ប្រទេសណាមួយឡើយ។ អមដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងមន្ត្រីផ្សេងៗទៀត លោកស្រីអនុប្រធានាធិបតីបានទាមទារឱ្យសហរដ្ឋអាម៉េរិកដោះលែងលោក ម៉ាឌូរ៉ូ អត្ថបទពេញ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ សន្យារៀបចំរចនាសម្ព័ន្ធគ្រប់គ្រងនៅវេណេហ្ស៊ូអ៊ីឡាឱ្យបានត្រឹមត្រូវ ក្រោមកិច្ចសហការជាមួយមេដឹកនាំថ្មី

តាមរយៈសន្ទរកថាថ្មីៗនេះពាក់ព័ន្ធនឹងការផ្លាស់ប្តូរនយោបាយនៅប្រទេសវេណេហ្ស៊ូអ៊ីឡា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដាក់ចេញនូវយុទ្ធសាស្ត្រដោះស្រាយដោយផ្ទាល់ ដោយមានការចូលរួមពីសមាជិកសំខាន់ៗនៃគណៈរដ្ឋមន្ត្រីរបស់លោក រួមមានលោក ហេកសេត (Hegseth) និងលោកម៉ាកូរ៉ូបីយ៉ូ (Marco Rubio)។ លោកត្រាំ បានសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិកមិនមែនដកមេដឹកនាំបច្ចុប្បន្នចេញ ហើយទុកប្រទេសនេះឱ្យធ្លាក់ចូលទៅក្នុងភាពវឹកវរនោះទេ។ លោកកត់សម្គាល់ថា ប្រសិនបើគ្មានការចូលរួមរៀបចំរចនាសម្ព័ន្ធ(ប្រព័ន្ធគ្រប់គ្រង)ឱ្យបានត្រឹមត្រូវនោះទេ វេណេហ្ស៊ូអ៊ីឡា អត្ថបទពេញ

សហរដ្ឋអាម៉េរិក បើកការវាយប្រហារប្រទេសវេណេហ្ស៊ួអ៊ីឡា ចំនួន៧ទីតាំងឃាត់ខ្លួនមេដឹកនំា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា លោកស្រី Cilia Flores

យោងតាមប្រព័ន្ធផ្សព្វផ្សាយនានាបានលើកឡើងថា សហរដ្ឋអាម៉េរិក បានបើកការវាយប្រហារតាមផ្លូវគោកទៅលើប្រទេសវេណេហ្ស៊ួអ៊ីឡា យ៉ាងហោចណាស់មានការផ្ទុះចំនួន៧ទីតំាង ខណៈដែលរដ្ឋាភិបាលវេណេហ្ស៊ូអ៊ីឡា បាននិយាយថា នៅក្នុងចំណោមទីតំាងដែលវាយប្រហារនោះមាន ក្រុងមីរ៉ាន់ដា ក្រុងអារំាងហ្គ័រ និងក្រុងឡាហ្គៃរ៉ាជាដើម..។ ពុំទាន់ឃើញមានរបាយការណ៍និយាយអំពីទំហំខូចខាត និងតួលេខជនរងគ្រោះចេញពីការវាយប្រហាររបស់កងយោធាសហរដ្ឋអាម៉េរិកនៅឡើយទេ នៅក្នុងប្រទេសវេណេហ្ស៊ួអ៊ីឡា។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា កងកម្លាំងយោធារបស់សហរដ្ឋអាមេរិក បានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា អត្ថបទពេញ

ជនភៀសខ្លួនថៃស្ថិតនៅក្រោមសម្ពាធ ខណៈក្រុមហ៊ុនហិរញ្ញវត្ថុអំពាវនាវឱ្យមានការបង់ទាន់ពេលវេលា

ជនភៀសខ្លួនដែលបានភៀសចេញពីសង្គ្រាមកម្ពុជា-ថៃ កំពុងស្ថិតនៅក្រោមភាពតានតឹងយ៉ាងខ្លាំង ហើយក្រុមហ៊ុនហិរញ្ញវត្ថុអំពាវនាវឱ្យមានការបង់រំលស់ឱ្យទាន់ពេលវេលា ខណៈការប្រយុទ្ធគ្នាបានអូសបន្លាយអស់មួយរយៈ ដែលធ្វើឱ្យពួកគេមិនអាចធ្វើការ និងគ្មានប្រាក់ចំណូល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod។ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ អ្នកយកព័ត៌មានបានរាយការណ៍ថា អ្នកភូមិរាប់ពាន់នាក់មកពីតំបន់ព្រំដែន ដែលបានជម្លៀសទៅកាន់ទីជម្រកនៅក្នុងខេត្តបុរីរម្យ កំពុងជួបប្រទះភាពតានតឹងកាន់តែខ្លាំងឡើង ព្រោះពួកគេមិនអាចធ្វើការ និងគ្មានប្រាក់ចំណូលអស់រយៈពេលជិតពីរសប្តាហ៍មកហើយ។  មនុស្សជាច្រើនត្រូវបានម្ចាស់បំណុល និងក្រុមហ៊ុនហិរញ្ញវត្ថុ បានទាមទារឱ្យមានការបង់រំលស់ឱ្យទាន់ពេលវេលា។ អត្ថបទពេញ

ប្រមុខការទូតអាមេរិក ជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាឡើងវិញ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ជាមួយការជំរុញឱ្យថៃត្រឡប់ទៅ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឡើងវិញ។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ។ នៅក្នុងកិច្ចសន្ទនានោះ លោក Rubio បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអំពើហិង្សាដែលកំពុងកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់ពីភាពចាំបាច់ជាបន្ទាន់ ដើម្បីបន្ធូរបន្ថយភាពតានតឹង។ អត្ថបទពេញ

រដ្ឋមន្ត្រីការបរទេសចិន ជជែកតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ដើម្បីដោះស្រាយជម្លោះព្រំដែន

យោងតាមការចេញផ្សាយរបស់សារព័ត៌មានចិន CGTN កាលពីយប់ថ្ងៃព្រហស្បតិ៍ ឱ្យដឹងថា លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន បានធ្វើការជជែកតាមទូរសព្ទដាច់ដោយឡែកពីគ្នា ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក សីហសាក់ ភួងកេតកែវ (Sihasak Phuangketkeow) អត្ថបទពេញ