លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា និងជារដ្ឋមន្ត្រីប្រេងផងដែរនោះ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្ដីទីរបស់វ៉េណេស៊ុយអេឡាជាផ្លូវការហើយ ខណៈប្រធានាធិបតីដែលត្រូវបានសហរដ្ឋអាម៉េរិកបានចាប់ឃុំខ្លួន លោក នីកូឡាស់ ម៉ាឌូរ៉ូ នឹងត្រូវបង្ហាញខ្លួនក្នុងសវនាការនៅឯទីក្រុងញូវយ៉ក ជុំវិញបទចោទប្រកាន់គ្រឿងញៀន និងអាវុធ ក្នុងប្រតិបត្តិការយោធាដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។
លោកស្រី រ៉ូឌ្រីហ្គេស មានអាយុ ៥៦ឆ្នាំបានស្បថចូលកាន់តំណែងក្នុងពិធីមួយក្នុងដំណើរការដោយបងប្រុសរបស់លោកស្រី គឺលោក ហ្ស៊ក រ៉ូឌ្រីហ្គេស ដែលសព្វថ្ងៃជាប្រធានសភាជាតិវ៉េណេស៊ុយអេឡា។
គួរបញ្ជាក់ថា លោក ម៉ាឌូរ៉ូ និងភរិយារបស់លោកបានការពារខ្លួនឯង ដោយប្រាប់ចៅក្រមថា “ពួកយើងមិនមានទោសនោះទេ” ហើយថា លោ
កនៅតែជាប្រធានាធិបតីរបស់វ៉េណេស៊ុយអេឡា និងភរិយា របស់ខ្ញុំនៅតែស្រ្តីទី១”។ លោក ម៉ាឌូរ៉ូ និងភរិយា នឹងបន្តជាប់ឃុំនៅក្នុងពន្ធនាគារទីក្រុងញូវយ៉ក រហូតដល់មានសវនាការទី២ របស់លោកនៅថ្ងៃទី១៧ ខែមីនា ២០២៦៕



