ថ្នាក់ដឹកនាំកងរាជអាវុធហត្ថជាច្រើនរូប ចេញញត្តិថ្កោលទោសការជេរប្រមាថរបស់លោក ផែង វណ្ណៈ មកលើកងរាជអាវុធហត្ថ
ថ្នាក់ដឹកនាំកងរាជអាវុធហត្ថជាច្រើនរូប ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសម្តីជេរប្រមាថមកលើបុគ្គល និងអង្គភាពកងរាជអាវុធហត្ថពីលោក ផែង វណ្ណៈ តាមផេក «Pheng Vannak News» កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ កងរាជអាវុធហត្ថ គូសបញ្ជាក់ថា «កងរាជអាវុធហត្ថ ទទួលខុសត្រូវរាល់សកម្មភាពក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ប្រសិនបើប្រព្រឹត្តអំពើល្មើសច្បាប់នឹងទទួលទោសចំពោះមុខច្បាប់ ប្រសិនបើប្រព្រឹត្តខុសវិន័យកងទ័ពនឹងទទួលវិន័យទណ្ឌកម្ម»។ កងរាជអាវុធហត្ថស្នើឱ្យលោក អត្ថបទពេញ










