អ្នកនាំពាក្យ ចេញសេចក្ដីបញ្ជាក់ព័ត៌មាន ករណីបន្តមានបុគ្គលយកឈ្មោះនិងរូបភាពជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ទៅនិយាយអួតអាង បំប៉ោង បំភ័យ គំរាមអ្នកដទៃ!

អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីបញ្ជាក់ព័ត៌មាន ជម្រាបជូនសាធារណជនថា ក៏មិនខុសពីកន្លងមកដែរ ថ្មីៗនេះទៀត មានបុគ្គលមួយចំនួន បានបន្តប្រព្រឹត្តសកម្មភាពពុំគប្បី ដោយប្រើប្រាស់ឈ្មោះ ឯកឧត្តមអភិសន្តិបណ្ឌិត រូបភាពថតជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ឬលោកជំទាវ ដើម្បីកេងចំណេញផលប្រយោជន៍ ឬទាញយកលាភសក្ការៈ តាមរយៈសកម្មភាពនិយាយអួតអាង ឬបំប៉ោង បំភ័យ គំរាមអ្នកដទៃ។ សេចក្ដីបញ្ជាក់ព័ត៌មាន បានលើកយកករណីជាក់ស្ដែងមួយ ដែលមានស្រ្តីម្នាក់ឈ្មោះ ធារ៉ា បានយកឈ្មោះ ឯកឧត្តមអភិសន្តិបណ្ឌិត ទៅនិយាយគំរាមអ្នកដទៃ និងអួតអាងតម្កើងខ្លួនឯងផ្ទុយហួសពីសច្ចធម៌ ក្នុងជម្លោះឯកជន ដោយអះអាងថាត្រូវជាបងប្អូនសាច់ញាតិរបស់ខ្លួន។ បើតាមអ្នកនាំពាក្យ បន្ទាប់ពីការស្រាវជ្រាវ គឺស្រ្តីឈ្មោះ ធារ៉ា ពុំជាប់សាច់ឈាម បងប្អូនកម្រិតណាមួយឡើយជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ហើយទង្វើនេះ បណ្ដាលឱ្យមានការយល់ខុស និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងគុណធម៌ដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងជាការបំពានក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដែរ។ «ដូច្នេះ ពីអំណឹះតទៅ មិនថាស្រ្តីរូបនោះ គឺរាល់បុគ្គលផ្សេងទៀត រួមទាំងបងប្អូនសាច់ញាតិ ត្រូវបញ្ឈប់ជាបន្ទាន់ រាល់ការយកឈ្មោះ យកទំនាក់ទំនង ឬរូបភាពថតជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត Read more

ឡាវ​អនុញ្ញាត​ឱ្យ​កម្ពុជា​ប្រើប្រាស់​ប្រព័ន្ធ​ផ្លូវដែក​ដឹក​ផលិតផល​ខ្លួន​ទៅ​កាន់ទីផ្សារប្រទេស​​ចិន

ភ្នំពេញ ៖ ប្រទេស​ឡាវ​ដែល​មាន​ប្រព័ន្ធ​ផ្លូវដែក​ត​ភ្ជាប់​ពី​ទីក្រុង​វៀង​ចន្ទ ទៅ​កាន់​ទីក្រុង​គុន​មីង ខេត្ត​យូ​ណា​ន ប្រទេស​ចិន បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​ប្រើប្រាស់​ប្រព័ន្ធ​ផ្លូវដែក និង​រថភ្លើង​ល្បឿន​លឿន​ដឹក​ផ​លិ​ផល​ស្វាយ​ទៅ​កាន់​ប្រទេស​ចិន ឬ​ប្រទេស​ទី​៣ ដើម្បី​បើក​ទីផ្សារ​ថ្មី សម្រាប់​ផលិតផល​កសិកម្ម​របស់​កម្ពុជា ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែមេសា ដល់​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ២០២៥ ។ ក្រៅពី​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ផ្លូវដែក និង​រថភ្លើង​ល្បឿន​លឿន​នេះ ភាគី​ទាំង​ពីរ ក៏​បាន​ឯកភាព​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​អាទិភាព​មាន​ដូច​ជា កិច្ច​សហប្រតិបត្តិការ​លើ​ធាតុ​ចូល​កសិកម្ម ជា​ពិសេស ធាតុ​ផ្សំ​នៃ​ជី​កសិកម្ម ដោយ​ផ្តោត​សំខាន់ លើ​ជីប៉ូតាស (potash-based fertilizer), ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ៗ​ទៀត លើ​ឆាក​អន្តរជាតិ ក្នុង​វិស័យ​កសិកម្ម ដើម្បី​ផលប្រយោជន៍​រួម នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។ ដំណើរ​ទស្សនកិច្ច​នេះ មាន​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំង​ពីរ និង​ពិនិត្យ​លទ្ធភាព​ត​ភ្ជាប់​ការ​ផ្គត់ផ្គង់​ធាតុ​ចូល​សម្រាប់​ផលិតកម្ម​ជី​កសិកម្ម​ពី​ឡាវ​មក​កម្ពុជា ។ ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នៃព្រះរាជា​ណាចក្រកម្ពុជា និង​ក្រសួងកសិកម្ម និង​រុក្ខា​កម្ម​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ឯកឧត្តម​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ពិនិត្យ​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​នៃអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា និង​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ កន្លង​ទៅ​។ ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ លើ​ការងារ​អាទិភាព​ចំនួន​៣​សំខាន់​ៗ​ដូច​ខាងក្រោម​៖ ១-​កិច្ច​សហប្រតិបត្តិការ​លើ​ធាតុ​ចូល​កសិកម្ម Read more

ឃាត់ខ្លួន​បុរសជាប្អូនថ្លៃ ករណី​ឃា​​ត​កម្ម​​កាប់សម្លាប់បងថ្លៃ​ស្រី​ស្លា​ប់​ក្នុងផ្ទះ នៅ​ខណ្ឌដង្កោ

ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ដែល​បានកា​ប់ស​ម្លា​ប់​បងថ្លៃ​ស្រី បណ្តាល​ឲ្យ​ស្លា​ប់ ។ ករណី​ឃា​​ត​កម្ម​ខាងលើ​នេះ បាន​កើតឡើង​វេលា​ម៉ោង​២០​និង​៣០​នាទី​នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ បើ​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ វ៉ា ស្រី​និ​ច ភេទ​ស្រី អាយុ​ប្រហែល​៣០​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បានអោយ​ដឹង​បន្ត​ថា ជនសង្ស័យ​ដែល​នគរបាល​ឃាត់ខ្លួន​ឈ្មោះ ចិន ចាន់​ចំណាប់ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​។ (​ត្រូវជា​ប្អូនថ្លៃ​ជន​រង​គ្រោះ​) ។ កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​វេលា​ម៉ោង ២១​និង​៥៥​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ។ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​(​ស​.​ព​) បាន​ដឹក​កូនស្រី​ចេញពី​បុរី​មក​ផ្ទះ ពេល​មក​ដល់​ផ្ទះ​ជន​រង​គ្រោះ​បានឱ្យ​កូន​ទៅ​ម្ដាយក្មេក Read more

កម្លាំងអាវុធហត្ថ​ ខេត្តកំពង់ស្ពឺ​ ឡោមព័ទ្ធភូមិគ្រឹះមួយកន្លែង ឃាត់ខ្លួនមេក្លោងគ្រឿងញៀន​ ៦នាក់ ដកហូតគ្រឿងញៀន​ ១៦១កញ្ចប់

កំពង់ស្ពឺ៖​ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការមួយកម្លាំងអាវុធហត្ថ​ ខេត្តព្រះសីហនុ​ បានធ្វើការឡោមព័ទ្ធភូមិគ្រឹះមួយកន្លែង ដែលស្ថិតនៅចំណុចភូមិផ្សារស្លាបលែង ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបានឃាត់ខ្លួនមនុស្ស​ ៤នាក់​ ជាមេក្លោង​ និងដកហូតគ្រឿងញៀន​១៦១កញ្ចប់ រថយន្តសេរីទំនើប​ ២គ្រឿង។ នេះបើយោងតាមការឱ្យដឹងពី​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថ​ ខេត្តកំពង់ស្ពឺ​ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឱ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យប្រឆាំងគ្រឿងញៀន រួមនឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ​ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ូ ប៊ុនរឿន សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀន​ ខេត្តព្រះសីហនុ បានធ្វើការពន្លាតសមត្ថកិច្ចដែនដី ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន​ ៤នាក់(ស្រី០២)​ ក្នុងករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន។ លោកមេបញ្ជាការ​ បានបញ្ជាក់ថា​ ជនសង្ស័យទាំង៤នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួន​ ឈ្មោះ ឌា រ៉ានី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមពិធីបើកសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ អញ្ជើញចូលរួម ពិធីបើកសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្ត សម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាន ស៊ីណា ប្រធាននាយកដ្ឋានសវនកម្មទី១ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។  លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងធ្វើបទអន្តរាគមន៍ និង រាយការណ៍អំពីលទ្ធផលកិច្ចប្រតិបត្តិការ ដែលសម្រេចបានកន្លងមក។ លោកបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់គណៈអធិបតី និងប្រធានគណៈប្រតិភូ ដែលបានចុះមកធ្វើសវនកម្មផ្ទៃក្នុងនាពេលនេះ និងការជំរុញដល់ផ្នែកជំនាញពាក់ព័ន្ធឱ្យយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍ណែនាំរបស់គណៈប្រតិភូសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឱ្យមានវឌ្ឍនភាពប្រសើរឡើងនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាន ស៊ីណា ប្រធាននាយកដ្ឋានសវនកម្មទី១ និងជាប្រធានគណៈប្រតិភូ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ថ្លែងនូវការកោសរសើរ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង អនុវត្ត តួនាទី ភារកិច្ចបំពេញការងារកន្លងមករបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ។  ឯកឧត្តម គណៈធិបតី បានមានប្រសាសន៍ថា ការចុះធ្វើសវនកម្មនាពេលនេះ គឺផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងសុច្ចរិតភាព នៃការគ្រប់គ្រងបុគ្គលិក Read more

សមត្ថកិច្ច​ធ្វើការបង្ក្រាប និង​នាំ​ខ្លួន​ជនសង្ស័យ​១០​នាក់ ​ការណី ​លួច​​ជី​ក​កំណប់​មាស​​ក្នុង​ព្រៃ​​ជើង​ភ្នំ​​តា​ដន​

ពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​បាន​នាំ​ខ្លួន​ជនសង្ស័យ​១០​នាក់ មាន​ស្រី​មាន​ប្រុស​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​២០ មេ​សា ២០២៥ បន្ទាប់​ពី​បង្ក្រាប​កាលពី​ថ្ងៃ​ទី​១៨ មេ​សា ២០២៥ ។ ទោះបីជា​បែប​ណា ការ​ប៉ុនប៉ង​ជីក​រក​កំណប់មាស​នោះ មិន​ទាន់​ដឹង​ថា ក្នុង​រណ្តៅ​ដែល​កំពុង​ជីក​រក​នោះ​បានឃើញ ឬ​បែប​ណា​នោះ​ទេ ។ ចំណុច​ដែល​មានការ​ជីក​រក​កំណប់មាស​នេះ​ស្ថិត​នៅ​ជើងភ្នំ​តា​ដ​ន ភូមិរ​គោ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ។ ក្នុង​ចំណោម​ជន​ទាំង​១០​នាក់ គឺ​ឈ្មោះ ថុ​ល តូ​ម៉ា ដែល​បាន​សន្មត់​ថា​ជា​មេក្រុម​បាន​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា ទីកន្លែង​មាន​កំណប់មាស​នេះ​ខ្លួន​ដឹង​តាម​រយៈ​ឈ្មោះ សាម គឹ​ម​វ៉ាង ភេទ​ស្រី អាយុ​ប្រហែល​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មិន​ស្គាល់​អាសយដ្ឋាន ហើយ​ឈ្មោះ សាម គឹ​ម​វ៉ាង បាន​រៀបចំ​សម្ភារៈ​ឧបករណ៍​សម្រាប់​ស្វែងរក​កំណប់ និង​ជីក​រក​កំណប់​ទុក​ឱ្យ​ខ្លួន​នៅ​ទីនោះ​តែ​ម្តង ។ ឈ្មោះ ថុ​ល តូ​​ម៉ា និយាយ​ទៀត​ថា ពួក​ខ្លួន​ទាំងអស់​៨​នាក់ បាន​ធ្វើ​សម្មភាព​ជីក​ស្វែងរក​គំ​ណ​ប់រ​ហូត​ដល់​វេលា​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៥ ស្រាប់តែ​មាន​ខាង​សមត្ថកិច្ច បាន​ចុះ​មក​ហាមឃាត់ រួច​នាំ​ពួក​ខ្លួន​មក​សួរនាំ​តែ​ម្តង ។ មន្ត្រី​សមត្ថកិច្ច​ថា ចំពោះ​ការ​ជីក​រក​កំណប់មាស នៅ​ចំណុច​ភ្នំ​តា​ដ​ន ស្ថិត​ក្នុងភូមិរ​គោ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ គឺ​ពុំ​មានច្បាប់​អនុញ្ញាត​ឱ្យធ្វើ​ការ​រុករក​នោះ​ទេ ។ ប៉ុន្តែ​ពួក​គេ​បាន​ឆ្លើយ​ថា Read more

សមត្ថកិច្ចឆ្មក់ចូលបង្ក្រាបខារ៉ាអូខេឈ្មោះ «ដឹឃ្វីន» ក្រុងប៉ោយប៉ែតឃាត់មនុស្សជិត៦០នាក់ក្នុងនោះជនជាតិចិន៦នាក់ប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់សារធាតុញៀន ក្នុងទីតាំងខារ៉ាអូខេមួយកន្លែងយីហោ «ដឹឃ្វីន» (The Queen) ស្ថិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់មនុស្សជិត៦០នាក់ក្នុងនោះជនជាតិចិនចំនួន៦នាក់។ ជនសង្ស័យចំនួន១៦នាក់ ដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមមាន៖ ម្ចាស់ទីតាំងម្នាក់ជាមេក្លោង, បុគ្គលិកចំនួន១៣នាក់ (សមគំនិត) និងអ្នកជួញដូរគ្រឿងញៀនចំនួន២នាក់ ត្រូវបានចាប់បញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ ដោយឡែកជនបរទេសដែលប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឲ្យបញ្ជូនទៅអគ្គនាយដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៀត ដោយមិនឲ្យបញ្ជូនមកកាន់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននោះទេ។ មនុស្សចំនួន ៣៤នាក់ទៀត ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។ ប្រតិបត្តិការនេះ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា អាចមានមនុស្សជាច្រើននាក់ផ្សេងទៀតត្រូវចាប់ខ្លួន ប៉ុន្តែមុនពេលកម្លាំងនគរបាលចុះបង្ក្រាប មានអ្នកលួចរាយការណ៍ទៅម្ចាស់ទីតាំង ទើបមានជនបរទេសជាច្រើននាក់ផ្សេងទៀតរត់គេចខ្លួន។ តាមបទបញ្ជាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីពេលកន្លងទៅ, សម្រាប់ជនបរទេសទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសកម្ពុជា រាប់ទាំងបទល្មើសគ្រឿងញៀនផងនោះ ត្រូវតែផ្តន្ទាទោសតាមច្បាប់ រួចហើយធ្វើការបណ្តេញចេញពីប្រទេស ហើយសម្រាប់ជនបរទេសដែលប្រើប្រាស់ ក៏ត្រូវរៀបចំឯកសារបណ្តេញចេញពីប្រទេសកម្ពុជាផងដែរ ដោយមិនបញ្ជូនទៅកាន់មណ្ឌលកែប្រែនោះទេ៕

ជនសង្ស័យ​ ៣នាក់ រត់គេចពីសមត្ថកិច្ចតាមចាប់ខ្លួន​ និងផ្ទុះអាវុធជាច្រើនគ្រាប់​តដៃជាមួយសមត្ថកិច្ច​ នៅ​ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង

ស្វាយរៀង​៖​ ជនសង្ស័យម្នាក់​បានរងរបួសធ្ងន់​ និង​បក្សពួក​២នាក់ទៀត​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​ នៅភូមិកណ្តាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ​២០២៥​ ក្រោយបាញ់តដៃសមត្ថកិច្ច ខណៈសមត្ថកិច្ចចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទ​ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​ កាលពីថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៣ ។​ យោងតាមការឱ្យដឹងពី​សមត្ថកិច្ច​ ថា​ នៅវេលាម៉ោង​ ៩:៣០ នាទីព្រឹក​ ថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ​២០២៥​ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង បានដឹកនាំកម្លាំងជំនាញខេត្ត ចុះមកសហការជាមួយ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុតហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ សៅ ផល្លី ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ ចេវ សុគន្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុក កម្លាំងផ្នែកសឹករងស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ ជេត សាមន មេបញ្ជាការផ្នែកសឹករងស្រុក ព្រមទាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគ្រួស ដឹកនាំដោយលោកវរសេនីយ៍ត្រី សុិន វិសាល Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំពង្រឹងបច្ចេកទេសការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កម្លាំងនគរបាលក្រោមឱវាទ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងបច្ចេកទេសការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះ នៅស្នងការដ្ឋាននគរបាលខេត្ត។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការការងារដល់កងកម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការអនុវត្ត តួនាទី ភារកិច្ចឲ្យបានល្អ,បន្តពង្រឹងបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ,ពង្រឹងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស, កម្លាំងការិយាល័យនគរបាលជំនាញ អធិការដ្ឋាននគរបាលគ្រប់ក្រុង/ស្រុក ត្រូវបន្តពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព,ច្បាប់ចរាចរណ៍ផ្លូវគោក, ផលប៉ះពាល់នៃគ្រឿងញៀន តាមគ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាសនានា និងតាមមូលដ្ឋានឲ្យបានទូលំទូលាយ។ កម្លាំងនគរបាលចរាចរណ៍ទាំងអស់ ត្រូវសហការគ្នាធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍កុំឱ្យកើនឡើង ដោយវិធីសាស្ដ្រផ្សព្វផ្សាយអប់រំ និងរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក។យោងស្មារតីអង្គប្រជុំ ស្តីពីការត្រួតពិនិត្យ វាយតម្លៃលទ្ធផល ការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ដល់អនុសាសន៍ណែនាំ ឱ្យនគរបាលចរាចរណ៍គ្រប់ស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ត្រូវបន្ដសកម្មភាពធ្វើការផ្សព្វផ្សាយអប់រំ អំពីច្បាប់ចរាចរណ៍ផ្លូវគោក ទៅកាន់ប្រជាពលរដ្ឋឱ្យកាន់តែមានការយល់ដឹងបន្ថែមទៀត ដោយបូករួមជាមួយការអនុវត្តច្បាប់ ប្រកបដោយកាយវិការទន់ភ្លន់ និងវិជ្ជាជីវៈ សាកសមជាមន្ត្រីនគរបាលអ្នកអនុវត្តច្បាប់ Read more

ឯកឧត្តម ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ៖ សេចក្តីលោភលន់ អាចធ្វើឲ្យអ្នកភ្លេចនូវសេចក្តីត្រិះរិះ!

ឯកឧត្តម ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ៖ មានប្រសាសន៍ថា រយៈកាលកន្លងមក ខ្ញុំបានផ្សព្វផ្សាយនូវបទពិសោធន៍អំពីការឆបោកជាច្រើនរូបភាព តាមរយៈលទ្ធផលដែលខ្ញុំដឹកនាំកម្លាំងក្រោមឱវាទបង្ក្រាបបាន តាំងពីខ្ញុំនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតមកធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដូចជាករណី ទម្លាក់មាសបញ្ឆោតឲ្យយើងឃើញហើយបបួលយើងចែកគ្នា ដោយគេយកគ្រឿងអលង្កាឬប្រាក់ដែលមានជាប់ខ្លួនយើង ហើយយើងយកមាសដែលគេទម្លាក់មកផ្ទះក្លាយជារបស់ក្លែងក្លាយ, ករណីអ្នកមិនស្គាល់ក្លែងជាជនសប្បុរសឬជាអ្នកសុំស្នេហ៍ពីយើង ហើយផ្ញើរបស់របរមានតម្លៃឬប្រាក់ពីក្រៅប្រទេសឲ្យយើង បន្ទាប់មកក៏មានអ្នកក្លែងជាគយឬសមត្ថកិច្ច តេប្រាប់យើងថារបស់មានតម្លៃឬប្រាក់ដែលផ្ញើមកពីក្រៅប្រទេសសុទ្ធតែខុសច្បាប់ ហើយក៏បោកយើងថាដើម្បីយករបស់ឬប្រាក់ទាំងនោះបាន ត្រូវបង់ប្រាក់ឲ្យគេ ជាដើម តែអ្វីដែលភ្ញាក់ផ្អើល និងសោកស្តាយបំផុត គឺបានឃើញល្បិចឆបោកដដែលៗ របស់ជនទុច្ចរិតនៅតែមានប្រសិទ្ធិភាព ដោយមានជនរងគ្រោះម្នាក់ហើយម្នាក់ទៀត ត្រូវរងការបោកប្រាស់ និងធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើន។ ថ្ងៃនេះខ្ញុំសូមលើកយករូបភាពឆបោក មួយករណីទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ មកអំពាវនាវជាថ្មី ដើម្បីឲ្យមហាជនមានការប្រយ័ត្ន។ ជនរងគ្រោះម្នាក់ ត្រូវបានជនជាតិស្បែកខ្មៅ ៥នាក់ លួងលោមថាពួកគេមាន មានប្រាក់ប្រឡាក់ទឹកខ្មៅ ជាច្រើនលានដុល្លារអាមេរិក តែពុំអាចចាយបាន លុះត្រាតែមាន ប្រាក់ដុល្លារពិតប្រាកដ យកមកលាងជាមួយម្សៅ ហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ ទើបក្លាយជា ប្រាក់អាចចាយបាន ដោយពួកវានឹងឲ្យផលចំណេញមកជនរងគ្រោះវិញ ១ទ្វេជា៣ ឬ ១ទ្វេជា៥។ ដំបូងឡើយ ជនរងគ្រោះ បានយកប្រាក់ដុល្លារពិតប្រាកដ ចំនួន ២ពាន់ដុល្លារ Read more