នាយឧត្តមសេនីយ៍ សៅ សុខា ណែនាំឲ្យមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ចូលរួមសហការបង្ក្រាបបទល្មើសព្រៃឈើ

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំភ្លាមៗទៅលោកឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ឲ្យចូលរួមសហការបង្ក្រាបបទល្មើសព្រៃឈើ ។ ការណែនាំភ្លាមៗរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយលោក តាន់ គីមសួរ បានស្វែងរកអន្តរាគមន៍ឲ្យជួយបង្ក្រាបបទល្មើសព្រៃឈើ អត្ថបទពេញ

ក្រសួងមហាផ្ទៃ៖ ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានផ្អាកសកម្មភាពមួយរយៈ ត្រូវបានដាក់អនុវត្តឡើងវិញ

ក្រសួងមហាផ្ទៃបានបង្ហាញរបាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកសរុប ៦៩ ករណី បណ្ដាលឲ្យមនុស្សស្លាប់ ៤៤ នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១២០ នាក់ ក្នុងរយៈពេលត្រឹមជា ៧ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះបើតាមលោក អត្ថបទពេញ

សមត្ថកិច្ចចម្រុះខេត្តស្វាយរៀងឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន២៨នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ជនសង្ស័យចំនួនចំនួន២៨នាក់ ក្នុងនោះស្ត្រី០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងចំនួន ២ទីតាំង នៅបុរី CK នៅផ្ទះលេខ M47 និងផ្ទះលេខ M29 ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ។ អត្ថបទពេញ

ថ្ងៃនេះជា ថ្ងៃទី១១៨ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ

ថ្ងៃនេះជា ថ្ងៃទី១១៨ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា អត្ថបទពេញ

ក្រុមអនុព័ន្ធយោធាបរទេស ចុះទៅសួរសុខទុក្ខដល់ប្រជាជនស្លូតត្រង់កម្ពុជាដែលជាជនភៀសសឹក

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថានៅរសៀលថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានសម្របសម្រួលជូនក្រុមអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (Military Attaché Corps of Phnom អត្ថបទពេញ

នគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាប​ជនសង្ស័យ​៨នាក់ ​ក្លែងបន្លំ​ជា​សមត្ថកិច្ច ចាប់ជំរិត​ទារប្រាក់ពី​ជនជាតិ​ចិន

ជនសង្ស័យ​ចំនួន ៨នាក់ ​ត្រូវ​បាន​កម្លាំងជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ ឃាត់ខ្លួន​បន្ទាប់​ពី ក្លែងបន្លំ​ជា​សមត្ថកិច្ច ស្លៀកពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ ធ្វើ​សកម្ម​ចាប់ជំរិត​ទារប្រាក់ ពី​ជនបរទេស នៅ​ពេល​យប់​ក្នុង​រាជធានី​ភ្នំពេញ ​។ ជនសង្ស័យ​ ដែល​ក្លែង​ជា​សមត្ថកិច្ច​ប្រព្រឹត្ត​បទល្មើស​រូប​នោះ ៖១.​ ឈ្មោះ ហ៊ុំ សុ​ផុ​ន អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បន្ទប់​ជួល អត្ថបទពេញ

ករណីរំដោះឧក្រិដ្ឋជនវៀតណាមពីតុលាការខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនវិញអស់ហើយ សរុបអ្នកទោស៦នាក់ និងអ្នកមករំដោះម្នាក់

ករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមានការផ្ទុះបាញ់ដាក់គ្នារវាងកម្លាំងសមត្ថកិច្ច ជាមួយក្រុមឧក្រិដ្ឋជន ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ នៅពេលនេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវតាមខ្លួនមកវិញបានអស់ហើយ សរុបអ្នកទោស៦នាក់ និងស្ដ្រីមករំដោះម្នាក់។ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានអះអាងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អត្ថបទពេញ

កម្ពុជា-ថៃ នឹងចុះពិនិត្យទីតាំង ដំណើរការការងារបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូជ្រៅ

ក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជា-ថៃ បានជួបប្រជុំគ្នានៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតី បែបបទណែនាំបច្ចេកទេស ។  មន្ត្រីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បន្ទាប់ពីទទួលបានអនុម័តពីគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) នៃប្រទេសទាំងពីរ លើបែបបទណែនាំបច្ចេកទេស (Technical Instruction), ប្រធានក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជានិងភាគីថៃ បានជួបប្រជុំគ្នានៅថ្ងៃទី១៨ ខែវិច្ឆិកា អត្ថបទពេញ

កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន៣០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងបាវិត

ជនសង្ស័យចំនួន ៣០ នាក់ ជាជនជាតិវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងពីរកន្លែង ស្ថិតនៅផ្ទះល្វែងលេខ F23 ក្នុងបុរី លី ចូវ និងទីតាំងកាស៊ីណូ ហេងៗ ២ស្ថិតនៅសង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ អត្ថបទពេញ

ស្ត្រីជាពលករខ្មែរម្នាក់ ត្រូវទាហានឈុតខ្មៅសៀម៧នាក់ចាប់រំលោភបូកពេលត្រឡប់មកដល់ជិតព្រំដែន

នារីពលករខ្មែរម្នាក់ក្នុងចំណោមពលករប្រុស ស្រី ជាង១០ នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅដ៏ឃោឃៅរបស់សៀម យ៉ាងតិច០៧នាក់ចាប់នាងរំលោភបូក ពេលពួកនាងធ្វើដំណើរវិលត្រឡប់ពីប្រទេសសៀម មកកាន់ប្រទេស កំណើតវិញ ហើយថែមទាំងវាយធ្វើទារុណកម្មពលករប្រុសៗ និង ប្លន់យកទូរស័ព្ទ និង លុយកាក់អស់គ្មានសល់។ នេះបើតាមប្រភពព័ត៏មានពីមន្ត្រីព្រំដែន។ បើតាមសេចក្ដីរាយការណ៏ ទង្វើដ៏ឃោឃៅរបស់ពួកទាហានសៀម ប្រព្រឹត្តមកលើពលករខ្មែរខាងលើនេះ បានកើតឡើង នៅយប់ថ្ងៃទី អត្ថបទពេញ