បង្ក្រាបក្រុមផ្តល់ប្រាក់កម្ចីខុសច្បាប់៥ក្រុមផ្សេងៗគ្នា នៅខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ
មានការបញ្ជាផ្ទាល់ និងត្រួតពិនិត្យជាប់ពី នាយឧត្តមសេនីយ៍ អគ្គស្នងការ ស ថេត ពីអភិបាលខេត្ត សួន សុម៉ាលីន និងមានការដឹកនាំដំណើរការនីតិវិធីយ៉ាងយកចិត្តទុកដាក់ពី ព្រះរាជអាជ្ញា គុជ គឹមឡុង កម្លាំងនគរបាលខេត្តព្រៃវែង បូករួមកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវឈានទៅបង្ក្រាបក្រុមផ្តល់ប្រាក់កម្ចីខុសច្បាប់ ៥ក្រុម ផ្សេងៗគ្នា ក្នុងមូលដ្ឋានស្រុកផ្សេងៗគ្នាក្នុងខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ។ ក្រុមផ្តល់ប្រាក់កម្ចីនេះ (ចងការប្រាក់) មានសាខា មានភ្នាក់ងារច្រើន ស្មុគស្មាញ និងមានផែនការច្បាស់លាស់ ដែលទុនកម្ចីផ្តល់ទៅឱ្យពលរដ្ឋនាពេលបច្ចុប្បន្នចំនួនរាប់ពាន់លានរៀល។ តាមរូបភាព និងចម្លើយសារភាព ពួកគេផ្តល់ប្រាក់កម្ចីជូនពលរដ្ឋយកការប្រាក់ចន្លោះពី ១០ ទៅ ១៥ភាគរយក្នុងមួយខែ នៃប្រាក់ដើមសរុប រួចហើយឱ្យពលរដ្ឋបង់ប្រាក់សរុបថេររៀងរាល់ថ្ងៃមកវិញ។ ការបង់ប្រាក់រៀងរាល់ថ្ងៃត្រលប់មកវិញនេះ ពួកគាត់បានគិតបូកប្រាក់ដើម និងប្រាក់ការចំនួនថេរ នៃប្រាក់បានខ្ចីដំបូងបំផុត ក៏ប៉ុន្តែការប្រាក់ពួកគេមិនបានដកថយតាមចំនួនប្រាក់ដើមដែលពលរដ្ឋបានសងរំលួសរាល់ថ្ងៃជូនទៅក្រុមហ៊ុនវិញឡើយ។ ដូចនេះបើគណនាឱ្យបានត្រឹមត្រូវ ការប្រាក់របស់ពួកគេមានចំនួនប្រមាណជា ៨០ភាគរយនៃប្រាក់បានខ្ចីដំបូងក្នុងរយៈពេលត្រឹមមួយខែ។ ការណ៍នេះហើយគឺជាគ្រោះមហន្តរាយមួយចំពោះជីវភាពរបស់ប្រជាពលរដ្ឋខ្វះការយល់ដឹង និងកំពុងទីទាល់ក្រគ្មានជម្រើស។ រូបភាពនេះត្រូវបាននគរបាលស្រាវជ្រាវឃើញ និងយកជាគោលក្នុងការបង្ក្រាប ដោយកម្លាំងនគរបាលបានខិតខំស្រាវជ្រាវរកឫសគល់នៃអ្នកទទួលខុសត្រូវធំបំផុតនៃការផ្តល់ប្រាក់កម្ចីខុសច្បាប់នេះ ហើយនគរបាលក៏ប្តេជ្ញាលុបបំបាត់ឱ្យអស់ពីទឹកដីខេត្តព្រៃវែង។ សមត្ថកិច្ចបានប្រាប់ពលរដ្ឋខេត្តព្រៃវែងទាំងអស់ ឈប់ខ្ចីប្រាក់នេះបន្តទៀត បើមិនដូចច្នោះទេ ១ ឬ ២ឆ្នាំខាងមុខអ្នកដែលបានខ្ចីប្រាក់នេះនឹងលក់ដី លក់ផ្ទះគ្មានសេសសល់ឡើយ។ មួយវិញទៀត Read more










