គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១:៥០នាទីព្រឹកនេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន អត្ថបទពេញ

ACU ឃាត់ខ្លួនមេក្លោង ២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួស ២នាក់ ពាក់ព័ន្ធការបន្លំប្រឡងចូលវិស័យសុខាភិបាល

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនមេក្លោងចំនួន ២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចំនួន ២នាក់ ពាក់ព័ន្ធករណីបន្លំការប្រឡងចូលរៀនក្នុងវិស័យសុខាភិបាល ខណៈការប្រឡងកំពុងដំណើរការរយៈពេល ២ថ្ងៃ នៅថ្ងៃទី៣១ ខែមករា និងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦។ ការប្រឡងនេះ រៀបចំដោយគណកម្មការប្រឡងថ្នាក់ជាតិ ក្នុងវិស័យសុខាភិបាល ដើម្បីជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំទី១ កម្រិតបរិញ្ញាបត្ររង សរុបចំនួន អត្ថបទពេញ

សមត្ថកិច្ចឃាត់ខ្លួនជនបរទេសជាង ២,០០០ នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត ខេត្តស្វាយរៀង

សមត្ថកិច្ចកម្ពុជា បើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត ខេត្តស្វាយរៀង ដោយបានឃាត់ខ្លួនជនបរទេសសរុបចំនួន ២,០៤៤ នាក់ ពីជាតិជាច្រើន បង្ហាញពីការប្តេជ្ញាចិត្តរឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ។ ប្រតិបត្តិការនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដោយកម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង អត្ថបទពេញ

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ថា “ដោះលែងជនជាតិចិនជាថ្នូរនឹងលុយ” និងបង្ហាញតួលេខបង្ក្រាបបានជិត៨០នាក់

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នេះ បានចេញសេចក្ដីបំភ្លឺព័ត៌មានជាសាធារណៈ ដើម្បីវាយបកទៅលើគណនីបណ្ដាញសង្គមមួយចំនួន ដែលបានចុះផ្សាយព័ត៌មានមិនពិត បង្ខូចកេរ្តិ៍ឈ្មោះសមត្ថកិច្ចពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសអនឡាញ (Online Scams)។ ការចេញមកបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ “Lê Đức Thọ-I” និង “រ៉ា-Maverick” បានបង្ហោះខ្លឹមសារចោទប្រកាន់ថា នគរបាលខេត្តពោធិ៍សាត់បានចាប់ជម្រិតទារប្រាក់រាប់ម៉ឺនដុល្លារពីជនជាតិចិន ជាថ្នូរនឹងការដោះលែង។ ស្នងការដ្ឋានបានបញ្ជាក់ច្បាស់ៗថា នេះគឺជា “ព័ត៌មានប្រឌិត” ក្នុងចេតនាអាក្រក់ដើម្បីធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ។ ផ្ទុយពីការចោទប្រកាន់ ស្នងការដ្ឋានបានបង្ហាញរបាយការណ៍ការងារយ៉ាងសកម្ម អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ និងបញ្ជាក់អំពីវិធានការចាំបាច់ចំនួន៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៥៤០ គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណដល់ក្រុមការងារ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្ត សប្បុរសជន អង្គការជាតិ អត្ថបទពេញ

ស្មៀនឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ត្រូវបញ្ជូនសំណុំរឿងទៅតុលាការ ពាក់ព័ន្ធបទប៉ុនប៉ងរំលោភសេពសន្ថវៈ

លោក ណុប សុភក្រ័ ស្មៀនឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ កំពុងក្លាយជាប្រធានបទក្តៅ បន្ទាប់ពីត្រូវបានស្ត្រីម្នាក់ដាក់ពាក្យប្តឹង ពាក់ព័ន្ធការលួងលោមផ្លូវភេទ និងបទប៉ុនប៉ងរំលោភសេពសន្ថវៈ។ យោងតាមរបាយការណ៍របស់រដ្ឋបាលសាលាស្រុកសំរោង បានបញ្ជាក់ថា កាលពីដំបូង ស្ត្រីឈ្មោះ អ៊ួង ម៉ារ៉ាឌី ដែលជាមិត្តភក្តិ បានខ្ចីប្រាក់ពីលោកស្មៀនចំនួន ១០ ដុល្លារ អត្ថបទពេញ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រជុំត្រួតពិនិត្យការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦

នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ព្រមទាំងផ្សព្វផ្សាយប្រសាសន៍ណែនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កិច្ចប្រជុំនេះមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន និងអនុប្រធានមន្ទីរទាំង៧ អត្ថបទពេញ

សមត្ថកិច្ចកម្ពុជា បណ្ដេញចេញជនជាតិមីយ៉ាន់ម៉ា ល្មើសច្បាប់ ជាង ៧០០នាក់

សមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានបណ្ដេញចេញជនជាតិមីយ៉ាន់ម៉ា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន (online scam) សរុបចំនួន ៧២៩នាក់ (ស្រី២១៧នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងតាមរយ:ទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ថា ជនជាតិមីយ៉ាន់ម៉ា ដែលជាប់ពាក់ព័ន្ធបទល្មើសសរុបទាំង ៧២៩នាក់នោះ ត្រូវបាននាយកដ្ឋានស៊ើបអង្កេត អត្ថបទពេញ

ក្រុមប្រឹក្សាសន្តិភាព ស្វាគមន៍ចំពោះប្រទេសកម្ពុជាជាសមាជិកស្ថាបនិកនៃអង្គការអន្តរជាតិ ដែលកំពុងមានភាពរីកចម្រើន

ក្រុមប្រឹក្សាសន្តិភាព ស្វាគមន៍ចំពោះប្រទេសកម្ពុជាជាសមាជិកស្ថាបនិកនៃអង្គការអន្តរជាតិ ដែលកំពុងមានភាពរីកចម្រើនទៅមុខ។ នេះបើយោងតាមគណនី Board of peace នៃបណ្តាញសង្គម X។ ក្រុមប្រឹក្សាសន្តិភាព គឺជាគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នាពេលថ្មីៗកន្លងទៅនេះ ដែលជាគំនិតផ្ដួចផ្ដើមមួយចង់ឱ្យពិភពលោកមានសន្តិភាពពិតប្រាកដ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ការសម្រេចចិត្តចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក អត្ថបទពេញ

ផ្ទុះការវែកញែកស្នាដៃនិពន្ធសៀវភៅរបស់ លោក ទូច សុឃៈ តោះមកដឹង ប្រវត្តិខ្លះៗពី(សម្លៀកបំពាក់ក្រហមស្រអែមនៃក្មេងវត្តដល់សម្លៀកបំពាក់កិត្តិយសនៃអ្នកបម្រើជាតិ)

ពេលព្រះអាទិត្យរះឡើងពីក្រោយដើមពោធិ៍ សូរកណ្ដឹងវត្តលាន់ឡើងយ៉ាងទន់ភ្លន់ បើកទ្វារថ្ងៃថ្មីមួយ។ នៅក្រោមដំបូលវត្តអារាមដ៏ស្ងប់ស្ងាត់នោះ មានក្មេងប្រុសម្នាក់កំពុងអង្គុយអានសៀវភៅចាស់ៗ ខណៈខ្យល់ព្រឹកលូតលាស់តាមស្លឹកឈើ។ ក្មេងប្រុសនោះ មិនមានទ្រព្យសម្បត្តិអ្វីក្រៅពីសៀវភៅមួយក្តាប់ និងក្តីសុបិនមួយដែលមិនទាន់មាននរណាមើលឃើញ។ គាត់គឺ ទូច សុខៈ—ក្មេងវត្តម្នាក់ ដែលជីវិតបានចាប់ផ្តើមពីភាពសាមញ្ញបំផុត។ កើតក្នុងគ្រួសារកសិករក្រីក្រ ដីស្រែគឺជាសម្បត្តិធំជាងគេ ហើយញើសជាភាសាដែលគ្រួសារនិយាយជារៀងរាល់ថ្ងៃ។ នៅពេលជីវភាពមិនអនុញ្ញាតឱ្យសិក្សាបន្ត វត្តអារាមបានបើកទ្វារទទួលយកគាត់ ដូចម្ដេចដែលម្តាយបើកអាវុធដៃទទួលកូន។ នៅទីនោះ អត្ថបទពេញ