មន្ត្រីគយ និងសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យឃ្លាំងទំនិញមិនមានបង្កាន់ដៃពន្ធ នៅខណ្ឌមានជ័យ
នៅរសៀលម៉ោង ១៤:៣០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលរបស់ មន្ត្រីគយ និងរដ្ឋាកររបស់ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់ទី១ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស បានចុះត្រួតពិនិត្យ ឃ្លាំងលេខ ១០០០ ស្ថិតនៅ ផ្លូវ ៣៨C ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សកម្មភាពត្រួតពិនិត្យនេះ មានការសហការយ៉ាងជិតស្និទ្ធពីតំណាងម្ចាស់ទំនិញ និងកម្លាំង រាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យអនុលោមភាពទំនិញដែលបានរក្សាទុកនៅក្នុងឃ្លាំងនោះ។ ក្នុងកំឡុងពេលត្រួតពិនិត្យ មន្ត្រីបានរកឃើញទំនិញចំនួនជាច្រើន ប្រភេទជាប្រហិតនាំចូលពីប្រទេសថៃ និងផ្លែប៉ោមនាំចូលពីប្រទេសចិន ដែលរួមមាន៖ ប្រហិតសាច់ភ្លាម LUF ចំនួន 552 កេស (5,520 គីឡូក្រាម) ប្រហិតដង្កៀបក្តាម F ចំនួន 224 កេស (2,440 គីឡូក្រាម) ប្រហិតបង្កង PFFP ចំនួន 112 កេស (1,120 គីឡូក្រាម) ប្រហិតបង្គា PFP ចំនួន 618 កេស (4,180 គីឡូក្រាម) ប្រហិតម៉ាតី ចំនួន 104 Read more










