អាវុធហត្ថបាត់ដំបង និងកំពង់ចាម បំបែកសំណុំរឿងគ្រឿងញៀនឆ្លងខេត្តដ៏ធំ! ឃាត់ខ្លួនជនសង្ស័យ៦នាក់ និងរឹបអូសគ្រឿងញៀនជិត ១០គីឡូក្រាម
កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបបានករណីជួញដូរគ្រឿងញៀនឆ្លងខេត្ត ទ្រង់ទ្រាយធំ ដោយចាប់ខ្លួនជនសង្ស័យសរុបចំនួន ៦នាក់ និងរឹបអូសបានគ្រឿងញៀនប្រភេទម៉ាទឹកកកសរុបជិត ១០គីឡូក្រាម ។ ប្រតិបត្តិការនេះបានចាប់ផ្ដើមតាំងពីវេលាម៉ោង៣:៣០នាទី រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យដំបូងចំនួន២នាក់ គឺឈ្មោះ ចន សុថេង និងឈ្មោះ ឃីម សុគង់ ព្រមទាំងដកហូតបានគ្រឿងញៀនមួយចំនួនតូច។ បន្ទាប់ពីធ្វើការសាកសួរ ឈ្មោះ ចន សុថេង បានសារភាពថា ខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ ម៉ី ដា ដែលរស់នៅក្នុងក្រុងបាត់ដំបងដែរ ។ ភ្លាមៗនោះ កម្លាំងជំនាញបានបន្តទៅឃាត់ខ្លួនឈ្មោះ ម៉ី ដា និងបក្ខពួកបាន២នាក់ទៀត នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ហើយរឹបអូសបានគ្រឿងញៀនចំនួន ៧កញ្ចប់ ទម្ងន់ ៤១១,៨៩ក្រាម។ ដោយបន្តការស៊ើបអង្កេត ឈ្មោះ ម៉ី ដា បានសារភាពថា ខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ វង្ស ចាន់ណា ដែលរស់នៅខេត្តកំពង់ចាម ។ ក្រោមការសម្របសម្រួលនីតិវិធីពីលោព្រះរាជអាជ្ញា កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានពង្រីកប្រតិបត្តិការទៅខេត្តកំពង់ចាម ហើយសហការជាមួយកម្លាំងនៅទីនោះដើម្បីបន្តការងារ។នៅវេលាម៉ោង១២:៣០នាទី ថ្ងៃត្រង់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ កម្លាំងចម្រុះបានធ្វើការចាប់ខ្លួនឈ្មោះ Read more










