សម្តេចតេជោ ហ៊ុន សែន៖ ថៃលេងល្បែងគំរាម ដែលនាំដល់ការខាតបង់ខ្លួនឯង, កម្ពុជាមិនងាប់ដោយសារការផ្តាច់ប្រេងពីថៃទេ!

នៅរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញសារឆ្លើយតបនឹងការគំរាម របស់ភាគីថៃ ដែលចង់ផ្តាច់ការផ្គត់ផ្គង់ប្រេងមកប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបជាមួយនឹងសារធ្ងន់ៗថា កម្ពុជាមិនងាប់ដោយសារ ថៃផ្តាច់ប្រេងនោះទេ ហើយប្រសិនបើចង់ធ្វើ អត្ថបទពេញ

អ្នកនាំពាក្យសម្តេចតេជោ អំពាវនាវកុំឱ្យពលរដ្ឋខ្មែរនៅថៃ ចាញ់បោកក្រុមបោកប្រាស់ និងអ្នកជ្រុលនិយមថៃ ដែលបង្កើតហ្វេសប៊ុកជាភាសាថៃបន្លំជា សម្តេចតេជោ ដើម្បីបំភាន់សភាពការណ៍ព្រំដែន និងបោកយកលុយកាក

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ឲ្យបង្កើនការប្រុងប្រយ័ត្ន ជៀសវាងចាញ់បោកជនបោកប្រាស់ និងក្រុមជាតិនិយមជ្រុលរបស់ថៃ ដែលបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដាក់រូប និងឈ្មោះសម្តេចតេជោ ជាភាសាថៃ ក្នុងចេតនាបំភាន់សភាពការណ៍ព្រំដែន និងបោកប្រាស់លុយកាក។ លោក អត្ថបទពេញ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សូមកុំខំលាបពណ៌កម្ពុជាដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួន

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា មន្ត្រីថៃកំពុងព្យាយាមបិទបាំងភាពអាម៉ាស់របស់ខ្លួនដែលបំពានមកលើកម្ពុជា ដោយបានបាញ់សម្លាប់កងទ័ពខ្មែរយើងម្នាក់ក្នុងទឹកដីរបស់យើង បានគំរាមកំហែងបង្កសង្គ្រាម ការបិទព្រំដែនជា ឯកតោភាគី និងការគំរាមផ្តាច់ភ្លើង ផ្តាច់អ៊ិនធឺណិត ដែលជាអំពើបែបទំនើងនិងមាក់ងាយដល់កម្ពុជា។ ជាពិសេសថៃបានបដិសេធមិនព្រមទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមផ្លូវតុលាការជាមួយកម្ពុជានៅឯតុលាការយុត្តិធម៌អន្តរជាតិ។ ទាំងនេះបានធ្វើឱ្យពិភពលោកមើលឃើញថា ថៃជាកូនអាក្រក់ អត្ថបទពេញ

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អំពាវនាវដល់ក្រសួងស្ថាប័ន វិស័យឯកជន និងសប្បុរសជន បន្តជួយគាំទ្រនិងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលថ្មីៗបន្ថែមទៀត នៅតំបន់ប្រវត្តិសាស្ត្រ X16

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវដល់ក្រសួងស្ថាប័ន វិស័យឯកជន និងសប្បុរសជននានា បន្តជួយគាំទ្រជាថវិកា សម្ភារ និងការចូលរួមនានា ដើម្បីបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលថ្មីៗបន្ថែមទៀត នៅតំបន់ប្រវត្តិសាស្ត្រ X16។ ការអំពាវនាវនេះ អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍និមន្តព្រះតេជគុណ (លោកឪស៊ុច) និងបងប្អូនខ្មែរនៅថៃ មករស់នៅប្រទេសកម្ពុជាគ្រប់ពេលវេលា

តាមរយះបណ្តាញសង្គមផ្លូវការ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាយប់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងតាមរយះសំណេរថា “ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪស៊ុច) ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំព្រះករុណាខ្ញុំសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) អត្ថបទពេញ

ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា និងនាយកអង្គការ UNICEF វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ!

ក្នុងជំនួបពិភាក្សាទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកបណ្ឌិត វីល ផាក (Will Parks) នាយកអង្គការយូនីសេហ្វ (UNICEF) អត្ថបទពេញ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារចាំបាច់ដល់កងកម្លាំងនគរបាលក្រោមឱវាទ

ស្តាប់ AI អាន៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការងារចាំបាច់ចំពោះមុខ និងយុទ្ធសាស្ត្រការពារជាតិតាមបណ្តោយព្រំដែនកម្ពុជា ថៃ ដល់កម្លាំងនគរបាលផែនជំនាញ លោកអធិការនគរបាលក្រុងស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន បដិសេធសំណើនាយករដ្ឋមន្ត្រីថៃ ឱ្យមានការចរចារ ដើម្បីបើកច្រកព្រំដែនឡើងវិញ ដោយថា “ខ្ញុំយល់ ខ្ញុំអាណិត តែខ្ញុំមិនអាចយកការរាប់អានគ្នា ទៅដោះដូរនឹងផលប្រយោជន៍ជាតិបាននោះទេ”

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបដិសេធចំពោះសំណើរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែ ថងថាន ដែលស្នើសុំឱ្យមានការចរចារវាងភាគីកម្ពុជា-ថៃ ដើម្បីឱ្យមានការបើកច្រកព្រំដែនទាំងអស់ រវាងប្រទេសទាំងពីរឡើងវិញ។ សំណើរបស់នាយករដ្ឋមន្ត្រីថៃ បានធ្វើឡើងក្នុងកិច្ចសន្ទនាតាមទូរសព្ទ ជាមួយសម្តេចតេជោ ហ៊ុន អត្ថបទពេញ

ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញចុះពិនិត្យមេីល ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមទាំងក្រុមការងារ អាជ្ញាធរក្រុង បានអញ្ជើញចុះពិនិត្យមេីលស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រមទាំងសំណេះសំណាលជាមួយបងប្អូន-ចេញចូល ប្រទេសទាំង២ កម្ពុជា-ថៃ នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្ដម អត្ថបទពេញ

យុវជន យុវនារី និងពលរដ្ឋខ្មែររាប់សិបម៉ឺននាក់ ចូលរួមថ្មើរជើងគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះ ស្រាយជម្លោះព្រំដែនឈរលើ ច្បាប់អន្តរជាតិ និងផ្តល់ជាកម្លាំងចិត្តដល់វីរយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែន

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ការដើរដោយថ្មើរជើងចេញពីទីតាំងចាប់ផ្ដើមពីកោះពេជ្យ មកវិមានឯករាជ្យ មានការចូលរួមពីប្រជាពលរដ្ឋខ្មែរយើងដែលមក ពីគ្រប់ទិសទី រាប់សិបម៉ឺននាក់ រួមគ្នាសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់វីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។ជំហររបស់ប្រជាពលរដ្ឋកម្ពុជា គឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាតមិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជា រួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាតចូលរួមធ្វើជាខឿនការពារជាតិ និងប្រជាជននៅគ្រប់កាលៈទេសៈ។ អត្ថបទពេញ