ពលរដ្ឋជាង៣,០០០នាក់ នៅតំបន់សមរភូមិក្នុងខេត្តព្រះវិហារ ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាពដែលអាជ្ញាធរខេត្តរៀបចំនៅស្រុកគូលែន

ប្រជាពលរដ្ឋចំនួន១,០៤៧គ្រួសារ ស្មើមនុស្សជាង៣,០០០នាក់ រស់នៅភូមិចំនួន៦ ក្នុងតំបន់សមរភូមិមុខតំបន់មុំបី, អានសេះ និងជាំតែ ដែលមានការភ័យខ្លាចក្នុងការប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ បានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព ដែលអាជ្ញាធរខេត្តព្រះវិហារ បានរៀបចំជូនពួកគាត់ក្នុងវត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន។ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន នៅព្រឹកថ្ងៃទី១៧ អត្ថបទពេញ

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបជាមួយអង្គទូតបរទេសចំនួន២៧ ដើម្បីពន្យល់ពីស្ថានការណ៍ជម្លោះព្រំដែនខ្មែរ-ថៃ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​កាលពីព្រឹក​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០២៥​នៅទីស្តីការក្រសួងបានអញ្ជើញជួបអង្គទូតបរទេសចំនួន ២៧ ប្រទេស ប្រចាំព្រះ​រាជាណាចក្រ​កម្ពុជា​ដើម្បីធ្វើការពន្យល់អំពីការវិវត្ត​នៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់មុំបី ប្រាសាទ​តាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។ គួររំលឹកថា កាលពីថ្ងៃទី១៦ ខែមិថុនា អត្ថបទពេញ

គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ពលករខ្មែរជិត២ពាន់នាក់ បានវិលត្រឡប់មកប្រទេសកំណើតវិញ តាមច្រកព្រំដែនទាំង៥ ក្នុងភូមិសាស្ត្រ នៃខេត្តបាត់ដំបង

បាត់ដំបង៖ ពលករខ្មែរជិត២ពាន់នាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនទាំង៥ ក្នុងភូមិសាស្រ្តនៃខេត្តបាត់ដំបង ។ នេះបើតាមលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានផ្តល់ព័ត៌មានមកក្រុមការងារប្រចាំខេត្តបាត់ដំបង តាមប្រព័ន្ធ Telegram នារាត្រីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ អត្ថបទពេញ

ក្រសួងការងារ បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយស្វែងរកការងារជូនពលករខ្មែរ ដោយសហគ្រាសនានានៅទូទាំងប្រទេស ត្រូវការកម្លាំងពលកម្មជាង ២៣ម៉ឺនកន្លែង

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងជួយសម្របសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ និងជាពិសេសការជួយស្វែងរកការងារជូនបងប្អូនដែលត្រលប់មកមាតុភូមិកម្ពុជារបស់យើង ដោយបច្ចុប្បន្នសហគ្រាសគ្រឹះស្ថាននានានៅទូទាំងប្រទេស កំពុងតែត្រូវការកម្លាំងពលកម្មយ៉ាងតិចបំផុតជាង ២៣ម៉ឺនកន្លែង។ ការលើកឡើងឲ្យដឹងបែបនេះរបស់លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីប្រគល់បណ្ណសរសើរ និងលិខិតថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានសហការគាំទ្រ និងដាក់តាំងបង្ហាញសមិទ្ធផល ស្នាដៃ អត្ថបទពេញ

សេចក្តីប្រកាសព័ត៌មានរបស់គណេៈកម្មការចម្រុះព្រំដែនកម្ពុជាលើលទ្ធផលនៃកិច្ចប្រជុំគណេះកម្មការចម្រុះព្រំដែន JBC កម្ពុជាថៃ

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញអំពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ក្រោយដំណើរការអស់រយៈពេលពីរថ្ងៃ នៅប្រទេសកម្ពុជា។ ផ្អែកតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំចង្អៀត ភាគីទាំងពីរបានបន្តពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មការចម្រុះព្រំដែន អត្ថបទពេញ

ថ្ងៃទី១នៃកិច្ចប្រជុំផ្លូវការរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ

មុនដំណើរការកិច្ចប្រជុំផ្លូវការរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ភាគីកម្ពុជា-ថៃ បានជួបប្រជុំចង្អៀតមួយដែលមានអ្នកចូលរួមត្រឹម១០នាក់ប៉ុណ្ណោះ ដោយកម្ពុជាចំនួន៥នាក់ និងថៃចំនួន៥នាក់។ កិច្ចប្រជុំចង្អៀតនេះ ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ អត្ថបទពេញ

សម្ដេចតេជោ ហ៊ុន សែន ៖​ ឲ្យតែជាខ្មែរទោះមាន ឬគ្មានឯកសាររាជរដ្ឋាភិបាលទទួលយកចូលកម្ពុជាបានទាំងអស់ដោយគ្មានការរើសអើង

សម្តេច​តេ​ជោ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ថា​ទោះបីជា​អ្នក​ណា​ក៏​ដោយ​ឲ្យ​តែជា​ខ្មែរ​ទោះ​មានឬ​គ្មាន​ឯកសារ​រាជរដ្ឋា​ភិ​បាល​ទទួលយក​បាន​ទាំងអស់​ដោយ​គ្មាន​ការរើសអើង​។ សម្តេច​តេ​ជោ​បាន​សរសេ​រលើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥​ថា មុន​នេះ​ នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​បាន​ចេញ​សារ​ទាក់ទង​ដល់​ពលករ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ថៃ​។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ​នេះ​ជា​វិធានការ​គ្រប់​ជ្រុងជ្រោយ​ដែលជួយ​សម្រួល​ដល់​បងប្អូន​ដែល​វឹល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ដើម្បី​រកការងារ​ធ្វើ​ឬ​បង្កើត​មុខរបរ​ថ្មី​។តែ​សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា បងប្អូន​ខ្លះ​បាន​ចោទសួរ​ថា​មាន​បងប្អូន​នៅ​ថៃ​៣០​ឆ្នាំ​ហើយ​ចង់​មក​រស់នៅមើល​ម្តាយ​ដែល​មាន​អាយុ​៨០​ឆ្នាំ​តែ​គាត់​ពុំ​មាន​ឯកសារ​។ សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា​៖ «ខ្ញុំ​អាច​ឆ្លើយ​បាន​ថា អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​ជា​ខ្មែរ​ទោះ​មាន អត្ថបទពេញ

ប្រមុខបក្សប្រជាជនកម្ពុជា៖ បើភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៦ចំណុច

នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សកាន់អំណាច លើកឡើងថា បើភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៦ចំណុច៖ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖ អត្ថបទពេញ

ក្រសួងពីរ របស់កម្ពុជា ឆ្លើយតបការគំរាមផ្តាច់អគ្គិសនី និងអ៊ីនធឺណិតដល់កម្ពុជា ពីសំណាក់ក្រុមជ្រុលនិយមថៃ

ឯកឧត្តម​ ជា​ វ៉ាន់ដេត​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៖ ខ្ញុំសូមជម្រាប ជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដោយសារការគម្រាមកំហែងរបស់ភាគីថៃក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជាបានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។ លទ្ធផលនេះ គឺកើតឡើងដោយ សារការគម្រាមកំហែងរបស់ភាគីថៃមកលើកម្ពុជា។ ថៃជាអ្នកថា តែកម្ពុជាជាអ្នកធ្វើ មែន។ ក្រសួងព័ត៌មានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា អត្ថបទពេញ

យន្តហោះផ្ទុកមនុស្ស ២៤២នាក់ ធ្លាក់នៅជិតអាកាសយានដ្ឋានក្នុងទីក្រុង Ahmedabad នៃប្រទេសឥណ្ឌា

ញូវដែលី៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនានេះ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់នៅក្បែរអាកាសយានដ្ឋាន ក្នុងទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ គួរបញ្ជាក់ថា ខាងអាកាសចរណ៍ Air អត្ថបទពេញ