សន្តិសុខខ្មែរម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងករណីជនជាតិថៃ២នាក់កាន់កាំបិតវាយចាក់ នៅបុរីសាន ស៊ានហូ ប៉ោយប៉ែត

កាលពីវេលាម៉ោង ១១:០០ នាទីព្រឹក ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៥ បានកើតមានករណីជនជាតិថៃ ២ នាក់ សង្ស័យថាជាអ្នកញៀនគ្រឿងញៀន កាន់កាំបិតវាយចាក់បុរសសន្តិសុខខ្មែរ ២ នាក់ នៅក្នុងបុរីសាន ស៊ានហូ អត្ថបទពេញ

ចិនប្រឆាំងផែនការរបស់គណៈកម្មការអឺរ៉ុប ដែលចង់ប្រើប្រាស់លុយបង្កករបស់រុស្ស៊ី ដើម្បីគាំទ្រអ៊ុយក្រែន

ប្រទេសចិន និយាយថា ខ្លួនប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះផែនការរបស់គណៈកម្មការអឺរ៉ុប ដែលចង់ប្រើប្រាស់លុយបង្កករបស់រុស្ស៊ី ទៅគាំទ្រប្រទេសអ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បានថ្លែងកាលពីថ្ងៃពុធថា សកម្មភាពបែបនេះគឺជាការដាក់ទណ្ឌកម្មដែលគ្មានការអនុញ្ញាតពីអង្គការសហប្រជាជាតិ (អ.ស.ប) ហើយវាមិនបានជួយបង្កើតបរិយាកាសល្អសម្រាប់កិច្ចចរចាសន្តិភាពឡើយ ។ អត្ថបទពេញ

រាជរដ្ឋាភិបាល បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យភាគីថៃបញ្ជូនកងទ័ពកម្ពុជាមកវិញ

រាជរដ្ឋាភិបាល បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យភាគីថៃបញ្ជូនកងទ័ពកម្ពុជាមកវិញឱ្យបានឆាប់ជាមួយសុវត្ថិភាព។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីស្ថានភាពយោធិនខ្មែរ១៨ រូបដែលប្រទេសថៃបន្តឃុំខ្លួន បានឱ្យដឹងថា អស់រយៈពេល១២៧ ថ្ងៃហើយ គិតចាប់តាំងពីពេលយោធិនទាំង១៨រូប ត្រូវបានចាប់ខ្លួន ដោយខុសច្បាប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ដូចគ្នានេះដែរ អត្ថបទពេញ

កម្ពុជារងឥទ្ធិពលសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង​ ដែលមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន

សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងប្រទេសកម្ពុជា។​ នេះបេីយោងតាមការឱ្យដឹងពី​ ក្រសួងធនធានទឹក និងឧតុនិយម​ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងធនធានទឹក និងឧតុនិយម​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ​ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ អត្ថបទពេញ

សម្តេច ម៉ែន សំអន បានណែនាំឱ្យយកចិត្តទុក្ខដាក់លើគ្រួសារកងទ័ព ដែលកំពុងបំពេញបេសកកម្មនៅជួរមុខ ដើម្បីជាកម្លាំងចិត្ត និងធានាថា ក្រុមគ្រួសារពួកគាត់ ទទួលបានការមើលថែដិតដល់

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជួបសំណេះសំណាល និងនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន ចែកជូនដល់គ្រួសារកងទ័ពជួរមុខ និងជូនដល់កងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម អត្ថបទពេញ

ឯកឧត្តម ហ៊ុន ម៉ានី៖ រយៈពេល៤៧ ឆ្នាំគឺជោគជ័យនៃក្តីសង្ឃឹមដែលកើតចេញពីស្មារតី២ធ្នូ និងជ័យជម្នះ៧កមរា

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា រយៈពេល៤៧ ឆ្នាំគឺជាជោគជ័យនៃក្តីសង្ឃឹមដែលកើតចេញពីស្មារតី២ធ្នូនិងជ័យជម្នះ ៧កមរា ដែលបានបំភ្លឺផ្លូវកម្ពុជាឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាង អភិវឌ្ឍប្រទេសឱ្យរីកចម្រើនមកដល់ពេលបច្ចុប្បន្ននេះ។ ថ្លែងក្នុងពិធីមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឯកឧត្តម អត្ថបទពេញ

អាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ ១៤នាក់ ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានអនុវត្តប្រតិបត្តិការបង្រ្កាបឧក្រិដ្ឋកម្មនៅម៉ោង ១៧និង០៣នាទី នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងតំបន់ចំការមួយ ស្ថិតនៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្នុងអំឡុងប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ១៤ នាក់ ដែលត្រូវចោទប្រកាន់ពាក់ព័ន្ធករណីជួញដូរ អត្ថបទពេញ

គណៈបញ្ជាការឯកភាពខេត្តសៀមរាប បង្រ្កាបនិង ឃាត់ខ្លួនជនសង្ស័យ ១៩នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ជនសង្ស័យចំនួន ១៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានដឹកនាំប្រតិបត្តិការនេះ នៅថ្ងៃទី០១ ខែធ្នូ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ នៃទិវាកំណើត “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា”

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នេះ គឺជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៤៧ នៃទិវាកំណើត “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” ២ ធ្នូ ១៩៧៨-២ អត្ថបទពេញ

មន្រ្តីជំនាញក្រសួងបរិស្ថាន​ ចុះពិនិត្យ​ និងទប់ស្កាត់ករណីមានការលេចធ្លាយឧស្ម័នអាម៉ូញាក់របស់រោងចក្រទឹកកកមួយកន្លែង​ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ រាជធានីភ្នំពេញ

បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការលេចធ្លាយសារធាតុ​ អាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រសួងបរិស្ថាន​ បានចាត់មន្ត្រីជំនាញនៃអគ្គគាំពារបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យផ្ទាល់ទីតាំងកន្លែងកើតហេតុ នាយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ អត្ថបទពេញ