ជនសង្ស័យជនចំនួន២៨នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ជនសង្ស័យចំនួន២៨នាក់ ក្នុងនោះមានស្ត្រី០៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះលេខ២N បុរីPark villa ផ្លូវបេតុង ភូមិព្រែកជាងព្រំ សង្កាង់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។  គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ អត្ថបទពេញ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំរុញឱ្យមន្ត្រីតុលាការទាំងអស់ បន្តអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដី និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជំរុញឱ្យមន្ត្រីតុលាការទាំងអស់ បន្តអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ការជំរុញនេះ បានធ្វើឡើងខណៈដែលលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរ អត្ថបទពេញ

រដ្ឋមន្រ្តីបរិស្ថាន៖ ការអភិវឌ្ឍតំបន់ភ្នំខ្នងផ្សារ គឺជាការអភិវឌ្ឍន៍បែប អេកូទេសចរណ៍ធម្មជាតិ ដែលជាទម្រង់ទេសចរណ៍ផ្អែកលើធម្មជាតិ

គិតមកដល់បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ នៃគម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតង នៅតំបន់ខ្នងផ្សារ ស្ថិតនៅព្រំប្រទល់ ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង បានលេចចេញជារូបរាងជា បណ្តើរៗហើយ។  ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ រួមមានផ្លូវចូលប្រវែងជាង៧ គីឡូម៉ែត្រ ចំណតរថយន្ត ប្រព័ន្ធទឹកស្អាត ការបំពាក់អំពូលសូឡា ខ្លោងទ្វារធំផ្លូវចូល ការដាំលម្អរុក្ខជាតិ អត្ថបទពេញ

កងរាជអាវុធហត្ថលើផ្ទៃប្រទេស យល់ព្រមទទួលយកការធ្វើកិច្ចសន្យារបស់ លោក ផែង វណ្ណៈ ដើម្បីដំណោះស្រាយឈ្នះឈ្នះ

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា កងរាជអាវុធហត្ថ បានយល់ព្រមទទួលយកការធ្វើកិច្ចសន្យារបស់ លោក ផែង វណ្ណៈ ចំពោះមុខ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ អត្ថបទពេញ

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ដល់ផ្ទះមួយខ្នង ដល់គ្រួសារយុទ្ធជនពលីនៅស្រុកឆ្លូង ខេត្តក្រចេះ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានការសណ្ដោសអាណិត និងផ្ដល់ផ្ទះមួយខ្នង ទៅដល់គ្រួសារយុទ្ធជនពលី ក្នុងជម្លោះប្រដាប់អាវុធរយៈពេល ៥ថ្ងៃ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ  រួមទាំងផ្ដល់នូវគ្រឿងឧបភោគបរិភោគ អត្ថបទពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាក់ចេញអនុសាសន៍ ៨ចំណុច តម្រង់ទិសយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៦-២០៣០

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៨ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពការងារមនុស្សធម៌ និងតម្រង់ទិសសម្រាប់ផែនការយុទ្ធសាស្ត្រឆ្នាំ២០២៦-២០៣០។ ការថ្លែងនេះបានធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អត្ថបទពេញ

ឯកឧត្តម ឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ឈន សាណាត អញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានពន្ធនាគារ

នៅព្រឹកថ្ងៃសុក្រទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានពន្ធនាគារ ដោយមានការអញ្ជេីញចូលរួមពី លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញ ប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគារ រាជធានី ខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំ តំណាងអង្គភាព ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ នៃអគ្គនាយកដ្ឋានពន្ធនាគារជាច្រេីនរូបទៀត ។ ថ្លែងក្នុងកម្មពិធីសន្និបាតនេះផងដែរ ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ កោតសរសេីរ និងវាយតំលៃខ្ពស់ អត្ថបទពេញ

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាឲ្យបែងចែកឲ្យច្បាស់ចំពោះបញ្ហា ចៀសវាងមានការភ័ន្តច្រឡំ !

នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញសារព័ត៌មាន Fresh News បានផ្សាយបញ្ជាក់ជុំវិញរឿងកំពុងផ្ទុះក្នុងបណ្តាញសង្គមដោយសំណេដូចតទៅ៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាឲ្យបែងចែកឲ្យច្បាស់ចំពោះបញ្ហា ចៀសវាងមានការភ័ន្តច្រឡំ ! ទី១៖ អាវុធហត្ថលើផ្ទៃប្រទេស កំពុងមានចំណាត់ការស៊ើបអង្កេតមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ។ អត្ថបទពេញ

ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង បង្ហោះរូប មានវត្តមានមេទ័ព ស្រី ឌឹក

ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ នៅថ្ងៃទី ២៧ ខែវិច្ឆិកា បានផ្សព្វផ្សាយរូបភាពរបស់ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៅលើទំព័រ facebook ផ្លូវការផ្ទាល់ខ្លួន និងបានបញ្ជាក់ថា ឧត្តមសេនីយ៍ឯក អត្ថបទពេញ

ប្រកាសថ្មីរបស់ក្រសួងព័ត៌មាន ស្តីពី «លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាព​ក្នុងវិស័យ​ព័ត៌មាននិងសោតទស្សន៍»

ក្រោមការអនុវត្តប្រកាសថ្មីរបស់ក្រសួងព័ត៌មាន ស្តីពី «លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាព​ក្នុងវិស័យ​ព័ត៌មាននិងសោតទស្សន៍» ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ការស្នើបើកអាជ្ញាបណ្ណព័ត៌មាន ជាពិសេស សារព័ត៌មានអនឡាញដែលសម្បូរបែបនៅក្នុងប្រទេសកម្ពុជា នឹងមិនងាយស្រួលដូចមុនទៀតឡើយ។ តាមប្រកាសថ្មីនេះ ស្ថាប័នព័ត៌មានត្រូវតែមានគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន ច្បាស់លាស់ ដើម្បីធានាគុណភាពនិងសុវត្ថិភាពព័ត៌មានសម្រាប់សាធារណជន។ នៅក្នុងក្របខណ្ឌនេះ អត្ថបទពេញ