ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ អញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនជនភៀសសឹក ១,៦៨៦ គ្រួសារ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៨ ខែកុម្ភ:  ឆ្នាំ២០២៦ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោក​ជំទាវ​ ឧកញ៉ា​ អគ្គមហា​ឧបាសិកា​សិរីករុណាបទុមរតន៍​បណ្ឌិត​ ម៉ៅ​ ម៉ាល័យ​ ព្រមទាំងក្រុមគ្រួសារ អមដោយក្រុមការងារ បានអញ្ជេីញសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន ១៦៨៦ គ្រួសារនៅវត្តកណ្តោល អត្ថបទពេញ

ប្រទេសអ៊ីស្រាអ៊ែល និងសហរដ្ឋអាម៉េរិក បានបើកការវាយប្រហារលើទីក្រុងតេហ៍រ៉ង់ ប្រទេសអ៊ីរ៉ង់

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២៦ ប្រទេសអ៊ីស្រាអ៊ែល បានបើកការវាយប្រហារទៅលើរដ្ឋធានីតេហ៍រ៉ង់ ប្រទេសអ៊ីរ៉ង់ ដែលបណ្តាលឱ្យមានផ្សែងខ្មៅហុយឡើងពាសពេញអាកាសចេញពីកណ្តាលទីក្រុងនេះ។ ការវាយប្រហារខាងលើ ហាក់ដូចជាមានគោលដៅនៅក្បែរទីស្នាក់ការរបស់មេដឹកនាំកំពូល អ៊ីរ៉ង់ លោក Ayatollah Ali Khamenei។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា អាម៉េរិកបានចូលរួមក្នុងប្រតិបត្តិការនេះ អត្ថបទពេញ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា កោតសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបន្តខិតខំព្យាបាលពលរដ្ឋ ក្រោយដកឃ្លាមួយរយៈ ក្នុងកាលៈទេសៈកម្ពុជារងការឈ្លានពានពីយោធាថៃ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានកោតសរសើរអំពីការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបន្តចុះព្យាបាលជំងឺជូនពលរដ្ឋ ក្រោយពីការដកឃ្លាមួយរយៈក្នុងកាលៈទេសៈកម្ពុជារងអំពើឈ្លានពានដែនអធិបតេយ្យពីយោធា និងរដ្ឋាភិបាលថៃ។ ការថ្លែងនេះ បានធ្វើឡើងក្នុងឱកាស ឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញជាអធិបតី នៃពិធីពិនិត្យ និងព្យាបាលជំងឺ អត្ថបទពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យនិងព្យាបាលជំងឺទូទៅ ដល់ប្រជាពលរដ្ឋជិត៤ពាន់នាក់ ក្នុងខេត្តកំពង់ស្ពឺ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋប្រមាណជិត៤ពាន់នាក់ មកពីស្រុកសាមគ្គីមុនីជ័យ ស្រុកថ្ពង ស្រុកឱរ៉ាល់និងក្រុងឧដុង្គម៉ែជ័យ ដែលការពិនិត្យព្យាបាលនេះធ្វើឡើងក្នុងបរិវេណវិទ្យាល័យទំនប់ចាន់ថ្នាល ស្ថិតក្នុងភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ លោកជំទាវបណ្ឌិត ពេជ អត្ថបទពេញ

អគ្គស្នងការនគរបាលជាតិម៉ាឡេស៊ី៖ អាជ្ញាធរកំពុងបើកការស៊ើបអង្កេត ជុំវិញគម្រោងឃុបឃិតទម្លាក់រដ្ឋាភិបាល

អគ្គស្នងការនគរបាលជាតិម៉ាឡេស៊ីបានប្រកាសនាថា អាជ្ញាធរកំពុងបើកការស៊ើបអង្កេតជុំវិញការឃុបឃិតជាសម្ងាត់មួយ ដើម្បី “ទម្លាក់រដ្ឋាភិបាល និងបំផ្លិចបំផ្លាញស្ថិរភាពជាតិ”។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោកអគ្គស្នងការនគរបាលជាតិម៉ាឡេស៊ី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា គម្រោងឃុបឃិតនេះមានការពាក់ព័ន្ធនឹងបុគ្គលមានឥទ្ធិពល ក្នុងស្រុកម្នាក់ ព្រមទាំងស្ថាប័នព័ត៌មានអន្តរជាតិមួយ ប៉ុន្តែលោកមិនបានបញ្ចេញអត្តសញ្ញាណពួកគេឡើយ។ បច្ចុប្បន្នសំណុំរឿងនេះ កំពុងត្រូវ បានស៊ើបអង្កេតក្រោមច្បាប់ប្រឆាំងការបំផ្លាញលទ្ធិប្រជាធិបតេយ្យសភា ដែលជនល្មើសអាចប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ អត្ថបទពេញ

អាម៉េរិកបញ្ជូននាវា USS Gerald R. Ford ទៅកាន់តំបន់មជ្ឈិមបូព៌ា ជាការបង្កើនកម្លាំងទ័ពធំបំផុត មិនធ្លាប់មានតាំងពីឆ្នាំ២០០៣

នាវាដឹកយន្តហោះ យូអេសអេស ហ្សេរ៉ាល់ អ័រ ហ្វត (USS Gerald R. Ford) បានចាកចេញពីមូលដ្ឋានទ័ពជើងទឹកណាតូ (NATO) ក្នុងកោះក្រេត (Crete) កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើនាវាចរណ៍ឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ខណៈដែលនេះគឺជាផ្នែកមួយនៃការបង្កើនកម្លាំងទ័ពជើងទឹកអាម៉េរិកដ៏ធំបំផុតនៅក្នុងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ាក់ក្នុងឆ្នាំ អត្ថបទពេញ

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចេញសេចក្តីបំភ្លឺករណីជនបរទេសបើកបររថយន្តក្រោមឥទ្ធិពលសារធាតុញៀនបុកសមត្ថកិច្ចកំពុងអនុវត្តភារកិច្ច

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញសេចក្តីបំភ្លឺជូនសាធារណៈជន ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយជនជាតិបរទេស បើកបររថយន្តក្នុងស្ថានភាពមានសារធាតុញៀន និងបានបុកសមត្ថកិច្ច ខណៈកំពុងអនុវត្តភារកិច្ច។ តាមសេចក្តីបំភ្លឺ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៤ និង ៤៥នាទី លើផ្លូវជាតិលេខ៤ អត្ថបទពេញ

ក្រុមសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពផ្ទាល់នៅតំបន់ប្រាសាទព្រះវិហារ ក្រោយបទឈប់បាញ់

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់ ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ អត្ថបទពេញ

ប្រមុខក្រសួងមហាផ្ទៃ រម្លឹកម្ចាស់ទីតាំងដែលមានជនបរទេសស្នាក់នៅ ត្រូវអនុវត្តកាតព្វកិច្ចរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី​ ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ បានដាស់តឿនជាមុនទៅកាន់ម្ចាស់ទីតាំងស្នាក់នៅគ្រប់ប្រភេទ មិនថាសណ្ឋាគារ ផ្ទះសំណាក់ ឬម្ចាស់អគារស្នាក់នៅនានា ដែលមានជនបរទេសស្នាក់នៅ ត្រូវតែអនុវត្តកាតព្វកិច្ចរាយការណ៍ជូនសមត្ថកិច្ច ខណៈសមត្ថកិច្ច នឹងអនុវត្តការពិន័យ ចាប់ពីដើមខែមីនា ឆ្នាំ២០២៦នេះតទៅ។ ការរម្លឹកនេះ បានធ្វើឡើងក្នុងកម្មវិធី អត្ថបទពេញ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ៖ យោធិនគ្រប់រូបត្រូវប្រកាន់ខ្ជាប់គោលជំហរស្មោះត្រង់ ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា យោធិនគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវទស្សនៈគោលជំហរស្មោះត្រង់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ លុបបំបាត់ឲ្យអស់ភាពអសកម្មទាំងឡាយណាដែលប្រាសចាកពីក្រឹត្យច្បាប់ បទវិន័យ និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ។ ការលើកឡើងបែបនេះ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ អត្ថបទពេញ