៩វិច្ឆិកាទិវាបុណ្យឯករាជ្យស្ថិតក្នុងក្រអៅបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប

ប្រជាពលរដ្ឋខ្មែរចងចាំក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបានឡើយនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះព្រះមហាវីរក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុព្រះបរមរតនកោដ្ឋ ក្នុងការតស៊ូទាមទារឯករាជ្យជូនជាតិមាតុភូមិ ពីអាណានិគមន៏និយមបានរាំង។ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺជាខួប៧២ឆ្នាំ ដែលប្រទេសកម្ពុជាទាំងមូលបានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមន៍និយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ឆ្លៀសវៃរបស់ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សម្តេចតា អត្ថបទពេញ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបសំណេះសំណាល អ្នកសារព័ត៌មាន ដែលធ្វើសេចក្តីរាយការណ៍ពេលយប់ ដើម្បីតម្រង់ទិសការអនុវត្តក្រមសីលធម៌ និងពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន

នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានដែលបំពេញការងាររាយការណ៍ពេលយប់ក្នុងរាជធានីភ្នំពេញ និងតាមខេត្តនានា ដើម្បីណែនាំ និងលើកទឹកចិត្តឱ្យអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន។ ជំនួបនេះបានចាត់ចែងនៅសាលមណ្ឌលណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួងជាច្រើនរូប។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកឲ្យអ្នកសារព័ត៌មានគ្រប់រូប ត្រូវប្រកាន់ខ្ជាប់លើ អត្ថបទពេញ

កម្ពុជា​-​ថៃ ឈាន​ដល់​ការ​ពិភាក្សា​ការងារ​បច្ចេកទេស ដើម្បី​ពិនិត្យ​តំបន់​សាកល្បង​លើ​ការ​ដោះ​មីន​ជា​អាទិភាព​នៅ​តាម​​ព្រំដែន

ក្រុមការងារ​សម្របសម្រួល​ចម្រុះ (JCTF) កម្ពុជា​-​ថៃ លើ​ការងារ​ដោះ​មីន​មនុស្ស ធម៌​ បាន​ប្រគល់​ភារកិច្ច​ជូនក្រុមការងារ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) និង​ក្រុមការងារ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​ថៃ (TMAC) ឱ្យ​ជួប​ប្រជុំ​ពិភាក្សា​ការងារ​បច្ចេក ទេស ដើម្បី​ពិនិត្យ​តំបន់​សាកល្បង​ក្នុង​តំបន់​អាទិភាព​នៅ​ព្រំដែន ដែល​ស្ថិត​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា ទល់មុខឃុំ​ណូ​ន​ម៉ាក​ម៉ូ​ន ស្រុក​គោក​ស៊ូ​ង ខេត្ត​ស្រះ​កែវ ព្រះរាជាណាចក្រ​ថៃ​ អត្ថបទពេញ

ទេសចរជាង៣៦ម៉ឺននាក់ ដើរកម្សាន្តខេត្តសៀមរាប ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៥

មន្ទីរទេសចរណ៍ខេត្តសៀមរាប បង្ហាញថា រយៈពេល៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាបទទួលបាន ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាង៣៦ម៉ឺននាក់ ដោយតួលេខនេះបានកើនឡើង ៥.៧៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន៣៦៨,២៤៦នាក់ បានដើរកម្សាន្តនៅខេត្តសៀមរាប នាឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អត្ថបទពេញ

យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ពិភាក្សា និងរៀបចំនូវផែនការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ

យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានពិភាក្សា និងរៀបចំផែនការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៣១ អត្ថបទពេញ

សិស្ស ១២៦នាក់ មាននិទ្ទេស A នៅខេត្តបន្ទាយមានជ័យ ទទួលរង្វាន់លើកទឹកចិត្ត កុំព្យូទ័រយួរដៃម្នាក់មួយគ្រឿង

នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលបានប្រឡងជាប់និទ្ទេស A ចំនួន ១២៦ នាក់ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥។ អត្ថបទពេញ

អាម៉េរិក និងចិនគួរធ្វើជាដៃគូនិងមិត្ត ហើយរួមគ្នាមានការទទួលខុសត្រូវ ក្នុងនាមជាកំពូលមហាអំណាច

នៅថ្ងៃព្រហស្បតិ៍នេះប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបមុខគ្នាជាមួយសមភាគីអាម៉េរិក គឺលោក ដូណាល់ ត្រាំ ដោយបានលើកឡើងថា ស្របពេលដែលប្រទេសទាំងពីរមិនសូវជាចុះសម្រុងនឹងគ្នា ពួកគេគួរតែខិតខំព្យាយាម កសាងទំនាក់ទំនងឱ្យក្លាយទៅជាដៃគូនិងមិត្ត ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ និងពិភពលោកទាំងមូល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។  ស្របពេលជំនួបកំពូលទ្វេភាគីចាប់ផ្តើមប្រព្រឹត្តទៅនៅទីក្រុង Busan នៃប្រទេសកូរ៉េខាងត្បូង លោក អត្ថបទពេញ

ធនាគារជាតិនៃកម្ពុជា អំពាវនាវឱ្យប្រុងប្រយ័ត្ន អំពីការក្លែងបន្លំលក់ «មាសសន្លឹក» ដែលមានការប្រើ Logo ធនាគារជាតិ

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដោយអំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយលក់ «មាសសន្លឹក» តាមបណ្តាញសង្គម ដែលអះអាងថាជាមាសដែលចេញដោយធនាគារជាតិ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា នៅពេលថ្មីៗនេះ មានគេបានប្រើនិមិត្តសញ្ញា (Logo) របស់ធនាគារជាតិ ដើម្បីផ្សព្វផ្សាយលក់ផលិតផលមាសសន្លឹក ហើយភ្ជាប់ការពន្យល់ថាវាជាមាសពី «ធនាគារខ្មែរពិតៗ» ដែលធ្វើឱ្យប្រជាពលរដ្ឋខ្លះមានការជឿទុកចិត្តការឃោសនា។ អត្ថបទពេញ

បណ្តេញជនជាតិវៀតណាម ៣០នាក់ ពាក់ព័ន្ធបទល្មើសOnline Scam និងសារធាតុញៀន ចេញពីព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានបញ្ជាឱ្យ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អន្តោប្រវេសន៍ បណ្តេញជនជាតិវៀតណាម ចំនួនសរុប ៣០នាក់ (ស្រី ៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា អត្ថបទពេញ

កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន៦៥នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ និងខេត្តកំពត

កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពខណ្ឌចំការមន និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យ និងបង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីតាំងបន្ទប់ B17-05  ស្ថិតនៅអគារខុនដូរវិមានកុលាប អគារB ជាន់ទី១៧ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបុរសជនជាតិចិនដែលជាជនសង្ស័យចំនួន៧នាក់។ ក្នុងប្រតិបត្តិការបង្ក្រាបនោះ អត្ថបទពេញ