លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ បុគ្គលិកកាកបាទក្រហមជម្នះការលំបាកជួយជនភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃសាខាកាកបាទក្រហមកម្ពុជាបានខិតខំប្រឹងប្រែងជាខ្លាំងជម្នះរាល់ការលំបាក ដើម្បីបំពេញបេសកកម្មមនុស្សធម៌ជួយប្រជាពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី ទាំងនៅអំឡុងពេល និងក្រោយសង្គ្រាមកម្ពុជា-ថៃ។ ក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អត្ថបទពេញ

សម្តេចតេជោស្នើអ្នកសម្តែងក្នុងពិធីបុកល័ក្ត រៀបចំកាយវិការនិងពាក្យពេចន៍ឡើងវិញ ចៀសវាង ប៉ះពាល់សាសនាឥស្លាម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឲ្យក្រុមសិល្បៈដែលត្រូវសម្តែងក្នុងកម្មវិធី បុកល័ក្ត នៃពិធីរៀបអាពាហ៍ពិពាហ៍ត្រូវរៀបចំកាយវិការ និងពាក្យពេចន៍ឡើងវិញ ចៀសវាងប៉ះពាល់ទៅ ដល់អារម្មណ៍អ្នកកាន់សាសនាឥស្លាម ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាមានប្រសាសន៍ក្នុងបណ្តាញ សង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ថា   ឆ្លងកាត់នូវយោបល់របស់ពលរដ្ឋជាខ្មែរឥស្លាម អត្ថបទពេញ

អភិបាលខេត្តបន្ទាយមានជ័យ ៖ យោធាថៃរំលោភកាន់កាប់ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន សរុបផ្ទៃដីជាង១ពាន់ហិកតា

ឯកឧត្តម អ៊ុំ រាត្រី អភិបាលអភិបាលខេត្ត បន្ទាយមានជ័យ បានថ្លែងថា យោធាថៃរំលោភបំពានកាន់កាប់ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន លើផ្ទៃដីសរុប១.០២៦ហិកតា ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ យោធាថៃ បានបន្តរំកិលបំពាន់កាន់កាប់ដីលំនៅឋាន និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ អត្ថបទពេញ

ព្រះករុណាព្រះមហាក្សត្រ អំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត ចូលរួមគាំទ្រ សកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា

ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត ចូលរួមគាំទ្រ សកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដើម្បីសង្រ្គោះជីវិតពលរដ្ឋ និងយកដីសម្រាប់ប្រើប្រាស់បង្កបង្កើនផល។ យោងតាមព្រះរាជសារក្នុងឱកាសខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹកនិងសហគមន៍មានសុវត្ថិភាព» ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ អត្ថបទពេញ

ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញមោទនភាពចំពោះគំរូវីរភាពនិងការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានមានប្រសាសន៍ថា ក្នុងនាមជាយុវជនជំនាន់ក្រោយ ពិតជាមានមោទនភាពចំពោះគំរូវីរភាព និងការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។ ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨ កាលពីថ្ងៃទី២២ ខែកុម្ភៈ អត្ថបទពេញ

នគរបាលការពារព្រំដែនគោកលេខ ៨១៥ ទប់ស្កាត់បារី២៣ការ៉ុង បម្រុងលួចនាំឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ

អនុវត្តតាមបទបញ្ជា និងការណែនាំយ៉ាងម៉ឺងម៉ាត់ពីថ្នាក់ដឹកនាំ នគរបាលការពារព្រំដែនគោកលេខ ៨១៥ បានដឹកនាំកម្លាំងចុះល្បាត និងឈរជើងយាមតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា–ថៃ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនដោយខុសច្បាប់។ នៅវេលាម៉ោង ០៣:០០ នាទីយប់ រំលងអធ្រាត្រ ថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អត្ថបទពេញ

នាយឧត្តមសេនីយ៍ សៅ សុខា មានទាំងមោទនភាព និងសេចក្ដីអៀនខ្មាស់ ក្នុងការដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រយៈពេល ២០ឆ្នាំ

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចំណាយពេល ២០ឆ្នាំហើយ ក្នុងការដឹកនាំសហព័ន្ធ និងអភិវឌ្ឍន៍វិស័យកីឡាដ៏មានប្រជាប្រិយលើពិភពលោកមួយនេះ ជាមួយសមិទ្ធផលគួរឲ្យមានមោទនភាព តែក៏មានសេចក្ដីអៀនខ្មាស់ ចំពោះការមិនទាន់សម្រេចបំណងជូនអ្នកគាំទ្រផងដែរ។ ថ្លែងក្នុងមហាសន្និបាតលើកទី២០ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈនេះ ប្រធានសហព័ន្ធខាងលើបានគូសបញ្ជាក់ថា «ឆ្នាំនេះ អត្ថបទពេញ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈសហការបោសសម្អាតបទល្មើស Online Scams

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណភាគីឥណ្ឌូនេស៊ី ចំពោះកិច្ចសហការដ៏ល្អដើម្បីរួមគ្នាដោះស្រាយបទល្មើសក្នុងទម្រង់ថ្មីៗ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការជួញដូរមនុស្ស អត្ថបទពេញ

កិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាព (Board of Peace) ប្រកបដោយជោគជ័យ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក

ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក បើកកិច្ចប្រជុំដំបូងរបស់ «ក្រុមប្រឹក្សាសន្តិភាព» (Board of Peace) ថា៖ ប្រទេសចំនួន៩ បានប្តេជ្ញាផ្តល់ថវិកាសរុប អត្ថបទពេញ

ក្នុងកិច្ចសម្ភាសដោយ Reuters សម្តេចធិបតី៖ កងកម្លាំងថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយលោកត្រាំ

សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់បទសម្ភាសផ្តាច់មុខមួយជូនដល់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters អំឡុងពេលដំណើរទស្សនកិច្ចផ្លូវការនៅ សហរដ្ឋអាម៉េរិក ដោយលើកឡើងអំពីស្ថានភាពព្រំដែនកម្ពុជា–ថៃ និងប្រធានបទសំខាន់ៗមួយចំនួនទៀត នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ក្នុងបទសម្ភាសនេះ សម្តេចធិបតីបានថ្លែងថា កងកម្លាំង ថៃ កំពុងកាន់កាប់ទឹកដីរបស់ កម្ពុជា អត្ថបទពេញ