Home

យ៉ាងហោចណាស់ មានមនុស្សប្រហែល ៥,០០០នាក់ស្លាប់អំឡុងការតវ៉ា ខណៈប្រធានាធិបតីអ៊ីរ៉ង់ ព្រមានតបតអាម៉េរិក បើមានការវាយប្រហារណាមួយលើអ៊ីរ៉ង់

ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្កៀន (Masoud Pezeshkian) កាលពីចុងសប្ដាហ៍កន្លងទៅ បានព្រមានថា រាល់ការវាយប្រហារណាមួយពីសំណាក់សហរដ្ឋអាម៉េរិក នឹងត្រូវប្រឈមមុខនឹង «ការសងសឹកយ៉ាងចាស់ដៃ» ពីរដ្ឋធានីតេហ៍រ៉ង់ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ម្នាក់បានបង្ហើបថា មនុស្សយ៉ាងហោចណាស់ ៥,០០០ នាក់ (ក្នុងនោះមានមន្ត្រី ៥០០នាក់) បានបាត់បង់អាយុជីវិត អំឡុងបាតុកម្មទូទាំងប្រទេសជាបន្តបន្ទាប់មកនេះ អត្ថបទពេញ

បច្ចេកវិទ្យា អគ្គិសនីឥតខ្សែ ប្រទេសហ្វាំងឡង់ឈានមុខគេក្នុងការស្រាវជ្រាវបញ្ជូនអគ្គិសនីឥតខ្សែ ដោយប្រើសំឡេង និងពន្លឺ

អ្នកវិទ្យាសាស្ត្រ ទទួលបានជោគជ័យក្នុងការបញ្ជូនអគ្គិសនីតាមអាកាស ដោយប្រើរលកសំឡេងអ៊ុលត្រាសូនិក (ultrasonic) និង កាំរស្មីឡាស៊ែរ ដោយមិនចាំបាច់មានខ្សែភ្លើង។ ជាក់ស្តែង ប្រទេសហ្វាំងឡង់ កំពុងឈានមុខគេក្នុងបដិវត្តន៍ថាមពលឥតខ្សែ ខណៈដែលក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ ហែលស៊ីងគី ( University of Helsinki) និង សាកលវិទ្យាល័យអ៊ូលូ (the University អត្ថបទពេញ

ប្រធាន IPA ជំរុញឱ្យអ្នកសារព័ត៌មាន ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានបែបញុះញង់បំបែកបំបាក់ខ្មែរ ឬមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានជំរុញឱ្យអ្នកសារព័ត៌មានជាសមាជិកទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានបែបញុះញង់ ដែលបង្កការបំបែកបំបាក់សាមគ្គីភាពជាតិ ឬមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាភិបាល នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ដែលប្រារព្ធធ្វើនៅភោជនីយដ្ឋានឆៃកឺ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកបណ្ឌិត ទូច អត្ថបទពេញ

អាជីវករលក់បន្លែផ្លែឈើផ្សារដើមគរចាស់ មិនសុខចិត្ត ប្រមូលផ្តុំគ្នា តវ៉ាបិទផ្លូវព្រះមុនីរ៉េត ប្រឆាំងការផ្លាស់ទៅផ្សារដើមគរថ្មី

អាជីវករលក់បន្លែផ្លែឈើនៅតាមដងផ្លូវក្នុងខណ្ឌបឹងកេងកង និងខណ្ឌទួលគោក ជុំវិញផ្សារដើមគរ បានផ្ទុះការតវ៉ាបិទផ្លូវព្រះមុនីរ៉េត ដើម្បីទាមទារសុំសិទ្ធិបន្តលក់ដូរនៅទីតាំងដើម បន្ទាប់ពីអាជ្ញាធរបានចាត់វិធានការរៀបចំសណ្តាប់ធ្នាប់ និងរុះរើគ្រែលក់ដូរ បង្ខំឱ្យអាជីវករផ្លាស់ទៅលក់នៅផ្សារដើមគរថ្មី ដែលស្ថិតនៅជាយក្រុង។ ការតវ៉ានេះបានចាប់ផ្តើមតាំងពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ និងបន្តរហូតដល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលនោះ អាជីវករជាច្រើននាក់បាននាំគ្នាបិទផ្លូវព្រះមុនីរ៉េត ត្រង់មុខផ្សារដើមគរ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក អត្ថបទពេញ

ឯកឧត្ដម៖ហង់ជួន ណារ៉ុន៖ ការចូលរួម ក្នុងកម្មវិធីសំណេរអង្គរ ពិតជាឆ្លុះបញ្ចាំង ពីការស្រឡាញ់ដ៏ជ្រាលជ្រៅ និងការចូលរួមលើកស្ទួយអក្សរសាស្ត្រ អក្សរសិល៍្បខ្មែរដ៏ផូរផង់

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានថ្លែងថាការប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី៣  នៅស្ពានហាល ខាងលិច ប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ មានការចូលរួមពីបេក្ខជន បេក្ខនារី និងបេក្ខសាមណេរយ៉ាងច្រើនកុះករ។ឯកឧត្ដមបានចាត់ ទុក ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំង ពីការស្រឡាញ់ដ៏ជ្រាលជ្រៅ និងការចូលរួមលើកស្ទួយអក្សរសាស្ត្រ អត្ថបទពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៤ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី

ដោយការគិតគូរយ៉ាងយកចិត្តទុកដាក់ លោកជំទាវបណ្ឌិត បានអញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៤ខ្នង ជូនដល់ក្រុមគ្រួសារនៃវីរយុទ្ធជនពលី ដោយផ្ទះថ្មី ១ខ្នង ត្រូវបានប្រគល់ជូនក្រុមគ្រួសាររស់នៅក្នុងខេត្តត្បូងឃ្មុំ និងផ្ទះថ្មី ៣ខ្នង ប្រគល់ជូនក្រុមគ្រួសារនៅក្នុងខេត្តកំពង់ចាម ។ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អត្ថបទពេញ

អគារមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា–ជប៉ុន មង្គលបូរី និងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ថ្មី នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗ

បន្ទាប់ពីការខិតខំតស៊ូ និងរៀបចំអនុវត្តគម្រោងអស់រយៈពេលជាង ៤ ឆ្នាំ ក្តីស្រមៃបានក្លាយជាការពិត ដោយអគារមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា–ជប៉ុន មង្គលបូរី នឹងលេចចេញជារូបរាងនាពេលអនាគតដ៏ខ្លីខាងមុខ នៅតំបន់ពាយ័ព្យនៃប្រទេស ក្នុងខេត្តបន្ទាយមានជ័យ។ គម្រោងសាងសង់អគារមន្ទីរពេទ្យនេះ ត្រូវបានអនុវត្តក្រោមការគាំទ្រថវិកាពី ធនាគារអភវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងតំបន់។ ជាមួយគ្នានេះផងដែរ អគារមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែតថ្មី អត្ថបទពេញ

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បន្តបើកប្រតិបត្តិការឃាត់ខ្លួនជនបរទេស៧៥នាក់ សង្ស័យលបលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យាទូទាំងប្រទេស គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តបើកប្រតិបត្តិការ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នេះ ដោយបានឃាត់ខ្លួនជនបរទេសសរុបចំនួន ៧៥នាក់ ដែលសង្ស័យថាមានការពាក់ព័ន្ធនឹងអំពើច្បាប់ហាមឃាត់ ក្នុងនោះសង្ស័យមានការលបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្នាក់នៅដោយខុសច្បាប់។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តវិធានការរដ្ឋបាល ក្នុងភូមិសាស្ត្រខណ្ឌចំនួនពីរ រួមមាន៖ ១. ទីតាំងសណ្ឋាគារ សេវេន ហេវិន អត្ថបទពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនភៀសសឹក ២,២០៥គ្រួសារ មកពីខេត្តចំនួន៥ ដែលស្នាក់នៅបណ្តោះអាសន្នក្នុងខេត្តសៀមរាប

ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ២.២០៥គ្រួសារ ស្មើនឹង ៦.៧៤៦នាក់ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។ ប្រជាជនភៀសសឹកទាំងនេះ មកពីខេត្តចំនួន៥ រួមមាន ឧត្តរមានជ័យ អត្ថបទពេញ

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបានជាង ៣០ម៉ឺន គ្រឿង មានតម្លៃជាទឹកប្រាក់ខ្ទង់លានដុល្លារ!

ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី១កន្លែង ដែលក្មេងៗសិស្សសាលាមួយចំនួនប្រសិទ្ធនាមថា ជាផ្ទះអាថ៌កំបាំង ស្ថិតនៅចំណុចផ្ទះលេខ៥២ ផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ តាំង សុខហេង ភេទប្រុស អាយុ ៥៨ឆ្នាំ ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន អត្ថបទពេញ