កម្ពុជា-ថៃ ឯកភាពគ្នាជាថ្មីលើការកសាងទំនុកចិត្តក្រោម UNCLOS ខណៈប្រជុំលើកទី៣ នឹងធ្វើនៅខែវិច្ឆិកា ក្នុងប្រទេសម៉ាឡេស៊ី
ប្រទេសកម្ពុជានិងប្រទេសថៃ បានឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ដើម្បីជំរុញទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក និងសម្រួលដល់ដំណោះស្រាយដោយសន្តិវិធី។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៦ គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ បានរៀបចំកិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ នៅទីក្រុងឡាអេ អត្ថបទពេញ










