សារព័ត៌មាន SBS របស់កូរ៉េខាងត្បូង៖ ជនជាតិកូរ៉េជាច្រើនបានបាត់ខ្លួននៅក្នុងប្រទេសថៃ ពាក់ព័ន្ធនឹងករណីជួញដូរមនុស្សក្នុងប្រតិបត្តិការឆបោក

កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៥ សារព័ត៌មាន SBS របស់ប្រទេសកូរ៉េខាងត្បូង បានចេញផ្សាយថា មានការកើនឡើងនូវករណីបាត់ខ្លួនជនជាតិកូរ៉េជាច្រើនបន្តបន្ទាប់គ្នា បន្ទាប់ពីធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ សារព័ត៌មានដដែលនេះ បានសង្កត់ធ្ងន់ថា «កំណើនករណីបាត់ខ្លួនជនជាតិកូរ៉េទាំងនោះ កើតមានឡើងជាពិសេសនៅក្នុងប្រទេសថៃ និងមីយ៉ាន់ម៉ា» ។ យោងតាមរបាយការណ៍ អត្ថបទពេញ

ណូបែលសន្តិភាព ( Nobel Peace Prize ) ឆ្នាំ២០២៥ បានទៅលើ លោកស្រី Maria Corina Machado

ទីបំផុត ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥ មិនមែនជាប្រធានាធិបតី ដូណាល់ ត្រាំ ឡើយ។ ពីទីក្រុងអូស្លូ ទឹកដីន័រវេស គណៈកម្មាធិការណូបែល ដែលបន្ទុកប្រគល់មេដាយណូបែល បានប្រកាសឈ្មោះលោកស្រី Maria Corina Machado របស់វ៉េណេស៊ុយអេឡា។ លោកស្រី Machado អត្ថបទពេញ

ទ័ពមួកខៀវរបស់ UN នឹងត្រូវកាត់បន្ថយ ២៥ ភាគរយ ដោយសារបញ្ហាថវិកា

អង្គការសហប្រជាជាតិ នឹងកាត់បន្ថយកងកម្លាំងមួកខៀវចំនួន២៥ភាគរយជុំវិញពិភពលោក ព្រោះកង្វះថវិកា ក្រោយអាម៉េរិកកាត់ជំនួយ។ កងកម្លាំងចន្លោះពី១៣ម៉ឺន ទៅ១៤ម៉ឺននាក់នឹងត្រូវបញ្ជូនទៅប្រទេសកំណើតវិញ។ បញ្ហាកង្វះថវិកា កំពុងបង្កបញ្ហាដល់ប្រតិបត្តិការរបស់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ដោយសាររឿងលុយនេះ កម្លាំងមួកខៀវជាច្រើន ត្រូវវិលចូលប្រទេសដើមវិញ។ «សរុបមកយើងនឹងត្រូវធ្វើមាតុភូមិនិវត្តន ប្រហែល២៥ភាគរយនៃទ័ពរក្សាសន្តិភាព និងប៉ូលិសសរុបរបស់ពួកយើង ព្រមទាំងឧបករណ៍ ហើយបុគ្គលិកស៊ីវិលមួយចំនួនធំនៅក្នុងបេសកកម្មក៏នឹងរងផលប៉ះពាល់ផងដែរ»។  នេះជាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ អត្ថបទពេញ

ប្រធានាធិបតី ដូណាល់ ត្រាំ ដាក់លក្ខខណ្ឌចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ទាល់តែមានពិធីចុះហត្ថលេខាសន្តិភាពកម្ពុជា-ថៃ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅប្រទេសម៉ាឡេស៊ីនៅចុងខែនេះ លុះត្រាតែរដ្ឋាភិបាលម៉ាឡេស៊ីយល់ព្រមអនុញ្ញាតឱ្យលោកធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ នៅក្រៅកិច្ចប្រជុំកំពូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Politico ចេញផ្សាយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥នេះ។ ពិធីនេះនឹងផ្តល់ឱ្យលោក ត្រាំ នូវឱកាសដ៏ល្អឥតខ្ចោះដើម្បីបង្ហាញខ្លួនជា «អ្នកបង្កើតសន្តិភាព» អត្ថបទពេញ

ស្ថាប័នរដ្ឋនៅសហរដ្ឋអាម៉េរិក ផ្អាកដំណើរការជាបណ្ដោះអាសន្ន ព្រោះតែមិនមានការព្រមព្រៀងគ្នាលើកញ្ចប់ថវិកាថ្មី ធ្វើឱ្យប៉ះពាល់បុគ្គលិករដ្ឋរាប់សែននាក់

រដ្ឋាភិបាលអាម៉េរិកបច្ចុប្បន្ន កំពុងស្ថិតក្នុងការផ្អាកប្រតិបត្តិការ ឬបិទស្ថាប័នរដ្ឋជាបណ្ដោះអាសន្ន ដោយសារតែសភា និងលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មិនបានសម្រេចនូវការព្រមព្រៀងគ្នាលើកញ្ចប់ថវិកាថ្មីតាមកាលកំណត់ ។ រឿងនេះបានកើតឡើងដោយសារតែគណបក្សប្រជាធិបតេយ្យទាមទារប្រាក់រាប់រយពាន់លានដុល្លារអាម៉េរិក ដើម្បីស្ដារឡើងវិញនូវកម្មវិធីថែទាំសុខភាពដូចជា អូបាម៉ាឃែរ (Obamacare) ប៉ុន្តែត្រូវគណបក្សសាធារណរដ្ឋជំទាស់។ ការខ្វែងគំនិតគ្នាខាងនយោបាយនេះ អត្ថបទពេញ

កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងប្រហែលជាមាននូវសារធាតុអ៊ុយរ៉ានីញ៉ូមសរុបប្រហែល ២តោន

កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងប្រហែលជាមាននូវសារធាតុអ៊ុយរ៉ានីញ៉ូមសរុបប្រហែល ២តោន ដែលអាចចម្រាញ់ផលិតអាវុធនុយក្លេអ៊ែរបាន បើទោះបីជាបានទទួលរងនូវការដាក់ទណ្ឌកម្មអស់ជាច្រើនឆ្នាំមកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។  ជាយូរមកហើយ កូរ៉េខាងជើងត្រូវគេជឿថា មានសារធាតុអ៊ុយរ៉ានីញ៉ូមដែលត្រូវបានចម្រាញ់ក្នុងកម្រិតខ្ពស់ ក្នុងបរិមាណដ៏ច្រើនមួយ ខណៈវាជាវត្ថុធាតុដ៏សំខាន់ដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរ។ តាមការបញ្ជាក់ដ៏កម្រជាសាធារណៈនេះ ទីក្រុងសេអ៊ូលបាននិយាយថា បណ្តាញស៉ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានវាយតម្លៃថា នាពេលបច្ចុប្បន្នទីក្រុងព្យុងយ៉ាង បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជាង អត្ថបទពេញ

ទឹកជំនន់កំពុងវាយប្រហារខេត្តថៃចំនួន១៦ ប៉ះពាល់ប្រជាជនជាង ២៥ម៉ឺននាក់

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃ (DDPM) បានរាយការណ៍កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៥ ថា ទឹកជំនន់នៅតែបន្តវាយប្រហារខេត្តចំនួន ១៦ ហើយបានប៉ះពាល់ដល់ប្រជាជនជាង ២៥ម៉ឺននាក់។ ក្នុងចំណោមនេះ មានអ្នកស្លាប់ចំនួន ៤ នាក់ នៅខេត្តភេតឆាប៊ុន អត្ថបទពេញ

នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន នេប៉ាល់ សន្យាជីករំលើងឫសគល់​នៃអំពើពុករលួយក្នុងប្រទេស

លោកស្រី Sushila Karki ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន នៅយប់ថ្ងៃសុក្រ ទី១២ កញ្ញា នៅ វិមានប្រធានាធិបតី លោកស្រីបានស្បថចូលកាន់តំណែង នៅចំពោះមុខប្រធានាធិបតី មន្ត្រីជាន់ខ្ពស់នេប៉ាល់ និងមន្ត្រីអង្គទូត។ លោកស្រីមានភារកិច្ចដ៏ធំធេងដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ដើម្បីការរួបរួមជាតិ និងរៀបចំការបោះឆ្នោត នៅថ្ងៃទី៥ អត្ថបទពេញ

FBI ប្រកាសផ្ដល់រង្វាន់ ១០ម៉ឺនដុល្លារ សម្រាប់ព័ត៌មានដែលឈានដល់ការចាប់ខ្លួនខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក Charlie Kirk

សហរដ្ឋអាម៉េរិក៖ តាមរយៈសារនៅលើបណ្ដាញសង្គម ការិយាល័យស៊ើបអង្កេតសហព័ន្ធ ហៅកាត់ថា FBI បានប្រកាសថា នឹងផ្តល់រង្វាន់ ១០ម៉ឺនដុល្លារអាម៉េរិក សម្រាប់រាល់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនខ្មាន់កាំភ្លើង។ ក្រុមអ្នកស៊ើបអង្កេត និយាយថា ខ្មាន់កាំភ្លើងបានបន្សល់ទុកកាំភ្លើង និងគ្រាប់រំសេវ នៅតំបន់ព្រៃក្បែរនោះ ខណៈ FBI ប្រមូលបានភ័ស្តុតាងមួយចំនួនទៀត។ អត្ថបទពេញ

មនុស្សជំនិតលោក ត្រាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារស្លាប់ ពេលកំពុងថ្លែងសំណេះសំណាលជាមួយនិស្សិតនៅរដ្ឋយូថា

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​បាន​ចោទប្រកាន់​សុន្ទរកថា​របស់​ក្រុម​ធ្វេ​ង​និយម​រ៉ា​ឌី​កាល់​ថា រួមចំណែក​ដល់​ការ​បាញ់​សម្លាប់​មនុស្ស​ជំនិត​លោក​ម្នាក់​កាលពី​ថ្ងៃ​ទី​១០​កញ្ញា​។ លោក​ CHARLIE KIRK​ ជា​អ្នក​អភិរក្សនិយម​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ចំណោម​យុវវ័យ និង​ជាទី​ប្រឹក្សា​មួយ​រូប ក្នុង​ចំណោម​ទីប្រឹក្សា​របស់​លោក​ត្រាំ ជា​អ្នក​ជ្រោង​ទង់​យុវជន​ស្និទ្ធ​លោក​ត្រាំ ត្រូវ​បាញ់​សម្លាប់​ក្នុង​អង្គ​មី​ទ្ទីង​ជា​សាធារណៈ​មួយ​ក្នុង​សាកលវិទ្យាល័យ​រដ្ឋ​អ៊ូ​តា​ហ៍​ភាគ​ខាងលិច​អា​មេ​រិ​ក​។ លោក​ត្រាំ​ក្រោយ​ការ​បាញ់​សម្លាប់​លោក​CHARLIE KIRK​បាន​ចាត់​ទុក​លោក​ថា ជា​ទុក្ករបុគ្គល​នៃ​ការ​ពិត​និង​សេរីភាព​។ ក្រោយ​បាញ់​សម្លាប់​មនុស្ស​ជំនិត​នោះ​របស់​ប្រធានាធិបតី​រួច​ហើយ ខ្មាន់កាំភ្លើង​កំពុង​រត់គេច​ខ្លួន និង​កំពុង​ត្រូវ​តាម​រក​យ៉ាង​សកម្ម​។ សម្រាប់​ពេល​នេះ​មូលហេតុ​នៃ​ការ​ធ្វើឃាត​នោះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​។ អត្ថបទពេញ