ទីបំផុត ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥ មិនមែនជាប្រធានាធិបតី ដូណាល់ ត្រាំ ឡើយ។ ពីទីក្រុងអូស្លូ ទឹកដីន័រវេស គណៈកម្មាធិការណូបែល ដែលបន្ទុកប្រគល់មេដាយណូបែល បានប្រកាសឈ្មោះលោកស្រី Maria Corina Machado របស់វ៉េណេស៊ុយអេឡា។
លោកស្រី Machado ត្រូវបានផ្ដល់កិត្តិយសចំពោះការប្រឹងប្រែងយ៉ាងមិនរាថយក្នុងការជំរុញសិទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជនវ៉េណេស៊ុយអេឡា និងចំពោះការតស៊ូរបស់លោកស្រីដើម្បីសម្រេចបាននូវការផ្លាស់ប្តូរដោយយុត្តិធម៌ និងសន្តិភាព ពីរបបផ្តាច់ការទៅរកប្រជាធិបតេយ្យ។» ប្រធានគណៈកម្មាធិការណូបែល លោក Jorgen Watne Frydnes ប្រកាសបែបនេះ។
ម្ចាស់មេដាយណូបែលសន្តិភាព និងមេដាយវេជ្ជសាស្រ្ត គីមីវិទ្យា រូបវិទ្យា អក្សរសាស្រ្ត និងសេដ្ឋកិច្ច ត្រូវទទួលបានថវិកាជាងមួយលានដុល្លារ។ ម្ចាស់មេដាយនៅសល់មួយទៀតដែលមិនទាន់ប្រកាស គឺផ្នែកសេដ្ឋកិច្ច។
ពិធីប្រគល់មេដាយ នឹងធ្វើនៅថ្ងៃទី១០ ខែធ្នូ ដែលជាថ្ងៃកំណើតលោក Alfred Nobel ដែលជាស្ថាបនិកពានរង្វាន់ដ៏ល្បីឈ្មោះមួយនេះ៕

