អង្គភាពប្រឆាំងអំពើពុករលួយ ACU ឃាត់ខ្លួនអនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង និងបក្ខពួកចំនួន៣នាក់ទៀត ក្នុងករណីសង្ស័យអំពើរំលោភអំណាច និងសម្អាតប្រាក់

អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦ ពាក់ព័ន្ធនឹងអនុប្រធានសាខាគយ និងរដ្ឋាករ ខេត្តកោះកុង និងបក្ខពួកចំនួន ៣ នាក់ទៀត ក្នុងករណីសង្ស័យអំពើរំលោភអំណាច និងសម្អាតប្រាក់។ អត្ថបទពេញ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ ដែលកំពុងរីករាលដាលលើបណ្តាញសង្គម ដូចជា Facebook និង TikTok។ តាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងបរិបទដែលបណ្តាញសង្គមក្លាយជាមធ្យោបាយសំខាន់សម្រាប់ទទួលព័ត៌មាន មានក្រុម និងប្រភពព័ត៌មានមួយចំនួន ដែលមានមូលដ្ឋាននៅក្រៅប្រទេស អត្ថបទពេញ

កម្ពុជាទាត់ចោលការចោទប្រកាន់របស់ចារកម្មថៃថា កម្ពុជាត្រៀមផ្ទុះអាវុធ គឺជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ មីនា ២០២៦ បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលបានចោទប្រកាន់កម្ពុជាថា កំពុងត្រៀមលក្ខណៈសម្រាប់ “ការផ្ទុះអាវុធលើកទី៣។ លោកជំទាវ ឧត្តមសេនីយ៍ឯក អត្ថបទពេញ

មន្ទីរជំនាញពាក់ព័ន្ធ ចុះអន្តរាគមន៍ករណីបងប្អូនកម្មករកម្មការនី ដួលសន្លប់ដោយសារបញ្ហាសុខភាពចំនួន២៦នាក់នៅរោងចក្រហ្គោលឌិនភីស ស្រុកគិរីវង់

បន្ទាប់ពីទទួលបានដំណឹង មានករណីបងប្អូនកម្មករ បានដួលសន្លប់ ចំនួន ២៦នាក់ ក្នុងចំណោមកម្មករបំរើការងារ សរុបចំនួន ១២៣៩នាក់ អំឡុងពេលបំពេញការងារ នៅរោងចក្រហ្គោលឌិនភីស (កាត់ដេរសម្លៀកបំពាក់) ស្ថិតនៅភូមិព្រៃអំពក ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ នារសៀលថ្ងៃទី២៣ ខែមីនា អត្ថបទពេញ

ឯកឧត្តម កែវ រតនៈ អំពាវនាវកុំឱ្យពលរដ្ឋព្រួយបារម្ភបញ្ហាឧស្ម័នហ្គាស ក្រោយក្រុមហ៊ុនសូគីមិចប្រកាសបិទទ្វា

ឯកឧត្តម កែវ រតនៈ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភចំពោះការកង្វះឧស្ម័នហ្គាស ក្រោយក្រុមហ៊ុនសូគីមិច ប្រកាសបិទទ្វារចាប់ពីដើមខែមេសាលែងនាំចូលឧស្ម័នហ្គាសប្រភេទ LPG នេះ ។ អ្នកយកព័ត៍មានយើងធ្វើសេចក្តីរាយការណ៍ បន្ទាប់ពីក្រុមហ៊ុនសូគីមិចដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន៧ដែលនាំចូលឧស្ម័នហ្គាស LPG ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អត្ថបទពេញ

ធនាគារជាតិនៃកម្ពុជា ចេញប្រកាសថ្មី ដើម្បីផ្តល់កម្ចីចាំបាច់ ដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជួបបញ្ហាខ្វះសាច់ប្រាក់បណ្តោះអាសន្ន ក្នុងគ្រាដែលសេដ្ឋសកលស្ថិតក្នុងភាពមិនច្បាស់លាស់

ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសថ្មីមួយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ជំនួយសន្ទនីយភាព (ហិរញ្ញវត្ថុ) ចាំបាច់ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ នៅពេលជួបបញ្ហាខ្វះសាច់ប្រាក់បណ្ដោះអាសន្ន។ ប្រកាសនេះ ត្រូវបានដាក់ឱ្យអនុវត្តជំនួសប្រកាសចាស់ឆ្នាំ២០១៥ ដោយមានគោលបំណងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងបង្កើនភាពរឹងមាំរបស់ប្រព័ន្ធធនាគារ ទាំងមូល។ យោងតាមប្រកាសថ្មី ស្តីពី អត្ថបទពេញ

សម្ដេចធិបតី ជំរុញឱ្យរដ្ឋមន្ត្រីក្រសួងការងារស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ដោយសារកាកើនឡើងតម្លៃប្រេងឥន្ធនៈ

នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី បានណែ​នាំឱ្យ​ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ បើកកិច្ចប្រ​ជុំពិភា​ក្សា​ជា​បន្ទាន់​ជា​មួយ​ភាគីពាក់ព័ន្ធ ដើម្បីស្វែង​រកលទ្ធភាព​ជួយសម្រាល​បន្ទុក​ចំណាយថ្លៃធ្វើដំ​ណើររបស់​បងប្អូន​កម្មករ​និយោ​ជិត។ សម្តេចធិបតីបានបញ្ជាក់ថា៖«ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យ ឯកឧត្តម ហេង សួរ អត្ថបទពេញ

ពលរដ្ឋភៀសសឹកស្នាក់នៅវត្តកណ្ដោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចាប់ផ្តើមរើទៅរស់នៅទីតាំងជម្រកផ្ទះបណ្តោះអាសន្ន ដែលរាជរដ្ឋាភិបាល និងអាជ្ញាធររៀបចំ

ប្រជាពលរដ្ឋភៀសសឹក ដែលស្នាក់នៅតាមតង់កៅស៊ូ ស្ថិតនៅមជ្ឈមណ្ឌលសុវត្ថិភាពវត្តកណ្ដោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមរើទៅរស់នៅទីតាំងជម្រកផ្ទះបណ្តោះអាសន្ន ដែលរាជរដ្ឋាភិបាល និងអាជ្ញាធររៀបចំឱ្យនៅទីតាំងសុវត្ថិភាព ខណៈដែលផ្ទះរបស់គេ ត្រូវបានបំផ្លាញ និងហ៊ុមព័ទ្ធ ដោយលួសបន្លា និងទូកុងតឺន័ររបស់យោធាថៃ  ក្នុងអំឡុងពេលយោធាថៃ បើកការឈ្លានពានមកលើទឹកដីកម្ពុជា លើកទី២ អត្ថបទពេញ

ផ្ទុះគ្រាប់បែកចង្កោមបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង ១១:៣០នាទី មានករណីផ្ទុះគ្រាប់បែកចង្កោមមួយកើតឡើងនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ចាន់ សារ៉េត អត្ថបទពេញ

មន្ត្រីរដ្ឋបាលស្រុកកងមាសម្នាក់ ស្រវឹងបើកបរបុកក្មេងហើយបោះពាក្យថា”បុកងាប់សង២ម៉ឺនដុល្លារ”

ភ្នំពេញ៖ មហាជនកំពុងមានប្រតិកម្មយ៉ាងខ្លាំងចំពោះករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក FORTHING ពាក់ស្លាកលេខ កម្ពុជា P.YEAN.7 បានបើកបុកម៉ូតូម៉ាក អត្ថបទពេញ