ពលរដ្ឋខេត្ដសៀមរាបរាប់រយនាក់ ដង្ហែក្បួនទាមទាឱ្យរដ្ឋាភិបាលថៃគោរពបទឈប់បាញ់ និងត្រូវដោះលែងយោធាទាំង១៨រូបត្រលប់មកកម្ពុជាវិញ
ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បាននាំគ្នាដើរដង្ហែក្បួនតាមបណ្ដាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ដើម្បីអំពាវនាវដល់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ជំរុញរដ្ឋាភិបាលថៃឱ្យដោះលែងយោធាកម្ពុជាចំនួន១៨រូប ដែលទាហានថៃបានចាប់ខ្លួនក្រោយបទឈប់បាញ់ ឱ្យពួកគាត់ត្រលប់មកផ្ទះសម្បែងជួបជុំក្រុមគ្រួសារវិញ។ យោងតាមការឱ្យដឹងពីពលរដ្ឋនៅខេត្ដសៀមរាប បានឱ្យដឹងថា ការចាប់ខ្លួនយោធាខ្មែរដោយខុសច្បាប់ពីសំណាក់ទាហានថៃនេះ ជាការប្រមាថ និងមិនគោរពបទឈប់បាញ់ដែលមានការចូលរួមអន្ដរាគមន៍ពីប្រទេសសហរដ្ឋអាម៉េរិក អត្ថបទពេញ










