អង្គភាពប្រឆាំងអំពើពុករលួយ ACU ឃាត់ខ្លួនមន្ត្រីក្រោមឱវាទ៣នាក់ ពាក់ព័ន្ធករណីរំលោភអំណាច មានទ្រព្យសម្បត្តិខុសច្បាប់ និងបទសមគំនិតបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនមនុស្សចំនួន ៣នាក់ និងបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងករណីជាប់សង្ស័យពីបទ រំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងសមគំនិតក្នុងអំពើរំលោភអំណាច។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកនៅរសៀលថ្ងៃទី១៨ ខែមីនា អត្ថបទពេញ

អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជាចំនួន១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងការពារជាតិ បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ អត្ថបទពេញ

កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំង Online Scam ក្នុងអាគារសភាពាណិជ្ជកម្ម ឆុងឈីង នៅខណ្ឌចំការមន រឹបអូសវត្ថុតាងបម្រើសកម្មភាពប្រព្រឹត្តបទល្មើស និងគ្រឿងញៀនមួយចំនួនធំ

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលអាគារសភាពាណិជ្ជកម្ម ឆុងឈីង ក្នុងភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ និងឈានដល់ការបង្ក្រាប រឹបអូសវត្ថុតាងបម្រើឲ្យការប្រព្រឹត្តបទល្មើស Online Scam ព្រមទាំងគ្រឿងញៀនណមួយចំនួនធំ។ ប្រតិបត្តិការនេះដឹកនាំដោយលោក សុខ ពេញវុធ អត្ថបទពេញ

អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង នឹងចុះទៅសួរសុខទុកជនភៀសសឹកកម្ពុជាក្នុងជម្លោះព្រំដែនកម្ពុជា ថៃ

អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង នឹងចុះទៅសួរសុខទុកជនភៀសសឹកកម្ពុជាក្នុងជម្លោះព្រំដែនកម្ពុជា ថៃ ដើម្បីពិនិត្យស្ថានភាព និងទុក្ខលំបាករបស់ជនភៀសសឹក។ ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបសម្ដែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង អត្ថបទពេញ

អាវុធហត្ថសៀមរាប បង្ក្រាបទីតាំងលួចលក់ឧបករណ៍ជក់សារធាតុគីមី រឹបអូសវត្ថុតាងជាង ១ម៉ឺនគ្រឿង

សៀមរាប៖ កងរាជអាវុធហត្ថខេត្តសៀមរាប ចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបានជាង ១ម៉ឺនគ្រឿង។ អ្នកលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី និងទីតាំងស្តុក១កន្លែង ស្ថិតនៅចំណុចភូមិថ្មី សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាប និងមានការសម្របសម្រួលនីតិវិធីពីលោក ងុិល អត្ថបទពេញ

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចេញសេចក្តីបំភ្លឺករណីជនបរទេសបើកបររថយន្តក្រោមឥទ្ធិពលសារធាតុញៀនបុកសមត្ថកិច្ចកំពុងអនុវត្តភារកិច្ច

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញសេចក្តីបំភ្លឺជូនសាធារណៈជន ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយជនជាតិបរទេស បើកបររថយន្តក្នុងស្ថានភាពមានសារធាតុញៀន និងបានបុកសមត្ថកិច្ច ខណៈកំពុងអនុវត្តភារកិច្ច។ តាមសេចក្តីបំភ្លឺ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៤ និង ៤៥នាទី លើផ្លូវជាតិលេខ៤ អត្ថបទពេញ

ក្រុមសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពផ្ទាល់នៅតំបន់ប្រាសាទព្រះវិហារ ក្រោយបទឈប់បាញ់

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់ ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ អត្ថបទពេញ

សម្តេចតេជោស្នើអ្នកសម្តែងក្នុងពិធីបុកល័ក្ត រៀបចំកាយវិការនិងពាក្យពេចន៍ឡើងវិញ ចៀសវាង ប៉ះពាល់សាសនាឥស្លាម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឲ្យក្រុមសិល្បៈដែលត្រូវសម្តែងក្នុងកម្មវិធី បុកល័ក្ត នៃពិធីរៀបអាពាហ៍ពិពាហ៍ត្រូវរៀបចំកាយវិការ និងពាក្យពេចន៍ឡើងវិញ ចៀសវាងប៉ះពាល់ទៅ ដល់អារម្មណ៍អ្នកកាន់សាសនាឥស្លាម ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាមានប្រសាសន៍ក្នុងបណ្តាញ សង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ថា   ឆ្លងកាត់នូវយោបល់របស់ពលរដ្ឋជាខ្មែរឥស្លាម អត្ថបទពេញ

អភិបាលខេត្តបន្ទាយមានជ័យ ៖ យោធាថៃរំលោភកាន់កាប់ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន សរុបផ្ទៃដីជាង១ពាន់ហិកតា

ឯកឧត្តម អ៊ុំ រាត្រី អភិបាលអភិបាលខេត្ត បន្ទាយមានជ័យ បានថ្លែងថា យោធាថៃរំលោភបំពានកាន់កាប់ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន លើផ្ទៃដីសរុប១.០២៦ហិកតា ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ យោធាថៃ បានបន្តរំកិលបំពាន់កាន់កាប់ដីលំនៅឋាន និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ អត្ថបទពេញ

នគរបាលការពារព្រំដែនគោកលេខ ៨១៥ ទប់ស្កាត់បារី២៣ការ៉ុង បម្រុងលួចនាំឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ

អនុវត្តតាមបទបញ្ជា និងការណែនាំយ៉ាងម៉ឺងម៉ាត់ពីថ្នាក់ដឹកនាំ នគរបាលការពារព្រំដែនគោកលេខ ៨១៥ បានដឹកនាំកម្លាំងចុះល្បាត និងឈរជើងយាមតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា–ថៃ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនដោយខុសច្បាប់។ នៅវេលាម៉ោង ០៣:០០ នាទីយប់ រំលងអធ្រាត្រ ថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អត្ថបទពេញ