អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង នឹងចុះទៅសួរសុខទុកជនភៀសសឹកកម្ពុជាក្នុងជម្លោះព្រំដែនកម្ពុជា ថៃ ដើម្បីពិនិត្យស្ថានភាព និងទុក្ខលំបាករបស់ជនភៀសសឹក។
ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបសម្ដែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ( Organisation internationale de la Francophonie) នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា មានប្រសាសន៍ថា ការញ្ជើញមកប្រទេសកម្ពុជារបស់លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូនាពេលនេះ នឹងឆ្លៀតចុះទៅសួរសុខទុក្ខបងប្អូនជនភៀសសឹកកម្ពុជាដែលកំពុងជួបបញ្ហាសង្គ្រាមព្រំដែនកម្ពុជា ថៃ ។
ទន្ទឹមនឹងនេះ លោកជំទាវក៏បានទទួលស្គាល់ក្នុងបរិបទដែលពិភពលោកកំពុងមានភាពស្មុកស្មាញនេះ ដែលតម្រូវឱ្យបណ្ដាប្រទេសនៅក្នុងអង្គការអន្ដរជាតិកុងហ្វូកានី មានការគិតគូរចំពោះបញ្ហានេះ ហើយសម្រាប់បរិបទរបស់កម្ពុជាលោកជំទាវក៏បានតាមដានអំពីបញ្ហាព្រំដែនកម្ពុជា និងថៃ នាពេលកន្លងមកផងដែរ ។សំឡេង«នឹងឆ្លៀតចុះទៅសួរសុខទុករបស់បងប្អូនជនភៀសសឹកកម្ពុជាដែលកំពុងជួបបញ្ហាសង្គ្រាមព្រំដែនកម្ពុជា ថៃ»។
ជាមួយគ្នានេះ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង បានចាត់ទុកកម្ពុជាជាប្រទេសដែលបានរួមចំណែកយ៉ាងសកម្មក្នុងអង្គការអន្ដរជាតិហ្វ្រង់កូហ្វូនីផងដែរ។ ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងការអរគុណចំពោះការចាប់អារម្មណ៍របស់លោកជំទាវ ជាពិសេស ការគ្រោងនឹងចុះទៅសួរសុខទុក្ខជនភៀសសឹកកម្ពុជាក្នុងកំឡុងពេលដែលលោកជំទាវធ្វើទស្សនៈកិច្ចនៅកម្ពុជា។
សម្ដេចតេជោ បានចាត់ទុកដំណើរចុះទៅសួរសុខទុករបស់ជនភៀសសឹកកម្ពុជានេះ គឺបានបញ្ហាយ៉ាងច្បាស់នៃជំហរគាំទ្រសន្ដិភាព ដែលមិនចង់ឃើញមានសង្គ្រាមកើតឡើង។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានផ្ញើសារទៅមេដឹកនាំមកពីបណ្តាលប្រទេសអឺរ៉ុបដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនីដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២៦នេះ កុំព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរឿងបញ្ហាព្រំដែនកម្ពុជា-ថៃឱ្យសោះ៕











