សម្តេចតេជោប្រមុខរដ្ឋស្ដីទីកម្ពុជា ប្រកាសឱ្យប្រើច្បាប់ កាតព្វកិច្ចយោធា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបាន ប្រកាសឱ្យប្រើច្បាប់ ស្ដីពី កាតព្វកិច្ចយោធា ។ ព្រះរាជក្រមចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦បានឱ្យដឹងថា ការប្រកាសឱ្យប្រើច្បាប់ស្តីពីកាតព្វកិច្ចយោធាដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាសម័យ ប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ អត្ថបទពេញ

សម្ដេចតេជោ ៖ អ្នកជាប់ពាក់ព័ន្ធOnline Scams មិនត្រឹមតែដកតំណែងនោះទេ និងត្រូវចោទប្រកាន់ចំពោះមុខ តុលាការ ថែមទៀត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា មានប្រសាសន៍ថា អ្នកជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនត្រឹមតែដកតំណែងនោះទេ និងត្រូវចោទប្រកាន់ចំពោះមុខ តុលាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេថែមទៀត។  ការមានប្រសាសន៍របស់សម្តេចតេជោ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ អត្ថបទពេញ

AOT HOM ហ្វីលីពីន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:៥០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន អត្ថបទពេញ

សម្តេចធិបតី៖ ការប្រមូលចំណូលពន្ធដារ និងពន្ធគយ គឺជាការចាំបាច់ ដល់កិច្ចដំណើរការអភិវឌ្ឍ សង្គមសេដ្ឋកិច្ចជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដើម្បីបន្តខិតខំសម្រេចបាន នូវគោលដៅនៃនយោបាយនិងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ការកៀរគរ ប្រមូលចំណូលពន្ធ ទាំងផ្នែកពន្ធផ្ទៃក្នុង និងពន្ធគយ គឺជាការចាំបាច់ ក្នុងការចូលរួមចំណែកគាំទ្រដល់ កិច្ចដំណើរការ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល អត្ថបទពេញ

បញ្ហាព្រំដែនកម្ពុជា-ថៃ សម្តេចបវរធិបតី បញ្ជាក់ជាថ្មី ទោះបីការចរចាសល់តែ១% កម្ពុជានៅតែជ្រើសរើសយកការចចារដោយសន្តិវិធី ប្រសើរជាងជ្រើសរើសយកការដោះស្រាយដោយសង្គ្រាម

សម្តេចមហាបវរធិបតី មានប្រសាសន៍ថា ទោះបីជាដំណោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយភាគីថៃដោយសន្តិវិធីសល់តែ១ភាគរយក្តី ក៏សម្តេចនៅតែបន្តដោះស្រាយតាមយន្តការសន្តិវិធីតាមផ្លូវច្បាប់អន្តរជាតិដដែល។ ការមានប្រសាន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយមានពីបុគ្គលជ្រុលនិយមមួយក្តាប់តូចដែលបានតាំងខ្លួនជាអ្នកវិភាគនៅតាមបណ្តាញសង្គមបាននាំគ្នាវិភាគរឿងជម្លោះព្រំដែនកម្ពុជា-ថៃ មានលក្ខណៈញុះញង់ពលរដ្ឋខ្មែរ ក្រោយសម្តេចធិបតី នាពេលកន្លងមក ធ្លាប់បានប្រកាសថា ទោះកម្ពុជាមានក្តីសង្ឃឹមសល់តែមួយភាគរយ លើការចរចាដោយសន្តិវិធីលើបញ្ហាព្រំដែនជាមួយភាគីថៃ កម្ពុជានៅតែបន្តឱ្យអស់លទ្ធភាព ។  អត្ថបទពេញ

លោកត្រាំ សរសើរ លោក ស៊ី ជីនពីង ថាជាមេដឹកនាំដ៏ឆ្នើម និងកោតស្ញប់ស្ញែងចំពោះការទទួលបដិសណ្ឋារកិច្ចបានយ៉ាងល្អ

អំឡុងកិច្ចពិភាក្សាផ្លូវរដ្ឋនៅទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រើប្រាស់ពាក្យសម្តីយ៉ាងផ្អែមល្ហែម និងកោតសរសើរដោយមិនលាក់លៀមចំពោះប្រធានាធិបតី ស៊ី ជីនពីង ដោយចាត់ទុកមេដឹកនាំចិនរូបនេះថាជា «មេដឹកនាំដ៏ឆ្នើមបំផុត»។ លោកបញ្ជាក់ថា ទោះបីជាមានមតិរិះគន់ចំពោះការលើកសរសើរនេះក៏ដោយ ក៏លោកនៅតែប្រកាន់ជំហរនិយាយដដែល ព្រោះតែវាជាការពិតដែលលោកបានឃើញដោយផ្ទាល់ភ្នែក ។ លោក អត្ថបទពេញ

HOM AOTក្នុងអាណត្តិហ្វីលីពីន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៤០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ប្រធានបេសកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM អត្ថបទពេញ

ប្រធានAOT HOM ហ្វីលីពីនថ្មី ប្តេជ្ញាខិតខំបំពេញការងារឱ្យសកម្ម ប្រកបដោយអព្យាក្រឹត្យភាព និងបន្តធ្វើការចុះសង្កេតការណ៍ ផ្ទៀតផ្ទាត់ រាយការណ៍ អំពីស្ថានភាពពិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ប្រធានបេសកកម្មប្តូរវេន នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាខិតខំបំពេញការងារឱ្យសកម្ម ប្រកបដោយអព្យាក្រឹត្យភាព និងបន្តធ្វើការចុះសង្កេតការណ៍ ផ្ទៀតផ្ទាត់ រាយការណ៍ អំពីស្ថានភាពពិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែងរវាងប្រទេសទាំងពីរ។ អត្ថបទពេញ

ឯកឧត្តម គង់ ភោគ ៖ កម្ពុជាមានតែអនុវត្តតាមច្បាប់អន្តរជាតិ ក្រោយថៃដកខ្លួនចេញពី MoU 2001

ឯកឧត្តម គង់ ភោគ បានថ្លែងថា កម្ពុជាមានតែពឹងផ្អែកលើច្បាប់អន្តរជាតិប៉ុណ្ណោះ ក្រោយពីភាគីថៃបានដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១(MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគា្នកម្ពុជា-ថៃ  ។ ក្នុងកិច្ចសម្ភាសន៍ពិសេស ស្ដីពី «គោលជំហររបស់កម្ពុជា ក្នុងករណីភាគីថៃសម្រេចលុបជាឯកតោភាគី អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១(MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគា្នកម្ពុជា-ថៃ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ឯកឧត្តម អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៦ចំណុចដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ទប់ស្កាត់ព័ត៌មានក្លែងក្លាយសំដៅរក្សាសណ្តាប់ធ្នាប់សារព័ត៌មាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់អនុសាសន៍សំខាន់ៗ ចំនួន ៦ចំណុច ដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាទាំងអស់ រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត សំដៅរក្សាឱ្យបាននូវសណ្តាប់ធ្នាប់សារព័ត៌មាន។ អនុសាសន៍សំខាន់ៗទាំង ៦ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អត្ថបទពេញ