អ្នកនាំពាក្យក្រសួងការពារជាតិ៖ កិច្ចប្រជុំលេខាធិការដ្ឋាន RBC កម្ពុជា និងថៃ នៅច្រកអន្ដរជាតិចាំយាម មិនទាន់រកឃើញចំណុចឯកភាពគ្នានៅឡើយទេ

នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ ភាគីកម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិចាំយាម-ហាតលឹក ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គសន្និបាតក្រសួងមហាផ្ទៃ ផ្ដល់សារៈសំខាន់ចំពោះបទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទពិសោធ ទាំង១១ប្រធានបទ!

ពីវេទិកាអធិបតីនៃពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំអង្គសន្និបាត យកចិត្តទុកដាក់ និងផ្ដល់សារៈសំខាន់ ចំពោះបទអន្តរាគមន៍ អត្ថបទពេញ

នគរបាលជាតិ ចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈ ២០២៦ ដោយសារគ្រោះថ្នាក់កើនឡើង

អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសថា នឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦ តទៅ បន្ទាប់ពីសង្កេតឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានការកើនឡើងគួរឱ្យព្រួយបារម្ភ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល ១៦០ ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៣១ អត្ថបទពេញ

កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦, បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf អត្ថបទពេញ

គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១:៥០នាទីព្រឹកនេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ អត្ថបទពេញ

ACU ឃាត់ខ្លួនមេក្លោង ២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួស ២នាក់ ពាក់ព័ន្ធការបន្លំប្រឡងចូលវិស័យសុខាភិបាល

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនមេក្លោងចំនួន ២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចំនួន ២នាក់ ពាក់ព័ន្ធករណីបន្លំការប្រឡងចូលរៀនក្នុងវិស័យសុខាភិបាល ខណៈការប្រឡងកំពុងដំណើរការរយៈពេល ២ថ្ងៃ នៅថ្ងៃទី៣១ ខែមករា និងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦។ ការប្រឡងនេះ រៀបចំដោយគណកម្មការប្រឡងថ្នាក់ជាតិ ក្នុងវិស័យសុខាភិបាល អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគល់អំណោយជូនរដ្ឋបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប

នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ជូនរដ្ឋបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅបរិវេណសាលាខេត្តសៀមរាប។ ១. អំណោយប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប អត្ថបទពេញ

សមត្ថកិច្ចឃាត់ខ្លួនជនបរទេសជាង ២,០០០ នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត ខេត្តស្វាយរៀង

សមត្ថកិច្ចកម្ពុជា បើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត ខេត្តស្វាយរៀង ដោយបានឃាត់ខ្លួនជនបរទេសសរុបចំនួន ២,០៤៤ នាក់ ពីជាតិជាច្រើន បង្ហាញពីការប្តេជ្ញាចិត្តរឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ។ ប្រតិបត្តិការនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដោយកម្លាំងនគរបាល អត្ថបទពេញ

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ថា “ដោះលែងជនជាតិចិនជាថ្នូរនឹងលុយ” និងបង្ហាញតួលេខបង្ក្រាបបានជិត៨០នាក់

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នេះ បានចេញសេចក្ដីបំភ្លឺព័ត៌មានជាសាធារណៈ ដើម្បីវាយបកទៅលើគណនីបណ្ដាញសង្គមមួយចំនួន ដែលបានចុះផ្សាយព័ត៌មានមិនពិត បង្ខូចកេរ្តិ៍ឈ្មោះសមត្ថកិច្ចពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសអនឡាញ (Online Scams)។ ការចេញមកបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ “Lê Đức Thọ-I” និង “រ៉ា-Maverick” បានបង្ហោះខ្លឹមសារចោទប្រកាន់ថា នគរបាលខេត្តពោធិ៍សាត់បានចាប់ជម្រិតទារប្រាក់រាប់ម៉ឺនដុល្លារពីជនជាតិចិន ជាថ្នូរនឹងការដោះលែង។ ស្នងការដ្ឋានបានបញ្ជាក់ច្បាស់ៗថា អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ និងបញ្ជាក់អំពីវិធានការចាំបាច់ចំនួន៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៥៤០ គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណដល់ក្រុមការងារ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អត្ថបទពេញ