ឡាវអនុញ្ញាតឱ្យកម្ពុជាប្រើប្រាស់ប្រព័ន្ធផ្លូវដែកដឹកផលិតផលខ្លួនទៅកាន់ទីផ្សារប្រទេសចិន
ភ្នំពេញ ៖ ប្រទេសឡាវដែលមានប្រព័ន្ធផ្លូវដែកតភ្ជាប់ពីទីក្រុងវៀងចន្ទ ទៅកាន់ទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន បានអនុញ្ញាតឱ្យកម្ពុជាប្រើប្រាស់ប្រព័ន្ធផ្លូវដែក និងរថភ្លើងល្បឿនលឿនដឹកផលិផលស្វាយទៅកាន់ប្រទេសចិន ឬប្រទេសទី៣ ដើម្បីបើកទីផ្សារថ្មី សម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ។ ក្រៅពីការអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធផ្លូវដែក និងរថភ្លើងល្បឿនលឿននេះ ភាគីទាំងពីរ ក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើការងារអាទិភាពមានដូចជា កិច្ចសហប្រតិបត្តិការលើធាតុចូលកសិកម្ម ជាពិសេស ធាតុផ្សំនៃជីកសិកម្ម ដោយផ្តោតសំខាន់ លើជីប៉ូតាស (potash-based fertilizer), ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត លើឆាកអន្តរជាតិ ក្នុងវិស័យកសិកម្ម ដើម្បីផលប្រយោជន៍រួម នៃប្រទេសទាំងពីរផងដែរ។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យកសិកម្មរវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពតភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្មជីកសិកម្មពីឡាវមកកម្ពុជា ។ ក្នុងកិច្ចប្រជុំទ្វេភាគីរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងរុក្ខាកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរបានពិនិត្យពិភាក្សាលើកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលភាគីទាំងពីរបានឯកភាពគ្នា និងចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។ ជាលទ្ធផលនៃកិច្ចប្រជុំភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ លើការងារអាទិភាពចំនួន៣សំខាន់ៗដូចខាងក្រោម៖ ១-កិច្ចសហប្រតិបត្តិការលើធាតុចូលកសិកម្ម Read more