Home

ឥណ្ឌារាយការណ៍ករណីឆ្លងមេរោគ Nipah ៥នាក់ នៅរដ្ឋ West Bengal ដាក់មនុស្សប្រមាណ ១០០នាក់ធ្វើចត្តាឡីស័ក

ឥណ្ឌាបានរាយការណ៍ពីការឆ្លងរាលដាលនៃមេរោគកាចសាហាវ Nipah ដោយមានករណីឆ្លងចំនួន ៥នាក់ ត្រូវបានរកឃើញនៅរដ្ឋ West Bengal ខណៈមនុស្សប្រមាណ ១០០នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរីករាលដាល។ តាមការផ្សាយរបស់សារព័ត៌មាន Economic Times កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំង៥នាក់ មានទាំងគ្រូពេទ្យ អត្ថបទពេញ

នាវាកងទ័ពជើងទឹកអាមេរិក ជានាវាកងទ័ពជើងទឹកបរទេសទី៣ ដែលចូលចតកំពង់ផែសមុទ្ររាម ក្រោយការធ្វើទំនើបកម្ម

ដូចការគ្រោងទុកនាវាចម្បាំងអាមេរិកមួយគ្រឿង ជាមួយនាវិកប្រមាណជា១០០នាក់ បានចូលដល់សមុទ្រកម្ពុជាហើយ ហើយនឹងចតនៅមូលដ្ឋានសមុទ្ររាមរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា។ នាវាកងទ័ពជើងអាមេរិកដែលចូលចតនៅផែសមុទ្ររាមនេះ មានឈ្មោះ USS CINCINNATI (LCS 20)។ នាវានេះ មានទម្ងន់ប្រមាណជា ៣ពាន់តោន មានប្រវែងជិត ១៣០ម៉ែត្រ ហើយមានផ្ទុកឧទ្ធម្ភាគចក្រផងដែរ។ នាវាកងទ័ពជើងអាមេរិក អត្ថបទពេញ

កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ក្នុងការអនុវត្តវិធានការបង្ក្រាបបទល្មើសឆ្លងដែន និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបណ្តេញជនបរទេសចំនួន ២០៩នាក់ ក្នុងនោះ មានជនជាតិកូរ៉េខាងខាងត្បូងចំនួន ៧៣នាក់ និងភូមាចំនួន១៣៦នាក់ ចេញពីប្រទេស ដើម្បីឲ្យរដ្ឋាភិបាលរបស់ពួកគេ អនុវត្តនីតិវិធីបន្ត។ ផ្អែកតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ក្នុងចំណោមជនបរទេសទាំង ២០៩នាក់នេះ មានទាំងជនរងគ្រោះ និងជនសង្ស័យប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលសមត្ថកិច្ចបានឃាត់ខ្លួននាពេលកន្លងមក។ នេះមិនមែនជាលើកទី១ទេ អត្ថបទពេញ

បញ្ជីប្រទេសដែលចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព The Board of Peace របស់លោក ត្រាំ និងចូលរួមដោយផ្ទាល់ក្នុងពិធីចុះហត្ថលេខា

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា បានសម្ពោធក្រុមប្រឹក្សាសន្តិភាពរបស់លោកជាផ្លូវការ ជាមួយការចុះហត្ថលេខាលើការបង្កើតធម្មនុញ្ញនៃក្រុមប្រឹក្សានេះ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ប្រទេសស្វ៊ីស។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមេដឹកនាំនៃប្រទេសដែលបានទទួលយកការអញ្ជើញរបស់លោក ត្រាំ និងចូលរួមដោយផ្ទាល់ក្នុងពិធីចុះហត្ថលេខា៖ ១. ព្រះអង្គម្ចាស់ Isa bin អត្ថបទពេញ

ប្រធានាធិបតីអាមេរិក អញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក​នៃក្រុមប្រឹក្សាសន្តិភាព​ និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព The Board of Peace

លោក ដូណាល់ ជេ. ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើលិខិតជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញកម្ពុជា ចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃ «ក្រុមប្រឹក្សាសន្តិភាព The Board of Peace» និងក្លាយជាភាគីមួយនៃលក្ខន្តិកៈរបស់ក្រុមប្រឹក្សានេះ។ លិខិតដែលចុះថ្ងៃទី១៦ ខែមករា អត្ថបទពេញ

ប៉ូលីសក្លែងក្លាយ​ ១ក្រុម​ បានអស់លក្ខ​ ក្រោយស្ទាក់ឃាត់ខ្លួនប៉ះប៉ូលីសពិតជាអធិការងខណ្ឌពោធិ៍សែនជ័យ

នគរបាលសក្លែងក្លាយមួយក្រុមបានអស់លក្ខ ក្រោយស្ទាក់ឃាត់ខ្លួនប៉ះចំលោកអធិការង ត្រូវសមត្ថកិច្ចក្របួចបានទាំងអស់ កាលពីវេលាម៉ោង​ ១១យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវបំបែកស្តុប២០០៤ កែងមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីលោកអធិការរងខណ្ឌពោធិ៍សែនជ័យ​ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូល្បាតនៅក្នុងភូមិសាស្ត្ររបស់គាត់ ដោយស្លៀកពាក់ស៊ីវិល លុះជិះមកដល់ចំណុចកើតហេតុ ក៏មានក្រុមនគរបាលក្លែងក្លាយស្លៀកពាក់ស៊ីវិលចំនួន​ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តបាត់ដំបង ឱ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើស និងរឹតបន្តឹងច្បាប់ចរាចរណ៍!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ត្រូវតែបន្តបង្ក្រាបឱ្យបាននូវរាល់ល្មើសផ្សេងៗ រួមមាន៖ លួច ឆក់ ប្លន់ ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ កម្ចីអនឡាញ អនឡាញស្គេម ក៏ដូចជាបទល្មើសជាច្រើនទៀត ដែលកើតមាននៅក្នុងមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ការណែនាំនេះ អត្ថបទពេញ

ក្រសួងមហាផ្ទៃ ដាក់វិន័យដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ ប៉ូលិសខេត្តស្ទឹងត្រែង ៦រូប ពាក់ព័ន្ធនាំមនុស្សឆ្លងដែនខុសច្បាប់

ក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តទណ្ឌកម្មខាងវិន័យ ដោយដកហូតមុខតំណែង បន្ថយឋានន្តរស័ក្តិ និងផ្អាកការងារបណ្តោះអាសន្ន ចំពោះមន្ត្រីនគរបាលខេត្តស្ទឹងត្រែង ចំនួន ៦រូប បន្ទាប់ពីរកឃើញថា បានល្មើសបទវិន័យនគរបាលជាតិ។ យោងតាមប្រកាសស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យ ចេញកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា ឧត្តមសេនីយ៍ត្រី ចាន់ សុផា អត្តលេខ ០២០៤៦ អត្ថបទពេញ

អភិបាលខេត្តបន្ទាយមានជ័យ អនុញ្ញាតឱ្យ អង្គការសកម្មភាពកំចាត់មីនជប៉ុន ចូលជួបសម្តែងការគួរសម និងជម្រាបលា

អង្គការសកម្មភាព កំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជា លោក URANO Shigeyuki ចូលជួបសម្តែងការគួរសម និងជម្រាបលា ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្រោយបញ្ចប់បេសកកម្ម រយៈពេល៩ឆ្នាំនៃកិច្ចប្រតិបត្តិការដោះមីនរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ក្នុងខេត្តបន្ទាយមានជ័យ។  ការចូលជួបសម្តែងការគួរសម អត្ថបទពេញ

ក្រសួងព័ត៌មានដាក់ទិសដៅយុទ្ធសាស្ត្រចំនួន៥ ដែលស្របទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

ក្នុងឆ្នាំ២០២៥កន្លងមក ក្រសួងព័ត៌មានបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រចំនួន៥ ដែលស្របទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបង្ហាញពីតួនាទីកាន់តែសំខាន់របស់ក្រសួង មិនត្រឹមតែជាស្ថាប័នផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមថែរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខជាតិផងដែរ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ អត្ថបទពេញ