Home

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគចែកជូនកម្លាំងប្រដាប់អាវុធឈរជើងជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យ៖ នៅថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង ផែននគរបាលការពារព្រំដែនគោក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤គឺ វរ: ៩១១, ៨៩១, ៨០៧, ៨១៥ អត្ថបទពេញ

ឯកឧត្តម នួន ផារ័ត្ន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបន្តចុះពិនិត្យវឌ្ឍនភាពការដ្ឋានផ្លូវបេតុង ១ខ្សែ តភ្ជាប់ពីស្រុកសន្ទុក ទៅស្រុកបារាយណ៍

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អមដំណើរជាមួយមន្ត្រីជំនាញ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះពិនិត្យវឌ្ឍនភាពការដ្ឋានផ្លូវបេតុងប្រវែង ៣.៧ គីឡូម៉ែត្រ ក្នុងនោះមានសំណង់សិល្បការ ចំនួន ៤កន្លែង មានទីតាំងពីភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ទៅកាន់ភូមិត្នោតជុំ  ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយឆ្លងកាត់ស្ទឹងជីនិត ដែលរួមមាន ស្ពានថ្មប្រវែង ៧២ ម៉ែត្រ ទទឹង៨ ម៉ែត្រ, លូប្រអប់ចំនួន ៣កន្លែង និងលូមូលចំនួន ១កន្លែង នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។ នៅពិធីសំណេះសំណាលនោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នា ដោយតភ្ជាប់គ្នារវាងស្រុកសន្ទុក និងស្រុកបារាយណ៍។ ក្រោយបញ្ចប់ការសាងសង់ ខ្សែផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ សាលារៀន និងសម្រួលការដឹកជញ្ជូនទំនិញ ក៏ដូចជាកសិផលផ្សេងៗ ទៅកាន់ទីផ្សារមូលដ្ឋាន និងតំបន់ជុំវិញជាពិសេស រំពឹងថានឹងចូលរួមលើកកម្ពស់នូវសកម្មភាពផ្លាស់ប្តូរជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តម នួន ផារ័ត្ន បានសំណូមពរដល់អ្នកប្រើប្រាសផ្លូវទាំងអស់ សូមចូលរួមថែរក្សាផ្លូវថ្នល់នេះ ឱ្យបានគង់វង្ស យូរអង្វែង ដោយមិនត្រូវដឹកជញ្ជូនធុនធ្ងន់ទំនិញលើផ្លូវថ្នល់ ដែលផ្ទុកលើសទម្ងន់ ដែលធ្វើឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន។ លើសពីនេះទៀត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វពាហនៈ សូមមានការប្រុងប្រយ័ត្នពេលមានការឆ្លងកាត់ផ្លូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។

រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីដាស់ស្មារតីពលរដ្ឋឱ្យមានការយល់ដឹងខ្ពស់អំពីវិធីសាស្ត្រនៃការទប់ស្កាត់ និងរបៀបពន្លត់អគ្គិភ័យ

បាត់ដំបង៖ នាថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធទិវាជាតិស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល សិស្សានុសិស្ស អត្ថបទពេញ

ឯកឧត្ដម គួច ចំរើន ថ្លែងអំណរគុណនូវទឹកចិត្តដ៏ប្រពៃរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងការកសាងគម្រោងព្រែកជីកហ្វូណនតេជោ

កណ្តាល៖ ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅឃុំត្រើយស្លា ស្រុកស្អាង ដែលមានក្បាលដីពាក់ព័ន្ធជាមួយគម្រោងព្រែកជីកហ្វូណនតេជោ ដោយមានការចូលរួមពីក្រុមការងារអន្តរក្រសួង នៅបរិវេណវត្តពោធិអណ្តែត ស្ថិតក្នុងឃុំត្រើយស្លា ស្រុកស្អាង នៅថ្ងៃអង្គារ ទី០៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណបំផុត ចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងការកសាងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្ររបស់កម្ពុជាយើង។   អត្ថបទពេញ

ឯកឧត្តម អ៊ុំ រាត្រី ៖ ឆ្មបមានកាតព្វកិច្ចសំខាន់ គឺការផ្ដល់សេវាថែទាំផ្នែកសម្ភពជូនស្ត្រីជាមាតា កុមារ និងទារក

បន្ទាយមានជ័យ៖ នៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ បានរៀបចំពិធីអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៥ ក្រោមប្រធានបទ “ឆ្មបបំពេញតួនាទី សំខាន់គ្រប់ស្ថានភាពគ្រប់ពេលមានអាសន្នគ្រោះមហន្តរាយ” ដែលពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ឯកឧត្តម ប្លែក អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់​ដល់រាជរដ្ឋាភិបាល​ ឱ្យរៀបចំការប្រឡងប្រណាំងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នើម ដើម្បីជំរុញឱ្យមានសកម្មភាពផុសផុលជាមួយកសិករ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា និងជាប្រធានព្រឹទ្ធសភា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានផ្តល់អនុសាសន៍ណែនាំដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម ដែលគ្រប់គ្រងលើមន្ត្រីកសិកម្មឃុំ គួរតែមានការប្រឡងប្រណាំង ជ្រើសរើសយកមន្ត្រីឆ្នើម ដើម្បីជាការលើកទឹកចិត្ត ឱ្យមានចលនាប្រឡងប្រណាំង ហើយមានភាពសកម្ម ក្នុងការធ្វើការងារជាមួយកសិករ។ សម្តេចតេជោ អត្ថបទពេញ

សមាជរដ្ឋសភា និងព្រឹទ្ធសភា ចេញសេចក្តីថ្លែងការណ៍គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាព្រំដែនជាមួយថៃ

ភ្នំពេញ៖ សមាជរដ្ឋសភា និងព្រឹទ្ធសភា នៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាព្រំដែន ជាមួយព្រះរាជាណាចក្រថៃ ក្រោយហេតុការណ៍វាយប្រហារប្រដាប់អាវុធ នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា។ អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុតរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារឱ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃ អត្ថបទពេញ

ថ្នាក់ដឹកនាំខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អត្ថបទពេញ

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីគម្រោងបបួលថៃ នាំយកបញ្ហានៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រោយពីត្រឡប់ពីបំពេញ​បេសក​កម្មក្រៅប្រទេស នៅព្រឹកថ្ងៃនេះ អត្ថបទពេញ

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកព្រឹត្ដិការណ៍ជិះកង់ ប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា មានអ្នកចូលរួមប្រមាណ ១ ០០០នាក់

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំបេីកព្រឹត្ដិការណ៍ជិះកង់ ដើម្បីប្រមូលថវិកាពីការចូលរួមរបស់សប្បុរសជន ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងយុទ្ធនាការ “១ម៉ឺនរៀល​ ១ម៉ឺននាក់” ដែលជាការផ្តួចផ្តើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាជួយសង្គ្រោះដល់កុមារកម្ពុជា។  ចំពោះព្រឹត្តិការណ៍នៃការជិះកង់នោះផងដែរ ក៏មានការចូលរួមពីបណ្ដាមហាជន មន្ទីរ អង្គភាព ប្រជាពលរដ្ឋសិស្សានុសិស្សបានចូលរួមជិះក្នុងព្រឹត្តិការណ៍នេះប្រមាណ ១ អត្ថបទពេញ