បណ្តាញសារព័ត៌មានយើងខ្ញុំ សូមថ្លែងអំណរគុណចំពោះកងរាជអាវុធហត្ថ ដែលបានចេញសេចក្តីប្រកាសព័ត៌មានជូន សាធារណជន និងអ្នកសារព័ត៌មាន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីបំភ្លឺអំពីករណីឃាត់ខ្លួនជនសង្ស័យទាក់ទងនឹងគ្រឿងញៀននៅខេត្តបាត់ដំបង។
យើងខ្ញុំ ទទួលស្គាល់ និងគោរពចំពោះការពន្យល់លម្អិត ដែលបានបញ្ជាក់ថា៖
- ជនសង្ស័យចំនួន ៧ នាក់ ត្រូវបានឃាត់ខ្លួនក្នុងករណីនេះ ប៉ុន្តែមានតែ ៥ នាក់ប៉ុណ្ណោះ ដែលពាក់ព័ន្ធជាមួយបទល្មើស។
- បុគ្គលចំនួន ២ នាក់ ដែលជាក្រុមគ្រួសាររបស់ជនសង្ស័យ និងយានយន្តមួយចំនួន មិនពាក់ព័ន្ធនឹងករណីទេ ហើយត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ។
- ការដឹកនាំនិងសម្របសម្រួលត្រូវបានអនុវត្តក្រោមការត្រួតពិនិត្យរបស់តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
យើងខ្ញុំសូមលើកទឹកចិត្តដល់សាធារណជនឲ្យប្រើប្រាស់ព័ត៌មានផ្លូវការ ព្រមទាំងប្រយ័ត្នក្នុងការចែករំលែកព័ត៍មាននៅបណ្តាញសង្គម ដែលអាចបណ្តាលឲ្យមានការយល់ច្រឡំ។
ក្នុងនាមជាអ្នកទទួលព័ត៌មាន យើងគោរពតាមនីតិវិធី និងផ្តល់ឱកាសឲ្យស្ថាប័នច្បាប់អនុវត្តតួនាទីរបស់ខ្លួន ដើម្បីធានានូវយុត្តិធម៌ និងសុវត្ថិភាពសង្គម។
យើងខ្ញុំគោរពស្នើសុំ អង្គភាពពាក់ព័ន្ធ មេត្តាទទួលទូរស័ព្ទ អ្នកសារព័ត៌មាន និងមហាជនផង ដោយព្យាយាមទំនាក់ទំនង មូលហេតុអ្វី មិនទទួលទូរស័ព្ទ មាសសុទ្ធពុំគួរក្លាចភ្លើងនោះទេ ម្យ៉ាងទៀតពួកលោកជាបុគ្គលសារធារណៈចំាបាច់ត្រូវការ!
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ


