Home

ជនបរទេសជាង១ពាន់នាក់ រត់ឆ្លងចូលប្រទេសថៃ ដើម្បីគេចពីការបង្ក្រាបទីតាំងឆបោកនៅមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា-ថៃឡង់ដ៍៖ ជនបរទេសជាងមួយពាន់នាក់ ដែលសង្ស័យថាជាអ្នកធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោក បានរត់គេចខ្លួនឆ្លងកាត់ចេញពីព្រំដែនក្នុងទីក្រុងម្យាវ៉ាត់ឌី (Myawaddy) រដ្ឋការ៉ែន (Karen) ប្រទេសមីយ៉ាន់ម៉ា ចូលទៅកាន់ប្រទេសថៃ បន្ទាប់ពីប្រឈមនូវប្រតិបត្តិការបង្ក្រាបឧទ្យាន KK (KK Park) កាលពីថ្ងៃចន្ទ ។ គិតត្រឹមព្រឹកនេះ មនុស្សចំនួន ១០៤៩នាក់បានឆ្លងដែនចូលទៅក្នុងស្រុកម៉ែសូត្រ (Mae Sot) អត្ថបទពេញ

សម្ដេចតេជោ ៖ អ្នកនយោបាយខ្លះ តាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានដឹងអ្វីខ្លះ?

ក្នុងនាមជាហត្ថលេខីមួយរូបនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស សម្ដេចតេជោ ហ៊ុន  សែន បានផ្ញើសារទៅកាន់ក្រុមអ្នកនយោបាយដែលបានតាំងខ្លួនឯងជាគ្រូកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ តើបានដឹងហេតុការណ៍កើតឡើង និងបត់បែនយ៉ាងណាខ្លះ?។  ក្នុងឱកាសអញ្ជើញដឹកនាំសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី ៥ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន អត្ថបទពេញ

កម្លាំងនគរបាលខេត្តប៉ៃលិន ឃាត់ខ្លួនជនជាតិថៃ ៥នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនជិត ៦គីឡូក្រាម

លោកឧត្តមសេនីយ៍ត្រី សោម ប៉ិម ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានធ្វើការបង្ក្រាបជាក់ស្តែងនូវករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅទីតាំង ចំនួន ២ ក្នុងនោះ ទីតាំងទី១ នៅចំណុចផ្ទះជួលផ្លូវទៅវត្តសារវណ្ណ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឃាត់ខ្លួនបានជនសង្ស័យចំនួន អត្ថបទពេញ

ក្រុមតំណាងរាស្ត្រកូរ៉េបានយល់ច្បាស់ថា មិនមានការបង្ខាំង ឬបង្ខិតបង្ខំជនជាតិកូរ៉េនៅកម្ពុជាទេ គឺពួកគេបាន ធ្វើសកម្មភាពល្មើសខ្លួនឯងផ្ទាល់

គណៈប្រតិភូពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម KIM, SEOK-KI តំណាងរាស្ត្រខាងបក្សប្រឆាំង រួមនឹងតំណាងរាស្ត្រគណបក្សដឹកនាំ រដ្ឋាភិបាល នៅថ្ងៃទី២២ខែតុលា ឆ្នាំ២០២៥ បានរួមដំណើរជាមួយ កម្លាំងសមត្ថកិច្ចកម្ពុជា ដើម្បីចុះត្រួតពិនិត្យទីតាំងសង្ស័យមានលបលួច ប្រព្រឹត្តបទល្មើស online scam ស្ថិតនៅអគារសេះស ផ្លូវបេតុង ភូមិព្រៃពពេល សង្កាត់សំរោងក្រោម អត្ថបទពេញ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចេញបទបញ្ជាហាមឃាត់ការនាំចូល ការចែកចាយ ស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ នេះបើយោងតាមលិខិតបទបញ្ជារបា់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចះុហត្ថលេខា ដោយសម្តេចបវរធិបតី ហ៊ុន អត្ថបទពេញ

អគ្គស្នងការនគរបាលជាតិណែនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដែលចូលកាន់តំណែងថ្មីត្រូវពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ

អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានណែនាំដល់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដែលចូលកាន់តំណែងថ្មីត្រូវបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាគ្រប់កម្លាំងពាក់ព័ន្ធដើម្បីបង្កើនកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យមានប្រសិទ្ធភាពនិងឈានទៅរក្សាសេចក្តីសុខជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន បានល្អប្រសើរថែមទៀត ។ ក្នុងពិធីប្រកាស តែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃស្នងការដ្ឋាននគរបាលខេត្តនៅសាលាខេត្តស្ទឹងត្រែងនាថ្ងៃទី ២២ ខែតុលាឆ្នាំ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិមានប្រសាសន៍ថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំពេលនេះជាការបង្កើននិងផ្តល់នូវបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក  ដើម្បីធ្វើប្រតិបត្តិការអនុវត្តការងារសន្តិសុខសណ្តាប់ធ្នាប់   ឱ្យកាន់តែមានប្រសិទ្ធភាព    ព្រោះស្នងការដ្ឋាននគរបាលជាកម្លាំងសេនាធិការ អត្ថបទពេញ

ស្នងការខេត្តព្រះសីហនុ ស្នើពលរដ្ឋកុំចូលរួមបម្រើសេវាកម្មបើករថយន្តបំពាក់ឧបករណ៍ផ្ញើសារបោកប្រាស់

ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំចូលរួមបម្រើសេវាកម្ម បើករថយន្តបំពាក់ឧបករណ៍ផ្ញើសារបោកប្រាស់ (ការផ្តល់សេវាកម្មជួល ឬបើកបរយានយន្តបំពាក់ឧបករណ៍ FAKE BTS ដែលជាវិធីសាស្រ្តកាត់ផ្តាច់សេវាក្រុមហ៊ុនទូរស័ព្ទ) ។  យោងតាមស្នងការខេត្តនាថ្ងៃទី២២ ខែតុលានេះ បានឲ្យដឹងថា ឧត្តមសេនីយ៍ឯក ស រដ្ឋា បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រយ័ត្ន អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវស្ថាប័នរដ្ឋ ឯកជន និងអ្នកល្បីក្នុងបណ្ដាញសង្គម ចូលរួមចលនាផ្សព្វផ្សាយវីដេអូ ស្ដីពីការបញ្ចៀសកុមារពីគ្រោះថ្នាក់ចរាចរណ៍ និងការលង់ទឹក

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ចូលរួមចលនាផ្សព្វផ្សាយវីដេអូបញ្ចៀសកុមារ ពីគ្រោះថ្នាក់ចរាចរណ៍ និងការលង់ទឹក ដើម្បីចូលរួមចំណែកទប់ស្កាត់ការស្លាប់ របួស ពិការរបស់កុមារ ពីកត្ដាទាំងនេះ។ ការរៀបចំពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេ អូណែនាំស្តីពីការបង្ការការលង់ទឹក នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស អត្ថបទពេញ

សម្តេចធិបតី និងលោកជំទាវបណ្ឌិតអញ្ចើញបើកសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីញបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺមិនមែនគ្រាន់តែជាច្រកទ្វារមួយទៅកាន់ ពិភពលោក អត្ថបទពេញ

សារព័ត៌មាន SBS របស់កូរ៉េខាងត្បូង៖ ជនជាតិកូរ៉េជាច្រើនបានបាត់ខ្លួននៅក្នុងប្រទេសថៃ ពាក់ព័ន្ធនឹងករណីជួញដូរមនុស្សក្នុងប្រតិបត្តិការឆបោក

កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៥ សារព័ត៌មាន SBS របស់ប្រទេសកូរ៉េខាងត្បូង បានចេញផ្សាយថា មានការកើនឡើងនូវករណីបាត់ខ្លួនជនជាតិកូរ៉េជាច្រើនបន្តបន្ទាប់គ្នា បន្ទាប់ពីធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ សារព័ត៌មានដដែលនេះ បានសង្កត់ធ្ងន់ថា «កំណើនករណីបាត់ខ្លួនជនជាតិកូរ៉េទាំងនោះ កើតមានឡើងជាពិសេសនៅក្នុងប្រទេសថៃ និងមីយ៉ាន់ម៉ា» ។ យោងតាមរបាយការណ៍ បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សប្រហែល ៥៣,០០០ អត្ថបទពេញ