សង្គ្រាមដ្រូន រវាងអ៊ុយក្រែន និង រុស្សុី កំពុងធ្វើ​ពិភពលោកចាប់អារម្មណ៍

បណ្ដា​រូបភាព​បង្ហាញ​ពី​ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូ​ន របស់​អ៊ុយ​ក្រែ​ន​ប្រឆាំង​រោងចក្រ​ផលិត​ដ្រូ​ន​មួយ​កន្លែង​នៅ​រុ​ស្ស៊ី​ត្រូវ​បាន​ចេញផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​តាម​បណ្ដាញ​សង្គម​។ រូបភាព​ទាំងនោះ​បង្ហាញ​អគារ​មួយ​កំពុង​មាន​ភ្លើង​ឆាបឆេះ​បញ្ចេញ​ផ្សែងហុយ​ទ្រលោម ដោយ​អគារ​នោះ​ស្ថិត​ក្នុង​ទីតាំង​មួយ​ក្នុង​ចំណោម​ទីតាំង​ឧស្សាហកម្ម​យោធា ដែល​មានការ​ត្រួតពិនិត្យ​ខ្លាំង​របស់​រុ​ស្ស៊ី ស្ថិត​ក្នុង​ទីក្រុង​សម្បូរ​រោងចក្រ​អី​ុ​ហ្សេ​ហ្វ្វ​ស្ក៍​នា​ភាគ​ខាងកើត​ក្រុង​មូ​ស្គូ​។ អ៊ុយ​ក្រែ​ន​អះអាង​នា​ថ្ងៃ​ទី​១​កក្កដា​ថា បាន​វាយប្រហារ​រោងចក្រ​ផលិត​ប្រព័ន្ធ​ការពារ​ដី​-​អាកាស​និង​ដ្រូ​ន​រយៈ​ឆ្ងាយ​។ ចំពោះ​ការ​វាយប្រហារ​នោះ​ក្រុង​គៀវ​បាន​ប្រើ​ដ្រូ​ន​រយៈ​ឆ្ងាយ​ដែល​ផលិត​ដោយ​ខ្លួនឯង​។ ចាប់តាំងពី​ថ្ងៃ​ទី​៣០​មិថុនា​មក មាន​រូបភាព​ជា​ច្រើន​ផ្សាយ​តាម​បណ្ដាញ​សង្គម​ពី​ការ​វាយ​ប​ប្រហារ​ទីតាំង​នោះ​របស់រុ​ស្ស៊ី​។ បណ្ដា​រូបភាព​បង្ហាញ​ពី​ផ្សែង​ខ្មួលខ្មាញ់​ហុយ​ចេញពី​អគារ​មួយ​ដែល​ភ្លើង​កំពុង​ឆេះ និង​ដ្រូ​ន​១​គ្រឿង​កំពុង​ហោះហើរ​ពីលើ មុន​ពេល​ទម្លាក់​ខ្លួន​លើ​ទីតាំង​នោះ​។ គោលដៅ​នៃ​ការ​វាយប្រហារ​នេះ​គឺជា​រោងចក្រ​មួយ ស្ថិត​នៅ​មាត់បឹង​នៃ​ទីក្រុង​អ៊ីហ្សេ​ហ្វ​ស្ក៍​ក្នុង​តំបន់​អ៊ូ​រ៉ា​ល់​។ ទីតាំង​នោះ​មាន​បណ្ដោយ​ជាង​៥០០​ម៉ែត្រ​។ អត្ថបទពេញ

លោក Suriya Jungrungreangkit នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទី បន្ទាប់ពីតុលាការធម្មនុញ្ញថៃ ព្យួរតំណែងលោកស្រីផែថងថាន ជានាយករដ្ឋមន្រ្តី

តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី១ ខែកក្កដា បានសម្រេចទទួលញត្តិរបស់សមាជិកព្រឹទ្ធសភា ក្នុងសំឡេងគាំទ្រចំនួន៩។ ទន្ទឹមនេះ សមាជិករបស់តុលាការថៃចំនួន ៧នាក់ បានគាំទ្រព្យួរតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បណ្តោះអាសន្ន ខណៈ២សំឡេងប្រឆាំង។ ញត្តិនោះ ធ្វើឡើងដោយផ្អែកតាមមាត្រា ១៦០ នៃរដ្ឋធម្មនុញ្ញ អត្ថបទពេញ

បាតុករប្រឆាំងរដ្ឋាភិបាលថៃ នៅតែទាមទារឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង និងគ្រោងបន្តតវ៉ារហូតមានការផ្លាស់ប្ដូរនយោបាយ

ចលនាតវ៉ាទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) លាលែងពីតំណែង កំពុងបន្តសន្ទុះទៅមុខឥតឈប់ឈរ។ ការតវ៉ានេះ ដឹកនាំដោយក្រុមរួបរួមប្រជាជាតិការពារអធិបតេយ្យភាព (United Power of the Land to Protect អត្ថបទពេញ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ សង្រ្គាម១២ថ្ងៃជាមួយអ៊ីរ៉ង់ បើកផ្លូវឆ្ពោះទៅរកការដោះលែងចំណាប់ខ្មាំងក្នុងតំបន់ហ្កាហ្សា

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ ទី២៩ ខែមិថុនា បាននិយាយថាសង្រ្គាម១២ថ្ងៃជាមួយអ៊ីរ៉ង់បានបង្កើតឱកាស សម្រាប់អ៉ីស្រាអែល ជាពិសេសគឺបើកផ្លូវឆ្ពោះទៅរកការដោះលែងចំណាប់ខ្មាំងនៅសេសសល់ដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អ៉ីស្រាអែលបានឱ្យដឹងថានៅមានចំណាប់ខ្មាំងប្រហែល៥០នាក់ កំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា ហើយការលើកឡើងខាងលើរបស់លោក Netanyahu ធ្វើឡើងក្នុងថ្ងៃតែមួយដែល អត្ថបទពេញ

UN ទាមទារឱ្យរដ្ឋាភិបាលថៃផ្តល់ការបកស្រាយលម្អិត ជុំវិញបញ្ហាអំពើជួញដូរមនុស្ស ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញ

ក្រុមអ្នករាយការណ៍ពិសេស UN បានផ្ញើលិខិតមួយទៅកាន់រដ្ឋាភិបាលថៃ ដើម្បីជុំរិញឱ្យមានការបកស្រាយឱ្យលម្អិត អំពីចំណុចសំខាន់ចំនួន១០ ពាក់ព័ន្ធទៅនឹង កិច្ចប្រឹងប្រែងរបស់ប្រទេសថៃ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្លងព្រំដែន ទាក់ទងនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងតំបន់អាស៉ីអាគ្នេយ៍។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃចន្ទ ទី២៣ ខែមិថុនា អត្ថបទពេញ

លោក ត្រាំ អះអាងថា ទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៉ីរ៉ង់ត្រូវបានកម្ទេចទាំងស្រុង ហើយគំរាមវាយប្រហារបន្ថែមទៀត បើអ៉ីរ៉ង់មិនព្រមស្វែងរកសន្តិភាពឆាប់ៗ

នាយប់ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក បានកម្ទេចទាំងស្រុងនូវទីតាំងចម្រាញ់សារធាតុនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ហើយលោកបានគំរាមថា នឹងមានការវាយប្រហារបន្ថែមទៀត ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមស្វែងរកសន្តិភាពឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ អំឡុងការថ្លែងសារខ្លីមួយទាំងយប់ទៅកាន់ប្រជាជាតិ អត្ថបទពេញ

យន្តហោះផ្ទុកមនុស្ស ២៤២នាក់ ធ្លាក់នៅជិតអាកាសយានដ្ឋានក្នុងទីក្រុង Ahmedabad នៃប្រទេសឥណ្ឌា

ញូវដែលី៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនានេះ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់នៅក្បែរអាកាសយានដ្ឋាន ក្នុងទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ គួរបញ្ជាក់ថា ខាងអាកាសចរណ៍ Air អត្ថបទពេញ

បេក្ខជនប្រធានាធិបតីកូឡុំប៊ីមួយរូប ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយត្រូវគេបាញ់ចំក្បាល ក្នុងករណីប៉ុនប៉ងធ្វើឃាតខណៈដែលលោកកំពុងថ្លែង ក្នុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោតក្នុងរដ្ឋធានីបូហ្គោតា

មន្ទីរពេទ្យដែលព្យាបាលលោក Miguel Uribe សមាជិកព្រឹទ្ធសភា​ និងជាបេក្ខភាពប្រធានាធិបតីនៅប្រទេសកូឡុំប៊ី បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី៩ ខែមិថុនា ថា រូបលោកនៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដដែល ហើយហាក់បង្ហាញសញ្ញាឆ្លើយតបតិចតួចបំផុត ​ចំពោះកិច្ចប្រឹងប្រែងព្យាបាល បន្ទាប់ពីត្រូវគេបាញ់ប្រហារនៅទីក្រុងបូហ្គោតា ក្នុងករណីប៉ុនប៉ងធ្វើឃាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ អត្ថបទពេញ

អង្គការសហប្រជាជាតិ ស្ត្រី និងក្មេងស្រីជាង ២៨.០០០នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣

យោងតាមអង្គការសហប្រជាជាតិ បានឱ្យដឹងថា ស្ត្រី និងក្មេងស្រីជាង ២៨.០០០នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅហ្គាហ្សាក្នុងខែតុលា ឆ្នាំ២០២៣។ អង្គការ UN បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា តួលេខនេះមានន័យថា ស្ត្រីម្នាក់ និងក្មេងស្រីម្នាក់ជាមធ្យមត្រូវបានសម្លាប់រៀងរាល់ម៉ោងនៅក្នុងការវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែល។ ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី បាននិយាយថា ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នោះ រាប់ពាន់នាក់គឺជាម្តាយដែលបន្សល់ទុកកុមារតូចៗ អត្ថបទពេញ

ប្រធានាធិបតីទីម័រឡេស្តេ៖ សម្ដេចតេជោគឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាស្ថាបនិកកម្ពុជានៅក្នុងសម័យទំនើប

ទីម័រឡេស្តេ៖ លោក ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានលើកឡើងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាស្ថាបនិកកម្ពុជានៅក្នុងសម័យទំនើប។ ការកោតសរសើររបស់លោកប្រធានាធិបតីទីម័រឡេស្តេ ចំពោះសម្ដេចតេជោបានធ្វើឡើង នាព្រឹកថ្ងៃទី៨ អត្ថបទពេញ