ចក្រភពអង់គ្លេស កំពុងឆ្ពោះទៅមុខជាមួយនឹងផែនការផ្តល់កាំជ្រួចការពារដែនអាកាសជាង ៥,០០០ ដើមដែលផលិតដោយក្រុមហ៊ុនថាឡេស (Thales) ទៅឱ្យអ៊ុយក្រែន ។
កិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខាជាផ្លូវការដោយឧបនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោកស្រី អ៊ែនជែលឡា រ៉ាយនើរ (Angela Rayner) ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ។
ដំណើរការចុះហត្ថលេខាខាងលើ នឹងកើតឡើងនៅក្នុងសន្និសិទមួយដែលផ្តោតលើការជួយដល់ប្រទេសអ៊ុយក្រែន ឱ្យងើបចេញឡើងវិញពីបញ្ហាសង្គ្រាមដ៏រ៉ាំរ៉ៃនេះ ។
គួររម្លឹកថា មានការប្រកាសពីកិច្ចព្រមព្រៀងនេះ ជាលើកដំបូង កាលពីខែមីនាដោយលោកនាយករដ្ឋមន្ត្រី គែរ ស្តាមើរ (Keir Starmer) ហើយរហូតមកដល់ពេលបច្ចុប្បន្ន កិច្ចព្រមព្រៀងនេះ ក៏មានការបញ្ជាក់ជាផ្លូវការ ។
បន្ថែមពីលើកាំជ្រួចការពារដែនអាកាស រដ្ឋាភិបាលអង់គ្លេស ក៏បាននិយាយដែរថា ខ្លួននឹងផ្តល់ជំនួយហិរញ្ញវត្ថុក្នុងទំហំរហូតដល់ទៅ ២៨៣ លានផោន ដល់អ៊ុយក្រែននៅឆ្នាំក្រោយ ៕

