សារព័ត៌មានថៃ Khaosod ចេញផ្សាយនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះប៉ូលិសថៃ ឆ្មក់ចូលឆែកឆេរ ទីតាំង១៩កន្លែង ជាកម្មសិទ្ធិរបស់លោក កុក អាន រឹបអូសរថយន្តទំនេីបមានតម្លៃប្រមាណ ២៧ លានបាត។
ក្នុងអត្ថបទខាងបញ្ជាក់ថា ទីតាំងដែលត្រូវបានឆែកឆេរនោះគឺផ្ទះមួយកន្លែងក្នុងលំនៅឋានមួយក្នុងតំបន់ Bang Phli ខេត្ត Samut Prakan។
ដីកាស្រាវជ្រាវរបស់តុលាការព្រហ្មទណ្ឌត្រូវបានអនុវត្តដើម្បីស្វែងរកភស្តុតាង និងឃាត់ខ្លួនលោក កុក អាន ម្ចាស់កាស៊ីណូ Crown Casino Resort អគារ ២៥ ជាន់ អគារ ១៨ ជាន់ មូលដ្ឋាន អាគារទាំងនោះ ជាមជ្ឈមណ្ឌលទូរស័ព្ទធំនៅក្រុងប៉ោយប៉ែត ដែលចោទ ថា បានឆបោកប្រជាជនថៃនៅកម្ពុជា។
អត្ថបទសារព័ត៌មានថៃ បានសរសេរបញ្ជាក់ថា ឧកញ៉ា កុក អានត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងអង្គការឧក្រិដ្ឋកម្មឆ្លងដែន និងការលាងលុយកខ្វក់។
សូមជម្រាបថា ក្រោយប្រើយុទ្ធសាស្រ្តវៃកម្ពុជា គ្រប់ច្រកតែមិនទាន់អាចទៅរួច ពេលនេះថ្នាក់ដឹកនាំថៃ បានចាប់ផ្តើមវាយប្រហារមកលើថ្នាក់ដឹកនាំ និងអ្នករកស៊ីមានឈ្មោះល្បីនៅកម្ពុជា។
Don’t Thai to me ! នេះជាពាក្យដែលពិភពលោកស្គាល់គ្រប់គ្នា ពីព្រោះតែល្បិចខ្លាំង ពូកែភូត ពូកែបោក ពូកែប្រឌិត និងពូកែលាបពណ៌ជាដើម៕






