នគរបាលភូមិន្ទថៃ ឃាត់ខ្លួនស្រ្តីម្នាក់ពីបទប្រើល្បិចមាតុគ្រាម និងជំរិតទារប្រាក់ពីព្រះភិក្ខុសង្ឃ លើទំហំទឹកប្រាក់ ៣៨៥លានបាត ស្មើនិង១១.៩លានដុល្លារអាម៉េរិក រយៈពេល៣ឆ្នំា
អាជ្ញាធរនគរបាលថៃឡង់ដ៍បានឃាត់ខ្លួនស្រ្តីមួយរូបដែលមានឈ្មោះថា វីឡាវ៉ាន់ អ៊ឹមសាវ៉ាត់ ឬហៅក្រៅថា ស៊ីកាកប នាងមានអាយុ៣០ឆ្នំា ក្រោមបទចោទទំនាក់ទំនងផ្លូវភេទជាមួយនឹងព្រះភិក្ខុសង្ឃល្បីៗ និងមានតួនាទីធំៗក្នុងជួរគណៈសង្ឃពុទ្ធសាសនាថៃ លើសពីនេះទៅទៀត អាជ្ញាធរបានរកឃើញថា នារីជាជនសង្ស័យក្រោយពីមានទំនាក់ទំនងបែបស្នេហារួចមានថតជាក្លីបវីដេអូប្រមាណជា៨ម៉ឺនរូបភាព ក្នុងនោះរាប់បញ្ចូលទំាងវិធីសាស្រ្តដាក់សម្ពាធលើព្រះភិក្ខុសង្ឃមានទំាងកំរិតព្រះចៅអធិការ គណៈតំបន់ និងគណៈភូមិរងផងដែរ ដើម្បីគាបសង្កត់យកលុយរាប់សិបលានបាតជាដើម ជាថ្នូរនឹងការមិនទម្លាយរូបភាពរឿងអាស្រូវរបស់ព្រះភិក្ខុទំាងអស់់នោះ។ការផ្ទុះរឿងអាស្រូវរបស់ភិក្ខុសង្ឃអាលជ្ជីថៃក្នុងរយៈពេលមួយសប្តាហ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លំាងពីសំណាក់មហាជន និងពុទ្ធបរិស័ទថៃ រហូតឈានដល់ព្រះមហាក្សត្របានឡាយព្រះហស្ថលេខានិរាករណ៍លើព្រះរាជក្រឹត្យតែងតំាងទីជា ព្រះរាជាគណៈ អត្ថបទពេញ










