សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភថវិកា ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់កាកបាទក្រហមមីយ៉ាន់ម៉ា

នៅរសៀលថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ប្រតិបត្តិការជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី ៧.៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។ គិតត្រឹមព្រឹកថ្ងៃទី៣១ អត្ថបទពេញ

បច្ចុប្បន្នភាពដំណឹងខ្លីៗ ជុំវិញគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា កំរិតញ័ររង្គើ ៧.៧ តាមរង្វាស់រិចទ័រ គិតត្រឹមម៉ោង ៣ រសៀលថ្ងៃសុក្រនេះ

ហេតុការណ៍គ្រោះរញ្ជូយដីនេះបានកើតមានឡើងនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា។ញ័ររង្គើរហូតដល់ក្រុងបាងកក និងខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ និងបន្តហួសដល់ខេត្ត យូណាន និងខេត្តក្វំាងស៊ី ប្រទេសចិន។ យោងតាមភូព្ភសាស្រ្តរបស់អាម៉េរិកបានគូសបញ្ជាក់បន្ថែមទៀតនៅរសៀលថ្ងៃសុក្រនេះថា ដំបូងឡើយការញ័ររង្គើនេះមានកំរិតត្រឹមតែ៦.៤តាមរង្វាស់រិចទ័រ សិ្ថតនៅចម្ងាយប្រមាណជា ១២ម៉ៃល៍ ពីទីតំាងញ័ររង្គើទ្រង់ទ្រាយធំកំរិត៧.៧តាមរង្វាស់រិចទ័រ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គិតត្រឹមម៉ោង៣ រសៀលថ្ងៃសុក្រនេះ ពុំទាន់ឃើញមានរបាយការណ៍ស្តីពីតុល្យភាពនៃការខូចខាត និងតួលេខជនរងគ្រោះនៅឡើយទេ ។ ឧបនាយករដ្ឋមន្រ្តីនៃប្រទេសថៃ បានឱ្យដឹងថា អត្ថបទពេញ

គណបក្សជំទាស់របស់ថៃ រិះគន់នាយករដ្ឋមន្ត្រីថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការកាន់តំណែងនេះទេ

ថៃ៖ គណបក្សជំទាស់របស់ប្រទេសថៃ កាលពីដើមសប្ដាហ៍នេះ បានរិះគន់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ក្នុងអំឡុងថ្ងៃដំបូងនៃការជជែកដេញដោលរបស់សភា លើញ្ញត្តិសម្តែងការមិនទុកចិត្ត ដោយបក្សជំទាស់ បានចោទប្រកាន់លោកស្រី ថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីកាន់តំណែងនេះ ហើយលោកស្រីព្រមទាំងអនុញ្ញាតឱ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ដែលត្រូវជាឪពុក អត្ថបទពេញ

រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ១៧៥នាក់ទៅវិញទៅមក ក្រោយលោកពុទីន និយាយទូរសព្ទជាមួយលោកត្រាំ

កាលពីថ្ងៃពុធ ទាំងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើការដោះដូរអ្នកទោសសង្គ្រាមចំនួន ១៧៥នាក់រៀងៗខ្លួន។ ចំណាត់ការផ្លាស់ប្ដូរគ្នានេះ ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានសន្ទនាគ្នាតាមទូរសព្ទជាមួយសមភាគីរុស្ស៊ី លោក វ្លាឌីមៀរ ពុទីន (Vladimir Putin) ដែលបានពិភាក្សាគ្នាអំពីការដោះដូរអ្នកទោសសង្គ្រាម អត្ថបទពេញ

ឥណ្ឌូណេស៊ី បានរំដោះពលរដ្ឋរបស់ខ្លួនចំនួន៥០០នាក់ ចេញពីមជ្ឈមណ្ឌលឆបោកតាមអនឡាញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា

ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ីបាននិយាយនៅថ្ងៃនេះថា ខ្លួនចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួនប្រមាណជា ៥០០នាក់ដែលរំដោះចេញពីតាមមជ្ឈមណ្ឌលឆបោកតាមអនឡាញនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា នេះបើតាមការលើកឡើងរបស់ក្រុមមន្រ្តីជាតិឥណ្ឌូណេស៊ីប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានអាអេហ្វប៉េ(AFP)។ ក្រុមមន្រ្តីដដែលបានរៀបរាប់បន្តថា ជនជាតិឥណ្ឌូណេស៊ីដែលចាញ់បោកតាមអនឡាញទំាងអស់នោះ ភាគច្រើនត្រូវរងទុក្ខចេញពីអំពើហិង្សា និងការគំរាមកំហែងនៅពេលដែលពួកគេបានមកដល់មជ្ឈមណ្ឌលឆបោកតាមអនឡាញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ទីភ្នាក់ងារសារព័ត៌មានបារំាងអាអេហ្វប៉េ (AFP) ដដែលបានគូសបញ្ជាក់ទៀតថា ប្រតិបត្តិការឆបោកតាអនឡាញបានរីកស្គុះស្គាយនៅតាមតំបន់ខ្សែបន្ទាត់ដែលគ្មានច្បាប់របស់ប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនឆ្នំាមកហើយ ព្រោះថា ក្រុមនេះបានអន្ទង ទាក់ទាញបុគ្គលិកជនបរទេសតាមរយៈកលោបាយមានដូចជា សន្យាថាមានចំណូលខ្ពស់ លុះជនរងគ្រោះមកដល់មជ្ឈមណ្ឌលចាប់បង្ខំាងរាងកាយ ហើយឱ្យអនុវត្តន៍ផែនការឆបោកទៅកាន់គោលដៅដែលគេបានកំណត់ទុក។ កាលពីប៉ុន្មានសប្តាហ៍មុន អត្ថបទពេញ

លោកដូណាល់​ ត្រាំ​ចុះហត្ថលេខាលើ​បទបញ្ជា​ផ្អាកជំនួយរបស់​ទីភ្នាក់ងារដើម្បីការផ្សព្វផ្សាយ​សកល​ដែលជា​ក្រុមហ៊ុនមេ

ក្រៅពីវិទ្យុអាស៊ីសេរី និង​វិទ្យុអឺរ៉ុប​សេរី​ដែល​ទទួល​ជំនួយ​មួយផ្នែក​ពី​ទីភ្នាក់ងារ​ផ្តល់ជំនួយអាមេរិកដើម្បីប្រព័ន្ធផ្សព្វផ្សាយ​សកល ហៅកាត់ថា USAGM វិទ្យុសំឡេងសហរដ្ឋ អាមេរិក VOA រងប៉ះពាល់​ខ្លាំងជាងគេដោយសារ​បទបញ្ជា បង្កកជំនួយ​របស់​លោកដូណាល់ ត្រាំ។ នៅថ្ងៃ​សៅរ៍ទី​១៥មីនា បុគ្គលិក​ប្រមាណ ១៣០០នាក់រួមទាំង​ប្រធាន​របស់​វិទ្យុ VOA​បានទទួល​សារអេឡិចត្រូនិក​ដែលជូនដំណឹងថា ពួកគេ​ត្រូវផ្អាក​ពីការងារ​ មិនអាច​ចូលទៅក្នុង​ការិយាល័យធ្វើការ​នៅរដ្ឋធានីវ៉ាស៊ីនតោន និងត្រូវ​ប្រគល់​កាតអ្នកកាសែត សម្ភារៈទូរស័ព្ទ កុំព្យូទ័រទៅឲ្យ​ស្ថាប័នវិញ។ វិទ្យុសំឡេងសហរដ្ឋអាមេរិក អត្ថបទពេញ

ជំនួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ជាមួយលោក Donald Trump បានបញ្ចប់ក្នុងន័យមិនដល់គោលដៅ

វ៉ាស៊ីនតោន៖ កិច្ចប្រជុំជំនួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ជាមួយលោក Donald Trump បានបញ្ចប់ក្នុងន័យមិនដល់គោលដៅ កាលពីថ្ងៃសុក្រ បន្ទាប់ពីមេដឹកនាំទាំងពីរបានប៉ះទង្គិចគ្នាក្នុងការផ្លាស់ប្តូរវិសាមញ្ញមួយ នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយពិភពលោកក្នុងសេតវិមានជុំវិញសង្រ្គាមជាមួយអ៊ុយក្រែន-រុស្ស៊ី។ Zelenskiy បានមើលឃើញថាកិច្ចប្រជុំនៅក្នុងការិយាល័យ Oval ជាឱកាសមួយដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកមិនឱ្យចូលខាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលបានបញ្ជាឱ្យឈ្លានពានអ៊ុយក្រែនកាលពីបីឆ្នាំមុន។ ជំនួសមកវិញ អត្ថបទពេញ

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ភ្លើង​ឈ្មោះ​ផាលីសាត ហ្វាយ​អឺ (Palisades Fire)​ ​ឆេះ​ព្រៃ​នៅ​ទី​ក្រុង​ឡូស​អេន​ជើ​ឡេស​ រដ្ឋ​កា​លី​ហ្វ័រ​ញ៉ា បាន​កើន​​​ឡើង​ដល់​៦​នាក់​

រដ្ឋ​កា​លី​ហ្វ័រ​ញ៉ា៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ទី​ក្រុង​ឡូស​អេន​ជើ​ឡេស​ រដ្ឋ​កា​លី​ហ្វ័រ​ញ៉ា បាន​កើន​​​ឡើង​ដល់​៦​នាក់​ហើយ​បន្ទាប់​ពី​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប្រទះ​ឃើញ​សាក​សព​ជន​រង​គ្រោះ​នៅ​ក្នុង​ផ្ទះ​មួយ​នៃ​តំបន់​ម៉ាលីប៊ូ (Malibu) ដែល​ត្រូវ​ដុត​កម្ទេច​ដោយ​ភ្លើង​ឈ្មោះ​ផាលីសាត ហ្វាយ​អឺ (Palisades Fire)​។ ក្រៅ​ពី​នេះ សាក​សព​ជន​រង​គ្រោះ​៥​នាក់​ទៀត​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​តំបន់​អាល់​តា​ដេណា (Altadena) ដែល​ដុត​កម្ទេច​ដោយ​ភ្លើង​​ឆេះ​ព្រៃ​ឈ្មោះ​អ៊ីតុន ហ្វាយ​អឺ (Eaton Fire)​។​ មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​ជឿ​ជាក់​ថា​ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង​បន្ថែម​ទៀត​ព្រោះ​ភ្លើង​ឆេះ​ព្រៃ​លើក​នេះ​មាន​សភាព​ខ្លាំង​ក្លា​​​​ឆេះ​យ៉ាង​តិច​៦​កន្លែង​ព្រម​ៗ​គ្នា​ និង​បំផ្លាញ​អគារ​រាប់​ពាន់​ខ្នង​។ យោង​តាម​តួ​លេខ​ត្រួសៗ ផ្ទះ​​២​ពាន់​ខ្នង​សុទ្ធ​តែ​ផ្ទះ​វីឡា​ល្អៗ​​របស់​តារា​ហូលី​វូត​ល្បីៗ​ត្រូវ​អគ្គិ​ភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់​​។ មនុស្ស​ជាង​១,៣​សែន​នាក់​ត្រូវ​តែ​ជម្លៀស​ខ្លួន​ចេញ​ជា​បន្ទាន់​ដោយ​មិន​ត្រូវ​ស្ដាយ​ស្រណោះ​ទ្រព្យ​សម្បត្តិ​ទេ​។ អត្ថបទពេញ