ស្នងការរាជធានីភ្នំពេញ កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា ចំនួន៩រូប នៅគោល ដៅស្តុប ព្រះសក្យមុនីចេតិយ ដើម្បីសួរនាំបំភ្លឺ ករណីពិន័យជនជាតិឥណ្ឌូនេស៊ី

ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម ករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី ០១គ្រឿង ហើយសួរនាំរកឯកសាររថយន្តនៅពេលនោះ ជនជាតិឥណ្ឌូនេស៊ី បានបង្ហាញ ប័ណ្ណបើកបរអាស៊ាន រួចហើយ តែ ប៉ូលីស នៅតែទាមទាររក ឯកសារ ផ្សេងៗ រហូត ប៉ូលីស ទាមទារលុយចំនួន ៣០០ ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ មិនតែប៉ុណ្ណោះមានប៉ូលីសមកទាម ទារបន្ថែម ៤០០០រៀល កាលពីកន្លងទៅថ្មីៗ នេះ។ ចំពោះករណីនេះ អនុវត្តតាមបទបញ្ជារបស់ លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅ លោកស្នងការរងផែនការងារធនធានមនុស្ស ឲ្យការិយាល័យបុគ្គលិក នៅព្រឹកថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២៥ កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន៩រូប នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីសួរនាំបំភ្លឺ និងកំពុងធ្វើការស្រាវជ្រាវតាមជំនាញរបស់នគរបាល ប្រមូលព័ត៌មានឲ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយយកមកវិភាគវាយតម្លៃ ហើយធ្វើរបាយការណ៍ រាយការណ៍ជូន លោកស្នងការ ដើម្បីពិនិត្យនិងសម្រេច។ សូមបញ្ជាក់ថា កន្លងមក លោក ជួន ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីចុះអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ពេលចុះអនុវត្តបំពេញភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ Read more

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកតា ស៊ុច

នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបលោកតា ស៊ុច ដែលជាព្រះសង្ឃគង់នៅប្រទេសថៃ ហើយត្រូវបានពលរដ្ឋថៃ ផ្ទុះការខឹងគ្រោធមិនឱ្យលោកតានិមន្តចូលប្រទេសថៃវិញ។ លោកតា ស៊ុច ជាព្រះសង្ឃមួយអង្គគង់នៅទឹកដីថៃ ដែលជាអតីតទឹកដីរបស់ខ្មែរ។ លោកតា ស៊ុច និងជនជាតិថៃ ដែលខ្មែរហៅថា «ជាខ្មែរលើ» រស់នៅជាប់ខេត្តរបស់ខ្មែរនាពេលបច្ចុប្បន្ននាពេលបច្ចុប្បន្ន អាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់។ ក្នុងពេលកម្ពុជា និងថៃ កើតវិវាទព្រំដែនជាមួយគ្នា លោកតា ស៊ុច បានចេញមានសង្ឃដីកាបញ្ជាក់ពីប្រភពកំណើតរបស់ខ្មែរ ក៏ដូចជាពលរដ្ឋថៃរស់នៅតាមខេត្តសុរិន្ទ បុរីរ៉ាំ ស៊ីសាកេតជាដើមនោះ ថាមានដើមកំណើតជាខ្មែរ។ ការមានសង្ឃដីកាពីប្រវត្តិពិតទាំងនេះ បានធ្វើឱ្យពលរដ្ឋថៃរស់នៅតាមខេត្តអតីតដែនដីរបស់កម្ពុជានោះ កើតការខឹងគ្រោធ ហើយរើសអើងមិនឱ្យលោកតានិមន្តចូលប្រទេសវិញនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសទទួលសំណូមពររបស់លោកតា ដោយអនុញ្ញាតឱ្យលោកតាគង់នៅក្នុងប្រទេសកម្ពុជា។ លោកតា ស៊ុច បាននិមន្ត្តពីប្រទេសកាណាដា ត្រឡប់មកដល់កម្ពុជា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ។ លោកតាបានបង្ហាញទឹកព្រះទ័យរីករាយ ទទួលបានការសណ្តោសពីសម្តេចមហាបវរធិបតី និងសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកតាគង់នៅកម្ពុជា ដូចជាពលរដ្ឋខ្មែរដទៃ៕

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ផ្លែទុរេនតាមអនឡាញ!

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីឆបោកប្រាក់ផ្សព្វផ្សាយទិញ-លក់ផ្លែទុរេន តាមបណ្ដាញទំនាក់ទំនងសង្គម។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០២រូប ឈ្មោះ ឈ.ឆ ភេទប្រុស និង ឈ្មោះ ហ.គ.ន ភេទស្រី។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ករណីនេះជាប់ពាក់ព័ន្ធជាមួយជនសង្ស័យ០៣រូប។ ជនសង្ស័យ០២នាក់ខាងលើ ជាម្ចាស់គណនីធនាគារ ដែលជាមធ្យោបាយទទួលប្រាក់ពីបទល្មើស និងជនសង្ស័យម្នាក់ទៀតឈ្មោះ ឈ.ប ភេទប្រុស ជាអ្នកគ្រប់គ្រង ប្រើប្រាស់គណនីធនាគារទាំងនេះធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះជាច្រើននាក់យ៉ាងសកម្ម ហើយពេលនេះកំពុងរត់គេចពីការចាប់ខ្លួនរបស់សមត្ថកិច្ច។ បច្ចុប្បន្នជនសង្ស័យ០២រូបខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន ជាពិសេសអ្នកនិយមទិញទំនិញអនឡាញ តាមបណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាប្រុងប្រយ័ត្ន និងត្រួតពិនិត្យ វិភាគ ឲ្យច្បាស់លាស់ទៅលើគណនី ឬទំព័រហ្វេសប៊ុកនានា ដែលផ្សព្វផ្សាយពីការលក់ទំនិញតាមអនឡាញ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោក និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីផ្សព្វផ្សាយឆបោកប្រាក់ក្រោមរូបភាពរៃអង្គាសប្រាក់ ក្នុងនាមកងកម្លាំងជួរមុខនៅព្រំដែន និងបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិតពីជម្លោះព្រំដែនកម្ពុជា-ថៃ បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ទ.ស.ប ភេទប្រុស។ តាមការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះពិតបានប្រើប្រាស់គណនី និងទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីធ្វើការឆបោកប្រាក់ ដោយប្រកាសស្វែងរកជំនួយសប្បុរសធម៌ ក្រោមរូបភាពជាកងកម្លាំងនៅតំបន់ជួរមុខ ព្រមទាំងផ្សព្វផ្សាយនូវវីដេអូក្លែងក្លាយអំពីការផ្ទុះអាវុធ ដែលនាំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភាន់ច្រឡំ ថាមានសង្គ្រាមកើតឡើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។នាយកដ្ឋានសូមក្រើនរំលឹកដល់សាធារណជន រាល់ការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូ អ្វីមួយ សូមបញ្ជាក់ឱ្យច្បាស់ពីប្រភព និងកន្លែងកើតហេតុ ជៀសវាងធ្វើឱ្យមានការភាន់ច្រឡំ ពីសាធារណជន។ បន្ថែមពីនោះក៏សូមពិនិត្យ និងពិចារណាឱ្យបានច្បាស់នូវគោលបំណងក្នុងការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ ដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើល ក្នុងន័យទាញយកការចាប់អារម្មណ៍ ឬប្រជាប្រិយភាព ឬកេងចំនេញផលប្រយោជន៍មកបុគ្គល ដែលរាល់ការបង្ហោះផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ធ្វើឱ្យមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺជាអំពីខុសច្បាប់ Read more

ប្រមុខក្រសួងមហាផ្ទៃ ណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាល បំផុសពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ករណីល្បែងស៊ីសងខុសច្បាប់ទៅអាជ្ញាធរ!

ករណីល្បែងស៊ីសងខុសច្បាប់ទាំងបែបប្រពៃណី រួមមាន៖ បៀរ អាប៉ោង ជល់មាន់ កន្ទុយលេខ និងល្បែងសុីសងបែបទំនើបផ្សេងទៀត តាមមធ្យោបាយអនឡាញ ដូចជាឆ្នោតឡូតូ ភ្នាល់បាល់ និងល្បែងហ្គេមតាមទូរសព្ទ ដែលអាចមានក្រុមយុវជនផ្ដុំគ្នាលេងជាដើម នៅតែជាប្រធានបទដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ពីភាពចាំបាច់នៃការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋ បន្ថែមលើការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរ និងកងកម្លាំងតាមមូលដ្ឋាន។ ថ្លែងក្នុងពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំចំៗទៅកាន់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំនានាចំណុះស្រុកបាភ្នំ រាល់ពេលចុះជួបសំណេះសំណាល ឬកម្មវិធីវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ត្រូវតែខិតខំជំរុញលើកទឹកចិត្តប្រជាពលរដ្ឋចូលរួមរាយការណ៍ករណីប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានកាន់តែទទួលបានព័ត៌មាន និងឈានទៅបង្ក្រាបឱ្យបានលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាព។ បើតាមប្រមុខក្រសួងមហាផ្ទៃ ប្រជាពលរដ្ឋក៏មានសិទ្ធិគ្រប់គ្រាន់ដើម្បីរាយការណ៍ដោយផ្ទាល់ ឬតាមមធ្យោបាយទំនាក់ទំនងផ្សេងៗទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចដើម្បីចុះអន្តរាគមន៍ និងក៏អាចផ្សព្វផ្សាយ ឬផ្ញើព័ត៌មាននោះ ទៅកាន់ថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាល ក្រុមប្រឹក្សាស្រុក អធិការរដ្ឋាននគរបាលក្រុង ស្រុក ឬផ្ញើទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ថ្នាក់ដឹកនាំពាក់ព័ន្ធ រួមទាំងហ្វេសប៊ុក ផ្ទាល់របស់ឯកឧត្តម ស្នងការ និងរដ្ឋបាលខេត្ត រួមទាំងអគ្គស្នងការរដ្ឋាននគរបាលជាតិជាដើម ប្រសិនបើមានករណីឆកល្វែង ឬការមិនយកចិត្តទុកដាក់គ្រប់គ្រាន់ណាមួយពីអាជ្ញាធរមូលដ្ឋាន។ គួររំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាប បូករួមទាំងល្បែងអនឡាញ Read more

សម្តេចតេជោ ហ៊ុន សែន៖ «ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា»

នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសតាមបណ្តាញសង្គមផ្លូវការរបស់សម្តេច ដោយបញ្ជាក់ជាមួយចំណងជើងថា «ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា» ហើយដូច្នេះហើយសូមប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទប់ទល់ប្រឆាំងវៃបំបាក់ឧបាយកល ដ៏សែនខ្មៅកខ្វក់របស់ថៃ ដែលចិញ្ចឹមចិត្ត និងមហិច្ចតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បង្ហាញខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា ! អ្នកនយោបាយជ្រុលនិយមថៃ សុិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។ នេះជាសំដីរបស់ ស៊ិនធិ លឹមថងគុល ដែលនិយាយភាសាថៃ៖ «អាហ៊ុនសែនមហាតេជោ អ្នកឯងសំណាងល្អដែលអញ ស៊ិនធិ លឹមថងគុល ដែលអញអត់មានអំណាច ប្រសិនបើអញមានអំណាចវិញ ថ្ងៃនេះ បាត់ដំបង សៀមរាប សិរីសោភណ្ឌ អញនឹងដណ្តើមយកមក ហើយស្អែកអញនឹងទៅយកព្រះវិហារ និងបន្តទៅយកកោះគុជទៀត ហើយអញសួរហ្អែងថា ប្រសិនបើនៅមិនពេញចិត្តទៀត អញនឹងទៅយកភ្នំពេញ»។ សម្តីបែបនេះរបស់អ្នកនយោបាយជ្រុលនិយមថៃ Read more

សម្តេចធិបតី ឆ្លើយតបលិខិតភាគីថៃខេត្តស្រះកែវ ពីបញ្ហាបើកច្រក! សម្តេចនៅតែអះអាងថា បើថៃបើកច្រកដូច ដើមវិញ ទើបច្រកទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ នឹងត្រឡប់ទៅដំណើរការជាប្រក្រតីដូចមុន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖ «ព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ នេះ អជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឱ្យរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ខ្ញុំសូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូច្នេះថា ÷ ១. កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន។ ហេតុដូច្នេះហើយ បានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភា ឆ្មាំ២០២៥ ព្រោះយើងមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងខ្មែរតាមព្រំដែនទេ។ ២. កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមធ្វើការបិទ-បើកច្រកព្រំដែនជាឯកតោភាគីនោះទេ។ កងទ័ពថៃបានចាប់ផ្តើមធ្វើការបិទច្រកព្រំដែន កែសម្រួលម៉ោងបិទ-បើក និងកំណត់លក្ខណ្ឌកម្រិតការធ្វើដំណើរចេញ-ចូលរបស់ប្រជាពលរដ្ឋជាឯកតោភាគី ចាប់តាំងពីថ្ងៃទី ៧ មិថុនា ២០២៥។ មិនតែប៉ុណ្ណោះ កងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទ-បើកជាឯកតោភាគាគី នៅតាមបណ្តាច្រកព្រំដែនមួយចំនួនរហូតដល់ថ្ងៃ ២៤ មិថុនា ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលថៃបានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ។ ៣. ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ ពិតប្រាកដនិងយូរអង្វែង។ ៤. ខ្ញុំបានបញ្ជាក់ជាច្រើនដងរួចមកហើយថា ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាភាគីថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីពីថ្ងៃទី ៧ មិថុនាកន្លងទៅនេះ បើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច។ កម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាយ៉ាងយូរ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសគាំទ្រសម្ដេចតេជោ ហ៊ុន សែន ដែលផ្ដួចផ្ដើមស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដកហូតសញ្ជាតិខ្មែរ ចំពោះជនណាដែលឃុតឃិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិ

នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះ តាមរយៈផេកហ្វេសប៊ុក និងឆានែលតេឡេក្រាមផ្លូវការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលផ្តួចផ្តើមស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញា ដកហូតសញ្ជាតិខ្មែរ ចំពោះជនណាដែលឃុតឃិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិ។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ក្នុងនាមប្រជាពលរដ្ឋកម្ពុជាមួយរូប និងក្នុងនាមជាសមាជិករាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្ដែងនូវកតញ្ញូតាធម៌ គោរពស្ញប់ស្ញែង និងសូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសផ្ដួចផ្ដើមគំនិតស្នើរាជរដ្ឋាភិបាល សិក្សាទិដ្ឋភាពច្បាប់ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរ ពីរាល់ជនទាំងឡាយណា ដែលឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ។ ការផ្ដួចផ្ដើមគំនិតនេះ គឺជាទឡ្ហីករណ៍ថ្មីមួយទៀត ដែលបញ្ជាក់ឱ្យកូនខ្មែរ ក្នុងពេលបច្ចុប្បន្ន និងតទៅជំនាន់ក្រោយៗ បានឃើញ ចងចាំ និងយល់ដឹងយ៉ាងប្រត្យក្សថា សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំខ្មែរដ៏កម្រមួយរូប ក្នុងប្រវត្តិសាស្រ្តជាតិជាង ៥០០ឆ្នាំចុងក្រោយមកនេះ ដែលគ្រប់កាលៈទេសៈ Read more

ស្រ្តីខ្មែរ២នាក់ ដែលទាហានថៃ ឃាត់ខ្លួន ត្រូវបានដោះលែងវិញហើយ ក្រោមការសម្របសម្រួលរបស់អភិបាលខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ

ស្រ្តីខ្មែរ២នាក់ដែលទាហានថៃឃាត់ខ្លួន កាលពី២ថ្ងៃមុននោះ នៅពេលនេះត្រូវបានដោះលែងវិញហើយនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ រួមជាមួយមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ៖ ដោយមានការណែនាំជាប់ជាប្រចាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, អាជ្ញាធរពាក់ព័ន្ធ សហការជាមួយអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានខ្នះខ្នែងយ៉ាងខ្លាំង ដើម្បីធ្វើការដោះស្រាយជាមួយភាគីថៃ រហូតពួកគេបានដោះលែងស្រ្តីទាំង២នាក់ ត្រឡប់មកវិញនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ ស្ត្រីពិការភាពឈ្មោះ អោម វណ្ណារី អាយុ៤៥ឆ្នាំ និងលោកស្រី ផូ ឌីណា អាយុ៥០ឆ្នាំ ដែលអ្នកទាំង២នាក់ មានស្រុកកំណើតនៅបាត់ដំបង។ សូមបញ្ជាក់ថា ស្រ្តីខ្មែរទាំង២នាក់ ត្រូវទាហានថៃឃាត់ខ្លួន ពេលតវ៉ា​នៅច្រកព្រំដែនអន្ដរជាតិខ្លងលឹក ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះតែទាហានថៃ មិនព្រមបើកច្រកឲ្យចេញមកប្រទេសកម្ពុជាវិញ កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។ យោងតាមសារព័ត៌មានថៃមួយចំនួន បានចុះផ្សាយថា ស្រ្ដីខ្មែរ២នាក់ ដែលធ្វើការនៅប្រទេសថៃ ត្រូវបានទាហានថៃឃាត់ខ្លួន នៅពេលដែលពួកគាត់តវ៉ា នៅច្រកទ្វារអន្ដរជាតិខ្លងលឹក ទល់មុខនឹងច្រកទ្វាអន្ដរជាតិប៉ោយប៉ែត ដើម្បីត្រៀមធ្វើដំណើរឆ្លងមកប្រទេសកម្ពុជាវិញ ប៉ុន្ដែត្រូវបានទាហានថៃ មិនបើកច្រកឲ្យតាំងពីព្រឹករហូតដល់៧ជាងយប់៕

ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ ៖ អភិបាលខេត្តស្រះកែវ និយាយបែបញុះញុង់ ចង់អោយមានគំនុំជាតិសាសន៍ តជំនាន់ មិនសម្យធ្វើជាថ្នាក់ដឹកនាំ និងមិនសម្យធ្វើជាអភិបាលខេត្តទេ!

ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្តាំទៅ អភិបាលខេត្តស្រះកែវ បានស្នើរដ្ឋាភិបាល លុបចោលទំនាក់ទំនង៧៥ឆ្នាំ សម្ព័ន្ធភាពរវាង កម្ពុជា-ថៃ និងបញ្ឈប់គំរោងនានាជួយកម្ពុជា ជាអភិបាលនិយាយបែបញុះញុង ចង់អោយមានគំនុំជាតិសាសន៍ តជំនាន់ ។ ការស្នើរបស់អភិបាលស្រះកែវរូបនេះ បានធ្វើឡើងនៅចំពោះមុខនាយករដ្ឋមន្រ្តីថៃ ពេលចុះទៅដល់ព្រំដែនច្រកទ្វារខ្លងលឹក ជាប់ច្រកទ្វារប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឯកឧត្តមតំណាងរាស្ត្រមានប្រសាសន៍ថា ៖ សំដី និងការដឹកនាំរបស់អភិបាលខេត្តស្រះកែវរូបនេះ មិនសម្យធ្វើជាថ្នាក់ដឹកនាំ មិនសម្យធ្វើជាអភិបាលខេត្ត ទេ ។ ឯកឧត្តមថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៥ គ្រាដែលឯកឧត្តតំណាងរាស្ត្រចុះពិនិត្យស្ថានភាពជាក់ស្តែងនៅ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ សូមបញ្ជាក់ផងដែរ មេដឹកនាំកំពូលរបស់កម្ពុជា បានបញ្ជាក់រួចហើយថា កម្ពុជាអាចកំដរជាមួយថៃ បានគ្រប់យុទ្ធសាស្រ្តទាំងការទូត នយោបាយ ច្បាប់អន្តរជាតិ និងការប្រើកម្លាំងយោធា៕