លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា កងរាជអាវុធហត្ថ បានយល់ព្រមទទួលយកការធ្វើកិច្ចសន្យារបស់ លោក ផែង វណ្ណៈ ចំពោះមុខ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ជាមួយគ្នានេះ កងរាជអាវុធហត្ថ បន្តគាំទ្រការចូលរួមកិច្ចសហការ ដើម្បីបម្រើប្រជាជន ការពារឯករាជ្យ បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់ កសាងកម្ពុជា ជាប្រទេសនីតិរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេស សំដៅលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងស្មារតីនិងសម្ភារ។
១- បញ្ឈប់ការប្រព្រឹត្តអំពើដែលបានកើតឡើងបន្តទៀត។
២- លុបចោលអត្ថបទ និងរូបភាពទាំងអស់ ដែលបានបង្ហោះពាក់ព័ន្ធនឹងអំពើករណីខាងលើនេះ។
៣- ថ្កោលទោសចំពោះជនទាំងឡាយណា ដែលឆ្លៀតយកព័ត៌មានខាងលើ ទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន បក្សពួក ក្នុងបំណងបង្កចលាចលសង្គម បំផ្លាញសន្តិភាព និងសុខដុមនីយកម្មក្នុងសង្គម។
៤- រួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានពិត ដើម្បីរួមចំណែកកែលម្អចំណុចអវិជ្ជមានក្នុងសង្គម៕



