ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ នៅថ្ងៃទី ២៧ ខែវិច្ឆិកា បានផ្សព្វផ្សាយរូបភាពរបស់ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៅលើទំព័រ facebook ផ្លូវការផ្ទាល់ខ្លួន និងបានបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ស្រី ឌឹក នៅមានសុខភាពល្អណាស់ អាចកំដរតទៀតបាន។
ឧត្តមសេនីយ៍ឯក ព្រំ ផេង ក៏បានអំពាវនាវទៅកាន់ជនរួមជាតិ ឈប់លាបពណ៌ ឈប់បំបែកបំបាក់ ឈប់បំភ្លៃការពិតទៅ ពេលវេលានេះខ្មែរត្រូវការសាមគ្គីគ្នា ឯកភាពគ្នា រួមគ្នាការពារទឹកដី។
ក្នុងការប្រយុទ្ធគ្នាតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងក្រោយការប្រយុទ្ធបានបញ្ចប់ទៅ ប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សព្វផ្សាយព័ត៌មានមិនពិតថា ឧត្តមសេនីយ៍ឯក ស្រី ឌឹក បាត់បង់ជីវិតអំឡុងពេលការប្រយុទ្ធ បើទោះបីជាកម្ពុជាបញ្ជាក់ថា មេទ័ព ស្រី ឌឹក នៅជាប់ជាមួយកងទ័ពដ៏អង់អាចរបស់កម្ពុជា។ អ្នកវិភាគនៅកម្ពុជាវាយតម្លៃថាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បណ្ដាញផ្សព្វផ្សាយថៃ គឺជាចេតនាចង់ដឹងអំពីវត្តមានមេទ័ព ស្រី ឌឹក និងបំបាក់ទឹកចិត្តកងទ័ពកម្ពុជា។



