ស្រ្តីខ្មែរ២នាក់ ដែលទាហានថៃ ឃាត់ខ្លួន ត្រូវបានដោះលែងវិញហើយ ក្រោមការសម្របសម្រួលរបស់អភិបាលខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ

ស្រ្តីខ្មែរ២នាក់ដែលទាហានថៃឃាត់ខ្លួន កាលពី២ថ្ងៃមុននោះ នៅពេលនេះត្រូវបានដោះលែងវិញហើយនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ រួមជាមួយមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ៖ ដោយមានការណែនាំជាប់ជាប្រចាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, អាជ្ញាធរពាក់ព័ន្ធ អត្ថបទពេញ

ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ ៖ អភិបាលខេត្តស្រះកែវ និយាយបែបញុះញុង់ ចង់អោយមានគំនុំជាតិសាសន៍ តជំនាន់ មិនសម្យធ្វើជាថ្នាក់ដឹកនាំ និងមិនសម្យធ្វើជាអភិបាលខេត្តទេ!

ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្តាំទៅ អភិបាលខេត្តស្រះកែវ បានស្នើរដ្ឋាភិបាល លុបចោលទំនាក់ទំនង៧៥ឆ្នាំ សម្ព័ន្ធភាពរវាង កម្ពុជា-ថៃ និងបញ្ឈប់គំរោងនានាជួយកម្ពុជា ជាអភិបាលនិយាយបែបញុះញុង ចង់អោយមានគំនុំជាតិសាសន៍ តជំនាន់ ។ ការស្នើរបស់អភិបាលស្រះកែវរូបនេះ បានធ្វើឡើងនៅចំពោះមុខនាយករដ្ឋមន្រ្តីថៃ ពេលចុះទៅដល់ព្រំដែនច្រកទ្វារខ្លងលឹក ជាប់ច្រកទ្វារប៉ោយប៉ែត អត្ថបទពេញ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្តែងការព្រួយបារម្ភចំពោះការបិទព្រំដែនជាឯកតោភាគីរបស់ភាគីថៃ ដែលនាំឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

តាមរយៈបណ្តាញសារព័ត៌មាននានាក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងភ្ញៀវទេសចរដែលឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ គណៈកម្មាធិការការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សូមសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃនាពេលថ្មីៗនេះ។ តាមរយៈសេចក្តីថ្លែងការណ៍ គណៈកម្មាធិការការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ការបិទព្រំដែនភ្លាមៗ និងមិនបានជូនដំណឹងជាមុននេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានរួមមាន៖ ទី១៖ សេរីភាពក្នុងការធ្វើដំណើរការបិទព្រំដែនដោយឯកភាគីរបស់ថៃ បានបង្កឱ្យមនុស្សជាច្រើនរួមមានកម្មករ ពាណិជ្ជករ អ្នកធ្វើដំណើរឆ្លងកាត់ និងគ្រួសារជាច្រើន ត្រូវបានជាប់គាំង និងមិនអាចធ្វើដំណើរឆ្លងព្រំដែនបាន។ អត្ថបទពេញ

យ៉ាងហោចណាស់មានពលរដ្ឋខ្មែរចំនួន២នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធការតវ៉ានឹងទាហានថៃ មិនព្រមបើកច្រកទ្វារ ខ្លងលឹក-ប៉ោយប៉ែត ដែលកកស្ទះមាត់ច្រកឲ្យចូលមកកម្ពុជាវិញ

ពលរដ្ឋខ្មែរ២នាក់ ត្រូវទាហានថៃឃាត់ខ្លួន ពេលតវ៉ា​នៅច្រកព្រំដែនអន្ដរជាតិខ្លងលឹក ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះតែទាហានថៃ មិនព្រមបើកច្រកឲ្យចេញមកប្រទេសកម្ពុជាវិញ។ យោងតាមសារព័ត៌មានថៃមួយចំនួន បានចុះផ្សាយថា ស្រ្ដីខ្មែរ២នាក់ ដែលធ្វើការនៅប្រទេសថៃ ត្រូវបានទាហានថៃឃាត់ខ្លួន នៅពេលដែលពួកគាត់តវ៉ា នៅច្រកទ្វារអន្ដរជាតិខ្លងលឹក ទល់មុខនឹងច្រកទ្វាអន្ដរជាតិប៉ោយប៉ែត ដើម្បីត្រៀមធ្វើដំណើរឆ្លងមកប្រទេសកម្ពុជាវិញ ប៉ុន្ដែត្រូវបានទាហានថៃ មិនបើកច្រកឲ្យ តាំងពីព្រឹក រហូតដល់៧ជាងយប់។ យើងសង្ឃឹមថា អត្ថបទពេញ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ចោទសួរទៅភាគីថៃ ថា ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន?

យោងតាមផេក និងឆានែលតេលេក្រាមផ្លូវការ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលចេញផ្សាយនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះ បានចោទសួរទៅភាគីថៃ ថា “ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេ ល្ងង់ជាងខ្លួន” ដែលមានខ្លឹមសារយ៉ាងដូច្នេះថា ៖ រាប់ចាប់ពីវិនាទីដ៏អាក្រក់ជូរជាតិបំផុត ដែលទាហានថៃ អត្ថបទពេញ

«ដល់ដីខ្ញុំវិញហើយ!» សម្រែកពលរដ្ឋខ្មែររាប់ពាន់នាក់ វិលត្រឡប់ចូលកម្ពុជាវិញ បន្ទាប់ពីមានការបិទច្រកទ្វារដោយឯកតោភាគីពីសំណាក់ភាគីថៃ

ពលរដ្ឋខ្មែររាប់ពាន់នាក់ ដែលជាអាជីវករ និងពលករធ្វើការនៅប្រទេសថៃ កាលពីល្ងាចថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៥ បានសម្រុកវិលត្រឡប់ចូលមកកាន់ទឹកដីកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបន្ទាប់ពីមានការបិទច្រកទ្វារដោយឯកតោភាគីពីសំណាក់ភាគីថៃ ដែលបណ្ដាលឱ្យពលរដ្ឋជាច្រើន រួមទាំងអាជីវករខ្មែរនៅផ្សាររុងក្លឿ ជួបការលំបាក។ ការចាកចេញនេះ កើតឡើងដោយសារភាពតានតឹងរវាងកម្ពុជា-ថៃ ជុំវិញបញ្ហាជម្លោះព្រំដែន ដែលបានបង្កឡើងដោយទាហានថៃដែលបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសជិតខាងមួយនេះ។ ដើម្បីធានាបាននូវដំណើរការវិលត្រឡប់ប្រកបដោយរលូន និងសុវត្ថិភាព អត្ថបទពេញ

ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសបន្តគាំទ្រកងទ័ពកម្ពុជាដើម្បីការពារបូរណភាពដែនដី ការពារប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាផងដែរក្នុងករណីដែលមានការឈ្លានពាន

ឯកឧត្តម ហ៊ុន ម៉ានីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបញ្ជាក់ថាយើងខ្ញុំបន្តគាំទ្រការត្រៀមខ្លួនជានិច្ចរបស់កងទ័ពកម្ពុជាដើម្បីការពារបូរណភាពដែនដី ការពារប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាផងដែរក្នុងករណីដែលមានការឈ្លានពាន។ យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តម ហ៊ុន ម៉ានីនៅថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៥បានលើកឡើងថា៖នៅពេលនេះ ម៉ោងនេះ ខ្ញុំជឿជាក់ថា បងប្អូនជនរួមជាតិទាំងអស់ កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសភាពការណ៍ និងការគំរាមកំហែងឥតឈប់ឈរមកលើកម្ពុជាជាទីស្រឡាញ់នៃយើងទាំងអស់គ្នា ដែលចាប់ផ្តើមពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៃការលួចចូលវាយឆ្មក់បាញ់ប្រហារ អត្ថបទពេញ

មេគយកម្ពុជា ណែនាំឱ្យមន្ត្រីគយ ដែលឈរជើងតាមមាត់ច្រកព្រំដែនកម្ពុជា-ថៃអនុវត្តឱ្យបានម៉ឹងម៉ាត់នូវវិធានការហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយ និងរដ្ឋាករមួយចំនួន ចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែមិថុនា ឆ្នាំ២០២៥ បានចុះទៅតាមបណ្ដាមាត់ច្រកព្រំដែនកម្ពុជា-ថៃ ចាប់ពីភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន និងខេត្តកោះកុង ដើម្បីត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាពការងាររបស់អង្គភាពគយ អត្ថបទពេញ

ថៃបំពានកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដោយនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជា

កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹក ដោយមានសកម្មភាពទាហានថៃចំនួន០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។ សកម្មភាពនេះគឺជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលកំណត់ពេលវេលាជាក់លាក់អំពីការបើកឱ្យចូលប្រាសាទចាប់ពីម៉ោង៩:០០ព្រឹក និងបិទនៅម៉ោង៣:០០រសៀល។កិច្ចព្រមព្រៀងដដែលនេះក៏បានកំណត់ថា ប្រសិនបើមានករណីសុំពន្យារពេល ឬការរៀបចំពិសេសណាមួយ ភាគីទាំងពីរត្រូវតែជូនដំណឹង និងឯកភាពគ្នាជាមុន ដើម្បីធានាបាននូវការសម្របសម្រួលដោយរលូន និងទប់ស្កាត់ការយល់ច្រឡំណាមួយកើតឡើង។ អត្ថបទពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យបិទច្រកព្រំដែនពីរជាប់ថៃ ខណៈកងទ័ពថៃបន្តប្រើវិធានការជាឯកតោភាគី

កាលពីយប់ថ្ងៃទី ២១ មិថុនា ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យបិទច្រកព្រំដែនពីរកន្លែងនៅខេត្តឧត្តរមានជ័យ ជាឆ្លើយតបទៅនឹងវិធានការជាឯកតោភាគីរបស់កងទ័ពថៃ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ៧ មិថុនា ។ សម្តេចបានថ្លែងថា ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ឱ្យដឹងថា កងទ័ពថៃភូមិភាគទី២ បានចេញលិខិតជូនដំណឹងអំពីការបិទច្រកសាយតាគូ-ជប់គគីរ អត្ថបទពេញ