ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិបន្ទាន់ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅដ្ឋាន មានទីតាំងប្រចាំនៅហ្សឺណែវ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។
នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ដោយមានការសម្របសម្រួលពីគណៈបញ្ជាការឯកភាពខេត្តដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី បានចុះអង្កេតមើលដោយផ្ទាល់ចំនួច២ទីតាំង ដែលយោធាថៃ យកបន្លាលួសព័ទ្ធយកដី និងផ្ទះរបស់ពលរដ្ឋ ព្រំដែនកម្ពុជា-ថៃ នៅចំនុចភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតនៅក្នុឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។
បើតាម ឯកឧត្តម ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សិទ្ធិមនុស្សកម្ពុជានឹងដាក់ញ្ញត្តិបន្ទាន់ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកប្រចាំការនៅហ្សឺណែវ ក្នុងគោលបំណងចំនួន៤ចំណុចសំខាន់ៗគឺ៖
១-ជំរុញឱ្យភាគីថៃរើបន្លាលួស និងកង់ឡាន ដែលបានដាក់ពង្រាយខុសច្បាប់លើទឹកដីកម្ពុជាចេញវិញ
២-ធានាការប្រគល់ទ្រព្យសម្បត្តិ និងស្រែចម្ការររបស់ពលរដ្ឋខ្មែរទាំងអស់ ដែលត្រូវបានភាគីថៃរំលោភយក
៣-ជំរុញឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងព្រមព្រៀង ១៣ចំណុច នៃកិច្ចប្រជុំ GBC
៤-បង្កើតក្រុមការងារចំពោះកិច្ច ក្នុងការស៊ើបអង្កេត និងស្វែងរកអ្នកទទួលខុសត្រូវ និងអ្នកពាក់ព័ន្ធចំពោះអំពើរំលោភបំពាននេះ
ក្រៅពីនេះជំរុញឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជាទាំង១៨ ជាបន្ទាន់ និងឥតលក្ខខណ្ឌ៕








កុមារៗដែលរស់នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជៅ ដែលភាគីយោធាសៀម បានរាយបន្លាលួសព័ទ្ធយកដី និងផ្ទះបិទផ្លូវ ទាមទាររកសន្តិភាព ឱ្យពិភពលោកបានដឹង និងចង់វិលត្រឡប់ទៅសិក្សារៀនសូត្រវិញ !