ពលរដ្ឋ និងពលករខ្មែរទើបត្រឡប់ពីថៃជាង ១៩ម៉ឺននាក់ទទួលបានឱកាសការងារធ្វើ
គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ១៩ម៉ឺននាក់ទទួលបានឱកាសការងារតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិស័យឯកជន បន្ទាប់ពីក្រសួង និងភាគីពាក់ព័ន្ធបានផ្សព្វផ្សាយ និងនាំយកឱកាសការងារទៅដល់មូលដ្ឋាន។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន ១៩ម៉ឺននាក់ទទួលបានឱកាសការងារតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិស័យឯកជន។ ឯកឧត្តមបានបន្តថា ចាប់តាំងពីពេលមានបញ្ហាទំនាស់នៅតាមព្រំដែនកម្ពុជា និងថៃនាពេលកន្លងមកនេះ បានធ្វើឱ្យបងប្អូនពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃ មានការភ័យខ្លាចពីសុខសុវត្ថិភាព ហើយពួកគាត់បានសម្រុកចាកចេញពីប្រទេសថៃជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។ ទន្ទឹមគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយគ្រប់ច្រកល្ហក ដើម្បីដោះស្រាយបញ្ហាជីវភាព និងផ្ដល់ឱកាសការងារថ្មីជូនពួកគាត់ដល់ភូមិស្រុក។ អ្នកនាំពាក្យរូបនេះបានបន្តថា រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋក្នុងស្រុក និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ គឺធ្វើយ៉ាងណានាំឱកាសការងារជូនពួកគាត់ភ្លាមៗ ដើម្បីគាំពារជីវភាពឱ្យបានទាន់ពេលវេលា។ ក្រសួងការងារ បានណែនាំដល់មន្រ្តីជំនាញក្រោមឱវាទដែលមានទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) និងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះប្រមូលទិន្នន័យតម្រូវការកម្លាំងពលកម្ម និងតម្រូវការការងារពីគ្រប់ក្រុមហ៊ុន និងគ្រឹះស្ថានទាំងតូចទាំងធំនៅទូទាំងប្រទេស ដើម្បីយកមកផ្សព្វផ្សាយ និងនាំឱកាសការងារទៅដល់មូលដ្ឋាន ក៏ដូចជាដាក់ប្រចាំការនៅតាមច្រកព្រំដែនកម្ពុជា-ថៃផងដែរ។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ។ បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់ទីផ្សារការងារនៅកម្ពុជានៅឆ្នាំ២០២៥ កំពុងមានភាពល្អប្រសើ និងមានតម្រូវការខ្ពស់ដូចជា Read more