កងកម្លាំងចម្រុះថៃ នៅតែបន្តសកម្មភាពឈូសឆាយឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងចម្រុះថៃ កងកម្លាំងចម្រុះថៃ បានបន្តសកម្មភាពឈូសឆាយឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយពីពួកគេចូលមកព័ទ្ធបន្លាលួស កាលពីថ្ងៃទី១៣ ខែសីហា ដែលនេះគឺជាការរំលោភលើបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានារវាងភាគីទាំងពីរ។ សកម្មភាពនៃការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យកម្ពុជានៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ តាមរយៈការរាយបន្លាលួស និងការរឹបអូសយកផ្ទះសម្បែងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ គឺជាការរំលោភ បំពានធ្ងន់ធ្ងរលើសិទ្ធិមនុស្សជាពិសេសរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃកិច្ចប្រជុំ (GBC) ក៏ដូចជា លទ្ធផលនៃកិច្ចប្រជុំ (RBC) រវាងយោធភូមិភាគកម្ពុជានិងថៃនាពេលកន្លងមក។ គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ពួកយោធាថៃ ក៏បានចាក់សំឡេងរំខានម្តងទៀត ដូចជា សំឡេងខ្មោចលង សំឡេងឆ្កែលូ សំឡេងយន្តហោះទម្លាក់គ្រាប់បែកក្នុងគោលបំណងបង្កការរំខានដល់ ប្រជាពលរដ្ឋខ្មែរយើងនិងធ្វើឱ្យប៉ះពាល់ដល់សុខភាព ប៉ះពាល់ដល់ការទទួលទានដំណេក ធ្វើឱ្យថប់អារម្មណ៍និងបង្កឱ្យមានការមិនសុខស្រួលផ្លូវកាយដល់ប្រជាជនរស់នៅក្នុងតំបន់នោះ រួមទាំងស្រ្តី កុមារ ចាស់ជរា ជនមានពិការភាពនិងអ្នកជំងឺ ដែលសកម្មភាពរបស់យោធាថៃនេះ ក៏ត្រូវបានទទួលការរិះគន់ពីសមាជិកព្រឹទ្ធសភាថៃផងដែរ។ សូមរំលឹកផងដែរថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានផ្ញើលិខិតតវ៉ា ផ្លូវការទូតទៅកាន់ភាគីថៃចំពោះផែនការអនុវត្តប្រតិបត្តិការបោសសំអាតគ្រាប់មីនជាឯកតោភាគីនៅភូមិ ជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងដែនដីកម្ពុជា នៅថ្ងៃទី១០ ខែតុលា Read more