ប្រធានាធិបតីអាមេរិក អញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក​នៃក្រុមប្រឹក្សាសន្តិភាព​ និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព The Board of Peace

លោក ដូណាល់ ជេ. ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើលិខិតជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញកម្ពុជា ចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃ «ក្រុមប្រឹក្សាសន្តិភាព The Board of Peace» អត្ថបទពេញ

ក្រសួងព័ត៌មានដាក់ទិសដៅយុទ្ធសាស្ត្រចំនួន៥ ដែលស្របទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

ក្នុងឆ្នាំ២០២៥កន្លងមក ក្រសួងព័ត៌មានបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រចំនួន៥ ដែលស្របទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបង្ហាញពីតួនាទីកាន់តែសំខាន់របស់ក្រសួង មិនត្រឹមតែជាស្ថាប័នផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមថែរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខជាតិផងដែរ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន អត្ថបទពេញ

ឯកឧត្ដម៖ហង់ជួន ណារ៉ុន៖ ការចូលរួម ក្នុងកម្មវិធីសំណេរអង្គរ ពិតជាឆ្លុះបញ្ចាំង ពីការស្រឡាញ់ដ៏ជ្រាលជ្រៅ និងការចូលរួមលើកស្ទួយអក្សរសាស្ត្រ អក្សរសិល៍្បខ្មែរដ៏ផូរផង់

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានថ្លែងថាការប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី៣  នៅស្ពានហាល ខាងលិច ប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ មានការចូលរួមពីបេក្ខជន បេក្ខនារី និងបេក្ខសាមណេរយ៉ាងច្រើនកុះករ។ឯកឧត្ដមបានចាត់ ទុក ព្រឹត្តិការណ៍នេះ អត្ថបទពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនភៀសសឹក ២,២០៥គ្រួសារ មកពីខេត្តចំនួន៥ ដែលស្នាក់នៅបណ្តោះអាសន្នក្នុងខេត្តសៀមរាប

ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ២.២០៥គ្រួសារ ស្មើនឹង ៦.៧៤៦នាក់ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។ ប្រជាជនភៀសសឹកទាំងនេះ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឧបការីចិន ពិភាក្សា និងវាយតម្លៃប្រកបដោយជំនឿចិត្តខ្ពស់លើការងារបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ

ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ កម្ពុជា-ចិន ដើម្បីបង្ការ ទប់សង្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានក្លាយជាប្រធានបទស្នូលមួយដ៏លេចធ្លោ នៃជំនួបពិភាក្សាការងាររវាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម LIU ZHONGYI ឧបការីរដ្ឋមន្ត្រី អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតថ្មីកូរ៉េ សម្លឹងឃើញភាពចាំបាច់នៃការពង្រឹងចំណេះជំនាញកម្លាំងអនុវត្តច្បាប់ និងផ្លាស់ប្តូរទស្សនកិច្ច!

ភាពចាំបាច់នៃការ​បន្តបង្កើនកិច្ចសហប្រតិបត្តិការពង្រឹងចំណេះជំនាញកម្លាំងអនុវត្តច្បាប់ និងការផ្លាស់ប្តូរទស្សនកិច្ចដើម្បីដកបទពិសោធន៍លើការងារស្រាវជ្រាវ ស៊ើបអង្កេត កោសល្យវិច្ច័យទីតាំងបទល្មើស និងជំនាញថ្មីៗ​ បម្រើដល់ការងារនគរបាលជំនាញកម្ពុជា និងកូរ៉េ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គូសបញ្ជាក់ក្នុងឱកាសទទួលជួបឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េ អត្ថបទពេញ

សម្ដេចធិបតី៖ ការួមសាមគ្គីភាពគ្នាជាធ្លុងមួយ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូប ដើម្បីការពារជាតិមាតុភូមិឱ្យរឹងមាំ

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការលំបាករបស់ជាតិនាពេលនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែ គន្លឹះសំខាន់របស់ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូប ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើង និងធ្វើឱ្យជាតិខ្មែរយើងបានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូប។ នេះបើយោងតាមគណនីផ្លូវការរបស់សម្ដេចធិបតី អត្ថបទពេញ

ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងជូនកម្ពុជា សម្រាប់គម្រោងចំនួន២ ដែលមានទឹកប្រាក់សរុប ២.៨៤២លានយ៉េន (ប្រមាណ១៨,៩ លានដុល្លារអាម៉េរិក)

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងចំនួនពីរ ដែលមានទឹកប្រាក់សរុប អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បង្កើនប្រសិទ្ធភាពការងារបង្ការនិងទប់ស្កាត់អំពើទារុណកម្ម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ណែនាំឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ឱ្យអស់លទ្ធភាព ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀតអំពីអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែមនៃអនុសញ្ញានិងលិខិតុបករណ៍អន្តរជាតិផ្សេងៗទៀតពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស ព្រមទាំងបទបញ្ញត្តិទាំងឡាយរបស់ច្បាប់ជាតិជាធរមាន ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីកំពុងបំពេញតួនាទី ជាអ្នកគ្រប់គ្រងកន្លែងឃាត់ខ្លួន និងឃុំខ្លួនជនដែលត្រូវបានដកហូតសេរីភាព។ អត្ថបទពេញ

សម្តេចបវរធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាការពារអធិបតេយ្យភាពតាមផ្លូវទូត និងកំពុងប្រមូលធនធានដោះស្រាយទុក្ខលំបាកពលរដ្ឋរងគ្រោះដោយជម្លោះព្រំដែន

នាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសមួយជូនជនរួមជាតិ ដោយបានសម្តែងនូវការយល់ចិត្តយ៉ាងជ្រាលជ្រៅចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបានគូសបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយប្រកាន់យកមធ្យោបាយការទូត និងច្បាប់អន្តរជាតិជាគោល។ នៅក្នុងសារពិសេសនេះ សម្តេចធិបតី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលយល់ច្បាស់ណាស់អំពីផលវិបាក និងទុក្ខលំបាកនានារបស់បងប្អូនជនរួមជាតិ ជាពិសេសប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ផ្ទាល់ពីស្ថានភាពនៅតាមបណ្តោយព្រំដែន។ អត្ថបទពេញ